ស្វែងយល់ពីក្រុម IQ កំពូលថ្វីដៃ Dota 2 នៅកម្ពុជាជើងឯកការប្រកួតកីឡាអេឡិចត្រូនិចថ្ងៃនេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីក្រុម IQ កំពូលថ្វីដៃ Dota 2 នៅកម្ពុជាជើងឯកការប្រកួតកីឡាអេឡិចត្រូនិចថ្ងៃនេះ


IQ គឺជាកំពូលថ្វីដៃទើបនឹងលេចរូបរាងក្រុមជាថ្មី ដែលមានឈ្មោះពេញហៅថា Intelligence Quotient - Dota 2 បង្កើតនៅអំឡុងខែ កញ្ញា ឆ្នាំ 2016 ប៉ុណ្ណៅះសម្រាប់ការផ្លាស់ប្តូរថ្មី ដោយសមាជិកពីររូបត្រូវចាកចេញ និង ពីររូបថ្មីដើម្បីចូលរួម នៅថ្ងៃនេះ ពួកគាត់ទទួលបានជ័យជំនះមួយទៀតគឺ ឈ្នះលើ ការប្រកួតវគ្គផ្តាច់ព្រ័តក្នុងកីឡាអេឡិចត្រូនិច ជាផ្លូវការ ដោយវិញ្ញាសារ Dota 2 ខណៈពេលប៉ះជាមួួយក្រុម Xtream.Performace ពិន្ទុះពីរនឹងសូន្យ។ អ្នកទាំងអស់គ្នាពិតជាចង់ដឹងពី សមាជិកក្នុងក្រុមរបស់គាត់ហើយមែនទេ? តោះតាមដានជាមួយនឹងខ្ញុំ៖

- ឈ្មោះគាត់ YP ក្នុងហ្គេមហៅថា Seobaby មុខងារ Carry
- ឈ្មោះគាត់ Kumi ក្នុងហ្គេមហៅថា View មុខងារជា Mid
- ឈ្មោះគាត់ Yami ក្នុងហ្គេមក៏ Yami ដែរមុខងារ Offlane
- ឈ្មោះគាត់ Xing ក្នុងហ្គេម XinG មុខងារ Semi Support (ជាប្រធានក្រុម)
-​ ឈ្មោះគាត់ Lov3 ក្នុងហ្គេម Lov3 មុខងារ Hard Support

ចំពោះប្រវត្តិរបស់ក្រុមកន្លងមកវិញធ្លាប់ទៅប្រកួតនៅឯម៉ាឡេស៊ីជាមួយក្រុមចាស់ ដោយទទួលបានចំណាត់ថ្នាក់លេខ ៥ និង ៨ អមដោយប្រាក់រង្វាន់ត្រឡប់មកវិញក្បែរ ៤ ពាន់ដុល្លារផងដែរ ហើយសម្រាប់ថ្ងៃនេះវិញពួកគាត់ទទួលបាន ចំណាត់ថ្នាក់លេខមួយ ដើម្បីត្រៀមខ្លួនទៅប្រកួតនៅឯ ម៉ាឡេស៊ី សម្រាប់ពានរង្វាន់ Ages 2017 ខាងមុខនេះ។


បច្ចុប្បន្ន: នៅសល់ការប្រកួតជួបជាមួយជើងខ្លាំងថៃមួយទៀត ចាប់ផ្តើមថ្ងៃទី 28 វេលាម៉ោង ៧ កន្លះយប់ ដែលគាំទ្រដោយ Asus ជាផ្លូវការក្នុងវគ្គ  ប្រាំបីជុំចុងក្រោយ គឺជាជុំទីប្រាំមួយ ដែលជម្រុះមកពីក្រុមជាច្រើន ដើម្បីលេង លើ Bracket ឡើងហើយនឹងធ្លាក់ចុះផងដែរ ប្រសិនបើថ្ងៃស្អែកនេះ​ពួកគាត់អាចយកជ័យជំនះលើ ក្រុមជើងខ្លាំងថៃមានឈ្មោះថា Signature_Trust​ នឹងទៅប្រទេសថៃដោយស្វ័យប្រវត្តិតែម្តង ដូច្នេះជួយគាំទ្រផង។


ប្រភព NoobieGMK
Powered by Blogger.