ហ្គេមពោរពេញដោយបច្ចេកវិទ្យា Watch Dogs 2 ត្រូវបានពន្យាពេលចេញ ឯនេះជាតម្រូវការកុំព្យូទ័រ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេមពោរពេញដោយបច្ចេកវិទ្យា Watch Dogs 2 ត្រូវបានពន្យាពេលចេញ ឯនេះជាតម្រូវការកុំព្យូទ័រ


Watch Dogs 2 ហ្គេមពោរពេញដោយបច្ចេកវិទ្យា Hacking ជាវគ្គពីរតមកពីវគ្គមួយ នៅសល់ត្រឹមតែមួយខែទៀត ប៉ុណ្ណោះ គឺត្រូវនឹងថ្ងៃទី 14 ខែវិច្ឆិកា វានឹងចេញជាផ្លូវការ ប៉ុន្តែឥឡូវនេះ វាត្រូវបានពន្យាពេលសម្រាប់ កុំព្យូទ័រហើយ ប្រមាណជា ២ អាទិត្យ ដោយត្រូវការពេល អភិវឌ្ឍបន្ថែម ពីព្រោះតែ Steam ទើបតែអនុវត្តអោយ ប្រើប្រាស់ ដៃ PS4 មកលេងពពួកហ្គេម កុំព្យូទ័របាន។


បើនិយាយពីតម្រូវការនៃប្រព័ន្ធកុំព្យូទ័រសម្រាប់ដំណើរការ Watch Dogs 2 នេះវិញ យ៉ាងហោចណាស់ ដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 7 SP1, Windows 8.1 និង Windows 10 ចំពោះ Processor CPU វិញ ចាប់ពី Core i5 2400S $2.5 GHz ឬ AMD FX 6120 @ 3.5 GHz ឡើងទៅ​ និងដើរដោយ Ram ចាប់ពី 6 GB អមដោយបន្ទះក្រហ្វិចកាត មានទំហំយ៉ាងហោចណាស់ 2 GB ឡើងលើ។


បើនិយាយពីកំណែទម្រង់ទូទៅដែលហ្គេមនេះគ្រោងចេញមកវានឹងដំណើរការជាមួយ 4K សម្រាប់កុំព្យូទ័រធំៗ និង គ្មាន FPS កំណត់ឡើយ ជាមួយនឹងមុខងារ ដំណើរការនឹង ដៃហ្គេម PS4 សម្រាប់លេងលើ PC ផងដែរ។ ដូច្នេះហើយប្រិយមិត្តដែលលេងហ្គេម លើ PC ប្រហែលជាត្រូវរង់ចាំ ក្រោយអ្នកលេងហ្គេមលើ Console បន្តិចហើយ សម្រាប់អ្នកចង់លេងហ្គេមនេះ។

ប្រភព Gamezone 
Powered by Blogger.