ស្វែងយល់ពីដំណើរការ ចាក់ផ្សាយឡើងវិញ , ថត និង ផ្សាយបន្តផ្ទាល់ នៅលើហ្គេម Vainglory ផ្ទាល់ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីដំណើរការ ចាក់ផ្សាយឡើងវិញ , ថត និង ផ្សាយបន្តផ្ទាល់ នៅលើហ្គេម Vainglory ផ្ទាល់


សម្រាប់ Vainglory កំណែ Update ក្រោយ 1.24 នេះ ក្រុមហ៊ុន Super Evil នឹងនាំមកនូវមុខងារថ្មីៗមួយចំនួនសម្រាប់ហ្គេមដែលអាចអោយ លោកអ្នកធ្វើការ ផ្សាយបន្តផ្ទាល់បាន រួមទាំងការចែករំលែកនូវ ការមើលឡើងវិញនៃ Gameplay របស់លោកអ្នកផងដែរ អមដោយមុខងារ យឹតៗ និង បង្កើតហ្គេម Highlights បានទៀតផង។

- ទស្សនាការផ្សាយបន្តផ្ទាល់ពីមុខងារនេះដោយ Vainglory 


- ស្វែងយល់ពីដំណើរការ 

profile-ios10-options

គ្រាន់តែចូលទៅកាន់ ហ្គេម នៃ Vainglory Profile របស់លោកអ្នកអាចចុចពានសម្រាប់ធ្វើការថត ដោយរើសយក ពាក្យថា Record/Stream នៅខាងក្រោម អ្នកអាចមានជម្រើសពីដោយ ផ្សាយបន្តផ្ទាល់ និង ចាប់ផ្តើមថតវីដេអូ។ ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat ឬ លើនេះ និង iOS 10.1 icon នេះវានឹងបង្ហាញនូវ មុខងារ Recording ភ្លាមៗផ្ទាល់។ ប្រសិនបើអ្នកមាន iOS 10.1 សម្រាប់ icon Record វានឹងផ្តល់នូវជម្រើសអោយអ្នកធ្វើការផ្សាយបន្តផ្ទាល់បានផងដែរ ដោយប្រើប្រាស់នូវសេវាកម្មបច្ចេកវិទ្យា Replaykit តាមការបើកផ្លូវពី Apple អោយកន្លងមក។

topleft-buttons

សម្រាប់ម៉ូដដែលថតវីដេអូវិញ វាមាននូវ icon ច្រើនដែលអាចអោយលោកអ្នក បិទបើក Mic និង កាមេរ៉ាខាងមុខនៃឧបករណ៍របស់អ្នក ហើយវាក៏អាចកំណត់មកវិញបានភ្លាមខណៈពេលដែលកំពុងតែថតនិងលេងហ្គេមផងដែរ។

គួរអោយសោកស្តាយ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 10.1 មុខងារនេះ មិនដំណើរការឡើយពីព្រោះតែវាមិនត្រូវបានដាក់បញ្ចូលនូវ បច្ចេកវិទ្យា Replaykit ពី Apple ឡើយដូច្នេះហើយគួរតែសមម្រេចចិត្ត Update ឧបករណ៍របស់អ្នក។

គួរបញ្ចាក់ផងដែរថា៖ អ្នកអាចថតប៉ុន្មានក៏បាន គ្មានកំណត់ឡើយ ប៉ុន្តែអាស្រ័យលើទំហំឧបករណ៍របស់អ្នកដែលនូវសល់ព្រោះ រាល់វីដេអូដែលថតរួចរាល់ វានឹងត្រូវបាន បន្លែងចូលទៅក្នុង ទូរស័ព្ទ ឬ ថេប្លេតរបស់លោកអ្នក។

ប្រភព Vainglory 
Powered by Blogger.