Last Year ហ្គេមកាប់ខ្មោច First-Person ដែលគួរអោយខ្លាចបំផុត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Last Year ហ្គេមកាប់ខ្មោច First-Person ដែលគួរអោយខ្លាចបំផុត


Last Year គឺជាប្រភេទហ្គេម Horror ដែលអនុញ្ញាតអោយអ្នកលេង Multiplayer បាន ក្នុងទម្រង់ ៥ ទល់នឹង ១ ដោយម្នាក់ជាខ្មោច ហើយប្រាំនាក់ជា មនុស្សក្មេងសិស្សសាលា។ ចំពោះហ្គេមនេះ គឺអនុញ្ញាតអោយមនុស្សដែលមានអាយុ ១៧ ឆ្នាំឡើងប៉ុណ្ណោះ ទើបអាចលេងបាន។


វាជាប្រភេទហ្គេម First Person ដែលត្រូវបានចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០១៤ មកម្លេះ ហើយទើបនឹងទទួលលេចចេញជារូបរាងនាពេលបច្ចុប្បន្ននេះ តាមរយៈការ លើកយកនូវសាច់រឿងពិតមួយគួរអោយខ្លាចបំផុត កាលពីឆ្នាំ 1996។


ក្នុងនាមជាកូនសិស្សប្រាំនាក់ដែលលេងជាមួយគ្នា ត្រូវរិះរកគ្រប់វិធីដើម្បីកម្ចាត់ខ្មោចនោះអោយបាន ចំណែកម្នាក់ក្នុងនាំជាខ្មោច ក៏មានវិធីសាស្រ្តក្នុងការ ដាក់ធ្នាក់ និង វិធីលងបន្លាចផ្សេងៗដែរ និយាយរួមដោយសារតែកម្រិតរូបភាពវាច្បាស់ ហើយ កម្រិតនៃម៉ូដហ្គេម Play របស់វាមិនអន់ឡើយល្មមៗអ្នកលេងនឹងអាចបះសក់តែម្តង។

គួរបញ្ចាក់ផងដែរថា Last Year នឹងមកដល់រដូវកាលធ្លាក់ស្លឹកឈើក្នុងឆ្នាំ 2017 ខាងមុខនេះលើបណ្តាញ Steam សម្រាប់ PC តែម្តង ដូច្នេះប្រិយមិត្តដែលកំពុងត្រៀមខ្លួនលេង Horror ហ្គេមនោះ មិនគួររំលងវាឡើយ។

ប្រភព Last Year 
Powered by Blogger.