ហ្គេមឆ្មក់ចូលផ្ទះអ្នកជិតខាង Hello Neighbor ចេញ Alpha វគ្គ ២ ហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេមឆ្មក់ចូលផ្ទះអ្នកជិតខាង Hello Neighbor ចេញ Alpha វគ្គ ២ ហើយ


បើតាមមើលទៅលោកអ្នកប្រហែលជាធុញទ្រាន់ជាមួយនឹង Alpha វគ្គ ១ បន្តិចហើយព្រោះតែវាដដែលៗពេក ទីបញ្ចប់ វគ្គ ២ ក៏ត្រូវបានបង្ហាញខ្លួននៅថ្ងៃនេះតែម្តង ប៉ុន្តែយ៉ាងណាមិញ វានៅតែ Early Access ទេ ត្រូវចង់ចាំដល់រដូវកាល Summer នៅឆ្នាំ 2017 ទើបហ្គេមនេះ បញ្ចេញអោយលេងយ៉ាងពេញលេញតែម្តងបាទ។

ទស្សនាឈុតខ្លីសម្រាប់ Alpha វគ្គពីរខាងក្រោមនេះ៖ 


សម្រាប់ Contain ថ្មីទាក់ទងនឹង វគ្គពីរនេះមានដូចជា ការបង្ហាញពីផ្ទះដ៏តូច អមដោយ ការបើកយក លំដាប់បង្ហាញ និង ស្តាយគំនូរដាក់តាំងផ្សេងៗផងដែរ ជាពិសេសវាបានធ្វើការអភិវឌ្ឈនូវទ្វារដែលបានចាក់សោរបន្ថែមទៀត ក៏ដូចជា ភាពខុសៗគ្នាជាដើម។

ទស្សនាពី Fireworks Gameplay Alpha 2 បន្ថែមទៀតទៅ 


វាពិតជាពិសេសជាមួយនឹងហ្គេម ដែលបង្កប់ដោយ ល្បិចជាច្រើន និង ភាពភ័យខ្លាចក្នុងការលួចឆ្មកចូលផ្ទះអ្នកជិតខាង ដែលមានលោកអ៊ំម្នាក់គាត់រស់នៅ ហើយព្យាយាមរកវិធីសាស្រ្តគ្រប់យ៉ាងដើម្បីការពារចោរដូចជាយើង មិនថា ការដាក់ខ្សែរភ្លើងឆក់ និង ដាក់អង្កប់ជាដើម។ អ្នកអាចធ្វើការជាវ Early Access បានតាមរយៈតំណរខាងក្រោមនេះ ដែលមានតម្លៃប្រមាណជា 30$។


ប្រភព tinybuild
Powered by Blogger.