ខ្លាំង! ក្មេងប្រុសអាយុ ១១ ឆ្នាំ ត្រូវប៉ូលីសតាមចាប់ពីបទបើករថយន្តពេញផ្លូវ បន្ទាប់ពីលេងហ្គេម GTA V រួច - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ខ្លាំង! ក្មេងប្រុសអាយុ ១១ ឆ្នាំ ត្រូវប៉ូលីសតាមចាប់ពីបទបើករថយន្តពេញផ្លូវ បន្ទាប់ពីលេងហ្គេម GTA V រួច


តាមពិតទៅបើនិយាយពីហ្គេម GTA V នេះសម្រាប់តែមនុស្សវ័យជំទង់ឡើងប៉ុណ្ណោះ ព្រោះវាមានផលអាក្រក់ច្រើនដល់ក្មេងៗផងដែរ ដោយសារតែក្មេងៗទាំងនោះមិនទាន់មានការពិចារណាច្បាស់លាស់ និង មានគំនិតគិតបានវែងឆ្ងាយដូចជាពួកយើងឡើយ។ ជាក់ស្តែង កាលពីម្សិលមិញហេតុការណ៍មួយបានកើតឡើងក្នុងប្រទេសកាណាដាផ្ទាល់តែម្តង ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បន្ទាប់ពីលេងហ្គេម GTA រួចរាល់ គេបានសម្រេចចិត្តចេញទៅក្រៅដើម្បីស្វែងរកឡាន និង សាកល្បងបើកបរលើផ្លូវធំតែម្តង។


យ៉ាងណាមិញដោយសារតែការសង្តេតឃើញពី លោក Schmidt នៃប៉ូលីសប្រចាំការនៅឯ Ontario បានអោយដឹងថា ឃើញឡានមួយមានភាពមិនប្រក្រតីម្តងបើកលឿនខ្លាំង ហើយពេលខ្លះយឺតៗទៅវិញ និង សម្រេច រាយការណ៍អោយកងកម្លាំងដេញតាមស្ទាក់ចាប់បានសម្រេចតែម្តង។


ខណៈពេលនេះ ក្មេងប្រុសនោះត្រូវបានត្រឡប់ទៅផ្ទះវិញជាមួយឪពុកម្តាយ បន្ទាប់ពីប៉ូលីសធ្វើការស្ទាក់ចាប់បាន។ ពត៌មាននេះខ្ញុំអាចបញ្ចាក់បានថាច្បាស់តែម្តងព្រោះវាចេញមកពីប្រភពដើមការបង្ហោះ លើបណ្តាញ Twitter របស់ប៉ូលីសប្រចាំការដែលចាប់បានផ្ទាល់តែម្តង។

ប្រភព Fraghero
Powered by Blogger.