ត្រួសៗពីលក្ខណៈសម្បត្តិ PlayStation VR និងតម្លៃលក់ក្នុងកម្ពុជា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ត្រួសៗពីលក្ខណៈសម្បត្តិ PlayStation VR និងតម្លៃលក់ក្នុងកម្ពុជា


PlayStation VR គឺជា Project មួយដែលត្រូវបានគេស្គាល់ចេញពី កូដឈ្មោះ Morpheus ខណៈពេលដែលវាចាប់ផ្តើមផលិតនៅឡើយ ហើយវាត្រូវបានផលិតដោយក្រុមហ៊ុន Sony Interactive Entertainment និង បញ្ចេញជាផ្លូវការនៅថ្ងៃនេះ 13 ខែ តុលាឆ្នាំ 2016 មកទល់ពេលនេះប្រមាណជាមួយខែហើយ និង ត្រូវបានចែកចាយជុំវិញពិភពលោកផងដែរបាទ។


វាត្រូវបានឌីហ្សាញឡើងដោយមុខងារយ៉ាងពេញលេញ ចេញពីម៉ាស៊ីហ្គេម PS4 សម្រាប់លេងនៅផ្ទះ ដូច្នេះប្រិយមិត្តដែលជា Fan PS4 ប្រាកដជាដឹងច្បាស់ពី PlayStation VR នេះថាវាអស្ចារ្យយ៉ាងណានោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ VR នេះ​វាមានកញ្ចក់ 5.7 អ៊ីងប្រភេទ OLED Panel ជាមួយនឹងកម្រិតបង្ហាញ 1080p HD មើលបាន 100 field ជុំវិញ ហើយវាក៏អាចបញ្ចេញទៅកាន់ទូរទស្សន៍ និង ភ្ជាប់ជាមួយបច្ចេកវិទ្យាបញ្ចេញសម្លេង 3D Audio Effect ផងដែរ អមដោយរន្ធដោតកាស 3.5mm រួចជាស្រេច។


វាអាចលេងបានជាមួយនឹងដៃហ្គេម Dualshock 4 របស់ Sony ទើបនឹងចេញថ្មី ហើយមានទម្ងន់ប្រមាណជា 610 ក្រាម ប៉ុណ្ណោះចំពោះតម្លៃរបស់វា ប្រមាណជា 399$ សម្រាប់ចេញជាផ្លូវការដំបូង តែម្តងបញ្ជារលក់ពី Sony អមដោយកាស និង ខ្សែរសាកថ្មីរួចជាស្រេច។ ចំពោះតម្លៃរបស់វានៅកម្ពុជាវិញ បើតាមខ្ញុំស្មាន និង ការស៊ើបសួរពីបណ្តាហាងមួយចំនួននៅកម្ពុជា ខ្ទង់ 700$ ទៅ 750$ សម្រាប់ PlayStation VR តែមួយប៉ុណ្ណោះ មិនមានជាកញ្ចប់អ្វីឡើយ តែប្រសិនបើចង់ជាវជាកញ្ចប់របស់វា មានទាំងឌីស និង ឧបករណ៍ផ្សេងៗនោះ ខ្ទង់ 900$ ទៅ 980$។

ប្រភព NoobieGMK, Sony
Powered by Blogger.