ទាំងនេះគឺជាក្រុមខ្លាំងៗចំនួន 12 ជុំវិញពិភពលោក ដែលត្រៀមប្រកួត Vainglory ដ៏ធំនៅខែក្រោយនេះ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ទាំងនេះគឺជាក្រុមខ្លាំងៗចំនួន 12 ជុំវិញពិភពលោក ដែលត្រៀមប្រកួត Vainglory ដ៏ធំនៅខែក្រោយនេះ


ទីបំផុតក្រុមចំនួន 12 ត្រូវបានរើសហើយ និង អញ្ជើញរួចជាស្រេច ដែលសុទ្ធជាក្រុមមកពីជុំវិញពិភពលោក និង សុទ្ធតែជាជើងឯក ឈ្នះការប្រកួត យ៉ាងហោចណាស់តូចបំផុត ពីរដូវកាលជាប់គ្នាផងដែរ ក្នុងនោះ ក្រុមដែលតំណាងអោយអាស៊ីយើងគឺ Infamous Legion ដែលជាជើងឯក ឈ្នះការប្រកួត បីរដូវកាលជាប់គ្នា។ 

ការប្រកួតនេះនឹងប្រារព្ធនៅ មហោស្រប TNC Hollywood នៃប្រទេសចិន វាជាការប្រកួតដំបូងបំផុត និង ធំបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់ ហ្គេមនេះ ចំពោះក្រុមដែលជ្រើសយកសុទ្ធតែជាជើងឯកឈ្នះតាមរដូវកាលនីមួយៗតែម្តង។ ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ 2016 ហើយនឹងបញ្ចប់នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2016 ដែលលោកអ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់បាន តាមរយៈ ការ Stream លើ Twitch ពី Vainglory។

ពត៌មានទាក់ទង និង បន្ថែមពីមុន៖ ចុចទីនេះ 

ប្រភព Vainglory
Powered by Blogger.