ក្រៅពីប្រអប់សារលាក់បាំង Message Requests លើ Facebook នៅមានប្រអប់សារសម្ងាត់មួយទៀត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ក្រៅពីប្រអប់សារលាក់បាំង Message Requests លើ Facebook នៅមានប្រអប់សារសម្ងាត់មួយទៀត


Facebook បានធ្វើការបែងចែកប្រអប់សារចំនួនបីខុសគ្នាមានសារមនុស្សដែលយើងស្គាល់គឺនៅទីតាំងដែលអាចមើលឃើញ ហើយប្រអប់មួយទៀតគឺ Message Requests គឺទីតាំងដែលយើង មិនអាចមើលឃើញលុះត្រាតែឆែកសម្រាប់អ្នកដែល មិនមាន Friend ជាមួយយើង ប៉ុន្តែអាចនឹងស្គាល់យើងតាមរយៈ Friend របស់យើង ហើយមួយវិញទៀតនោះគឺប្រអប់ Filterd Requests គឺសម្រាប់មនុស្សដែលមិនស្គាល់គ្នាទាល់តែសោះធ្វើការ ឆាតមកយើង។


ប្រហែលជាមានប្រិយមិត្តមួយចំនួនមិនបានចាប់អារម្មណ៍ចំនុចនេះ ទើបបណ្តាលអោយមិនបានដឹងថា មានគេធ្វើការឆាតមកយើង វាស្ថិតនៅក្នុងការលាក់បាំង ចឹងហើយសម្រាប់អ្នកដែលមិនទាន់ដឹង អាចធ្វើការចូលទៅឆែកជាមួយខ្ញុំឥឡូវនេះបាន។


អ្នកអាចបើកវាបានតាមរយៈការចូលទៅកាន់ Message Requests រួចអូសវាមកក្រោម និងធ្វើការចុចលើពាក្យ See Filtered Requests ជាការស្រេច នោះលោកអ្នកនឹងអាចទទួលបាននូវ សារដែលមនុស្សមិនស្គាល់គ្នា ធ្វើការ ឆាតដើម្បីទាក់ទងមក។

ប្រភព Cnet  
Powered by Blogger.