ព្រឹត្តិការណ៍ពិសេស Overwatch ដាក់អោយលេងដោយឥតគិតថ្លៃតែម្តង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ព្រឹត្តិការណ៍ពិសេស Overwatch ដាក់អោយលេងដោយឥតគិតថ្លៃតែម្តង




អ្វីដែលមិត្តអ្នកអាន មិនទាន់ហ៊ានចំណាយលុយទៅលើហ្គេមនោះ ជាពិសេសធ្លាប់តែលឺថា Overwatch ពិតជាសប្បាយលេង ទិញហើយមិនស្តាយលុយនោះទេ ប៉ុន្តែយើងនៅតែមិនអស់ចិត្តចឹងហើយនេះជាពេលវេលាមួយដែលអ្នកកំពុងទន្ទឹមរង់ចាំនោះអី ដើម្បីសាកល្បងដោយឥតគិតថ្លៃ វាបានមកដល់ហើយបាទ!

ហ្គេម Overwatch នឹងចាប់ផ្តើមបើកព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2016 ដល់ថ្ងៃទី 21 ដើម្បីអោយ Gamers គ្រប់គ្នាចូលរួមសាកល្បងលេងដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃពេញ សម្រាប់ PC, Playstation 4 និង Xbox One ផងដែរបាទ ចឹងហើយអ្នកគួរតែកត់ចំណាំទុក លើ ប្រតិទិនរបស់អ្នកកុំអោយភ្លេច។

សម្រាប់នៅប្រទេសកម្ពុជាយើងគឺចាប់ផ្តើមពី ម៉ោងពីរ ភ្លឺថ្ងៃទី 18 ឈានចូលទៅថ្ងៃទី 19 នឹងបញ្ចប់ទៅវិញ នៅថ្ងៃទី 22 ឯណោះ អ្វីដែលអ្នកត្រូវត្រៀមទុកសម្រាប់ PC គឺទាញយក Battle Net ជាកម្មវិធីកុំព្យូទ័រ និង បង្កើតគណនីអោយហើយ ចំពោះ PS4 វិញគឺដល់ថ្ងៃចុចលើ Store និង ស្វែងរក Overwatch ជាការស្រេច រីឯ Obox One វិញ គឺក្នុង Store ដូច Playstation ដែរ។ កុំភ្លេចណាលេង Overwatch ដោយឥតគិតថ្លៃតែម្តងបាទ។

ប្រភព Overwatch
Powered by Blogger.