ប្រភេទ និង តម្លៃ Mouse សម្រាប់លេងហ្គេមដែលល្អបំផុត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ប្រភេទ និង តម្លៃ Mouse សម្រាប់លេងហ្គេមដែលល្អបំផុត


បាទនៅថ្ងៃនេះ យើងនិយាយពី ប្រភេទ និង តម្លៃ Mouse ល្អៗសម្រាប់លេងហ្គេមវិញម្តង ជាពិសេសសម្រាប់តម្រូវចិត្តប្រិយមិត្តដែលពេញនិយមលេងហ្គេមកុំព្យូទ័រ និង ចង់ស្វែងរក Mouse ដែលល្អ សម្រាប់លេងហ្គេម ហើយមានភាពងាយស្រួលក្នុងការបញ្ជារផងដែរ មិនថា បាញ់គ្នា ឬ ហ្គេមប្រយុទ្ធគ្នា ដែលត្រូវការភាពរហ័សរហួន ព្រោះ ដើម្បីលេងហ្គេមអោយបានល្អ វាក៏ត្រូវការគួបផ្សំពីឧបករណ៍ជំនួយទាំងនេះផងដែរ។

- ប្រភេទដែលល្អឥតខ្ចោះ Razer DeathAdder Elite 


អមដោយ ស៊ីនស័រល្អបំផុត និងមានរូបរាង តូចល្អិតសាកសមសម្រាប់អ្នកមាន ដៃមិនសូវជាធំ ភាគច្រើនពពួកកីឡាករ នៃការប្រកួតហ្គេមធំៗ ដូចជា LOL , Dota និង CS-Go គឹពេញនិយមបំផុតហើយ វមានតម្លៃ 69.99$ សម្រាប់ ពី Store Razerzone។

- ប្រភេទ សមល្មមសម្រាប់លេងហ្គេម SteelSeries Sensei Raw 


វាមានតម្លៃសមរម្យបំផុត អមដោយ ភាពរលោងងាយស្រួលក្នុងការកាន់ និង បញ្ជារ ជាពិសេសសាកសម្យបំផុតសម្រាប់អ្នកចូលចិត្តលេង ហ្គេមបែប Single Play ហើយវាក៏សាកសមសម្រាប់ អ្នកឌីហ្សាញផងដែរ។ វាមានតម្លៃ 44.88$ ពី Store Amazon។

- ប្រភេទ ល្អសម្រាប់ពពួកហ្គេម Moba និង MMO ឈ្មោះ Razer Naga Hex V2 


ល្អបំផុត សម្រាប់រូបរាង អមមដោយការឌីហ្សាញរបស់វា ហើយមេដៃក៏អាចដាក់បានដោយមិនសូវជាឆ្ងាយខ្លាំង វាសាកសមសម្រាប់អ្នកមានដៃរាងធំ និង ចូលចិត្តប្រើប្រាស់ពពួក Mouse ដែលមានរូបរាង សមលម្ម អមដោយមុខងារច្រើនផងដែរ។ តម្លៃ 79.99$ សម្រាប់ Store Amazon។

- ប្រភេទ សម្រាប់ហ្គេមកម្រិតខ្ពស់ Logitech G900 Chaos Spectrum 


សម្រាប់អ្នកចូលចិត្ត Brand Logitech គឺជា Mouse ដែលល្អផ្តាច់បំផុតហើយនៃដំណើរការចាប់ ស៊ីនស័ររបស់វា ហើយវាក៏ជា Mouse ដែលមានអារម្មណ៍ ល្អពេលដែលចាប់កាន់ផងដែរបាទ។ ចំពោះតម្លៃ 138$ ពី NeweGG ។

- ប្រភេទ Mouse ដែលមានទម្ងន់រាងធ្ងន់ Logitech G502 Protecus Core 


សម្រាប់អ្នកចូលចិត្ត Brand Logitech កម្រិតធ្ងន់ វាអាចចាប់បាន 12000 CPI ដោយមិនបាត់បង់ ទល់តែសោះ ចឹងគឺល្អបំផុត សម្រាប់អ្នកមានដៃរាង ធ្ងន់ និង កម្លាំងខ្លាំងដែរបាទ។ ចំពោះតម្លៃរបស់វាត្រឹមតែ 78.99$ ពី Amazon។

ប្រភព PCGamer


Powered by Blogger.