ស្វែងយល់ពីការពាក់ iTems និង Hero ដែលខ្លាំង និង ខ្សោយជាមួយ Flicker - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីការពាក់ iTems និង Hero ដែលខ្លាំង និង ខ្សោយជាមួយ Flicker


ក្រោយកំណែ Update 1.24 នេះហើយ Flicker វាបានបង្ហាញខ្លួនជាផ្លូវការហើយ ក្នុងនាមជា តួអង្គ Roam ដែលតែងតែធ្វើការ Support អោយក្រុម ជាមួយនឹងសិល្បិ៍របស់វាផ្តោតសំខាន់លើការបំបាំងកាយតែម្តង។ ជាមួយគ្នានោះដែរ Vainglory បានចេញនូវអត្ថបទផ្លូវការមួយដែលណែនាំពី iTems និង Hero ខ្លាំង និង ខ្សោយជាមួយវាផងដែរ។

ក្នុងនាមជា Roam មួយរូប Fountain of Renewal គឺសំខាន់បំផុត ដើម្បីជួយក្រុមក្នុងការដាក់ឈាមអោយ សង្គ្រោះជីវិតរបស់ពួកគេពេលជិតខ្ស័យ រីឯ Stormcrown គឺជា iTem ដែលមានប្រយោជន៍មួយសម្រាប់ Flicker ក្នុងការជំនួយ Damage និង ផ្តល់អត្តប្រយោជន៍សិល្បិ៍ផងដែរ។ Crucible មិនខុសពី Fountain ប៉ុន្មានទេគឺសំខាន់ណាស់សម្រាប់ Roam វាសម្រាប់ Block រាល់ការ Stun និង Silent របស់សត្រូវ រួមទាំង Atlas សម្រាប់ការពារ ដោយបំបិតសត្រូវនូវ ល្បឿនវាយប្រហារផងដែរសម្រាប់ WP។ ប្រសិនបើអ្នកចង់បាន Damage បន្ថែមសម្រាប់ Flicker នោះគឺ Aftershock ល្អបំផុតហើយ វាជួយអោយ Flicker ងាយស្រួលក្នុងការ ទទួលបាន Basic Attack លើ សត្រូវ និង ត្រឡប់ឈាមមកវិញផងដែរ។

សម្រាប់តួអង្គដែល Flicker ងាយស្រួលក្នុងការ Counter ពពួក Lane បានន័យថាបំបិទនោះគឺ Celeste , Ringo និង Skaarf ដោយមិនចាំបាច់ រត់គេចចេញឡើយពេលប្រយុទ្ធគ្នា ចំពោះតួអង្គ Melee ដែលវាយដោយដៃគឺ Krul ងាយអោយ Flicker Counter បំផុតដោយ Fairy Dust របស់គេអាចធ្វើអោយ Krul យឺតតាមមិនទាន់ឡើយ។

និយាយពីតួអង្គដែល Flicker ខ្លាចនិងត្រូវប្រយ័ត្នប្រយែងវិញរួមមាន Glaive, Lance និង Baron ព្រោះ Hero ទាំងនេះសុទ្ធតែអាចគេចរួចពី Fairy Dust របស់ Flicker បានយ៉ាងងាយស្រួល។ យ៉ាងណាមិញនៅមានការណែនាំ យុទ្ធសាស្រ្តមួយចំនួនផងដែរ ត្រូវប្រាកដថា ប្រើប្រាស់ Binding Light បន្ទាប់ពី Fairy Dust ។ ប្រសិនបើអ្នកចង់ដឹងពី សិល្បិ៍ ទាំងមូលទាក់ទងនឹង Hero នេះ សូមចុចទីនេះ

ប្រភព Vainglory 
Powered by Blogger.