Laptop Asus ROG G701VI ចេញមកហើយបំពាក់ដោយ GTX 1080 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Laptop Asus ROG G701VI ចេញមកហើយបំពាក់ដោយ GTX 1080


Asus ROG បានធ្វើការប្រកាសពី Notebook ជំនាន់ថ្មីរបស់ខ្លួន ប្រភេទ Gaming ដែលខ្លាំងបំពាក់ដោយ Core i7-6820HK ជំនាន់ Skylake និង Nvidia GeForce GTX 1080 GPU ទៀតផង។ Notebook នេះគឺវាពោរពេញដោយ រូបរាងរឹងមាំ បំផុត មិនងាយទៅណាឡើយ អមដោយ បន្ទះការពារ ផ្នែក Hardware របស់វាសឹងតែគ្រប់តំបន់តែម្តង។

វាត្រៀមខ្លួនរួចជាស្រេចជាមួយនឹង ប្រភេទ VR System និង ជាកំពូល Laptop មានសមត្ថភាព បង្ហាញកម្រិតរូបភាពល្បឿនដល់ទៅ 120Hz ហៅថា Super-Fast តែម្តងបាទ ប្រភេទ Wide-View ជាមួយនឹង ទំហំ 17.3 អ៊ីងជាពិសេសវាក៏ត្រូវបានបំពាក់មកជាមួយនឹង បច្ចេកវិទ្យា G-Synce ផងដែរបាទ។
ចំពោះផ្នែកត្រួសៗរបស់វា មាន USB 3.0 ចំនួន បីផត និងប្រភេទ 3.1 ចំពោះ ពីរផត ប្រភេទ C ជំនាន់ទីពីរ និង HDMI អមដោយ Mini Display ផង រីឯ Webcam របស់វាទំហំ 1.2MP និង 802.11ac Wi-Fi ភ្ជាប់នឹង Bluetooth 4.0 ផងដែរ។

តោះសរុបពីតម្លៃរបស់វាជាមួយខ្ញុំវិញម្តងសម្រាប់ CPU Core i7-6820HK Ram 32GB និង SSD 512GB តម្លៃ 3,099$ ហៅថាម៉ូឌែល G701VI-XB72K ម៉ូឌែលមួយទៀតគឺ G701VI-XB78K តម្លៃ 3,999 ត្រូវបានបំពាក់ដោយ CPU ដូចខាងលើខុសត្រង់ Ram 64 GB និង SSD 1 TB ដោយបំពាក់ 512 GB ចំនួនពីរគ្រាប់។

ប្រភព Asus
Powered by Blogger.