ច្បាប់ និង ពត៌មានការប្រកួត Vainglory ១២៨ ក្រុមនៅកម្ពុជា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ច្បាប់ និង ពត៌មានការប្រកួត Vainglory ១២៨ ក្រុមនៅកម្ពុជា


ទម្រង់លេង Bracket និង កាលវិភាគ
ចំពោះទម្រង់លេង ១២៨ ក្រុមចែកចេញជា ៤ ក្រឡោម (Bracket) ក្នុងមួយ Bracket មាន ៣២ ក្រុម គឺ 16 គូរ ហើយក្នុងមួយ Bracket យើងនឹងជម្រុះចេញ សល់តែ ៨ ក្រុមចុងក្រោយប៉ុណ្ណោះ ដើម្បីដាក់បញ្ចូលក្នុង Bracket ធំតែម្តង ចឹងក្នុងមួយ Bracket លេងតែពីរជុំប៉ុណ្ណោះ។ ដូច្នេះហើយក្នុងមួយអាទិត្យក្រុមនីមួយៗ លេងតែ ពីរ Match ប៉ុណ្ណោះគឺជុំទីមួយ និង ទីពីរ កាលវិភាគខាងក្រោមនេះ 

Bracket A (ជុំទីមួយ និង ទីពីរ)
- ចាប់ផ្តើមពីថ្ងៃទី 04/12/2016 បញ្ចប់ថ្ងៃទី 10/12/2016
Bracket B (ជុំទីមួយ និង ទីពីរ)
- ចាប់ផ្តើមពីថ្ងៃតី 11/12/2016 បញ្ចប់ថ្ងៃទី 17/12/2016
Bracket C (ជុំទីមួយ និង​ ទីពីរ)
- ចាប់ផ្តើមពីថ្ងៃទី 18/12/2016 បញ្ចប់ថ្ងៃទី 24/12/2016
Bracket D (ជុំទីមួយ និង ទីពីរ)
- ចាប់ផ្តើមពីថ្ងៃទី 25/12/2016 បញ្ចប់ថ្ងៃទី 2/1/2017

Bracket ធំជើងឯកប្រាំបីក្រុមចុងក្រោយ (A+B+C+D)
ជុំទីមួយ 32 - ចាប់ផ្តើមពីថ្ងៃទី 3/1/2017 បញ្ចប់ថ្ងៃទី 9/1/2017
ជុំទីពីរ 16 - ចាប់ផ្តើមពីថ្ងៃទី 10/1/2017 បញ្ចប់ថ្ងៃទី 16/1/2017
ជុំទីបី 8 - ចាប់ផ្តើមពីថ្ងៃទី 17/1/2017 បញ្ចប់ថ្ងៃទី 23/1/2017
ពាក់កណ្តាលផ្តាច់ព្រ័ត - ចាប់ផ្តើមថ្ងៃទី 28/01/2017 បញ្ចប់ថ្ងៃទី 29/01/2017
ដណ្តើមដំណែងលេខបី - ចាប់ផ្តើមថ្ងៃទី 04/02/2017 បញ្ចប់ថ្ងៃទី 05/02/2017
ផ្តាច់ព្រ័ត - ចាប់ផ្តើមថ្ងៃទី 12/02/2017 បញ្ចប់ 12/02/2017



ការចុះឈ្មោះ

ការចុះឈ្មោះនឹងត្រូវបានបើកដោយឥតគិតថ្លៃតែម្តង នៅព្រឹកថ្ងៃអាទិត្យ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃសោរិ៍ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦! លោកអ្នកគ្រាន់តែបំពេញពត៌មានតាមរយៈ Online តែប៉ុណ្ណោះ។ សម្រាប់ក្រុមដែលមានសមាជិកកម្រិត Tier 10 ចាប់ពី ៣ សមាជិកឡើងទៅ សូមធ្វើការទាក់ទៅតាមរយៈ Email ដែលនឹងប្រកាសប្រាប់ថ្ងៃចុះឈ្មោះ ដោយស្វ័យប្រវត្តិមិនចាំបាច់បំពេញពត៌មានឡើយ!

អ្វីដែលអ្នកត្រូវត្រៀម

សូមមេត្តាធ្វើការ ត្រៀមនូវក្រុមក្នុងហ្គេមរបស់ខ្លួន ឈ្មោះ អោយបានត្រឹមត្រូវ និង សមរម្យ ព្រោះ IGN សមាជិកណាម្នាក់ដែលមិនសមរម្យ និង មិនអនុញ្ញាតអោយចូលរួមឡើយដោយការប្រកួតនេះ មានការផ្សាយបន្តផ្ទាល់គ្រប់គូរតែម្តង និង LOGO ក្រុមរបស់អ្នកជារូបភាព បែប PNG ផងដែរប្រសិនបើអ្នកមិនច្បាស់អាចសាកសួទៅកាន់មិត្តភក្តិ ឬ បងប្អួនដែលអ្នកស្គាល់ចេះខាងកាត់តរូបភាពជាការស្រេច។

ទម្លាប់នៃការជ្រើសរើស 

ក្នុងការជ្រើសរើសក្រុមដែលចូលរួមការប្រកួត គឺ សម្រេចដោយអ្នករៀបចំផ្ទាល់ដែលមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចអោយចូល ឬ ដកសិទ្ធចេញពីការប្រកួត ប្រសិនបើក្រុម ឬ បេក្ខជន បេក្ខនារីណាម្នាក់មានបញ្ហា ដូចជា ខុសច្បាប់ទម្លាប់នៃការប្រកួតជាដើម។ ក្រុមដែលបាន ចុះឈ្មោះមុនគេ និង មានលទ្ធភាពគ្រប់គ្រាន់ដូចជា ការធ្វើតាមបែបបទណែនាំបានត្រឹមត្រូវ និង មានកម្រិត Tier នៃ Player ក្នុងក្រុម គួរសម្យអាចទទួលយកបាន គឺមានសិទ្ធអាចអោយសម្រេចចូលភ្លាមៗបានពីអ្នករៀបចំ។ ក្នុងករណី ក្រុមដែលមានសមាជិកដែលមានកម្រិត Tier 10 ទាំងអស់គ្នា នឹងមានអទិភាពជាង អ្នកមានកម្រិត Tier ទាប ក្នុងការជ្រើសរើស សម្រាប់ការប្រកួតដ៏ធំមួយនេះ។

ទីកន្លែងនៃការប្រកួត 

ការប្រកួត ធ្វើឡើងបានតាមរយៈការប្រកួត Online ដោយមិនទាមទារអ្វីទាំងអស់ ត្រឹមតែ Online ជាមួយនឹង ក្រុម បង្ហាញខ្លួន មុន 10 នាទីក្នុងហ្គេម ហើយដោះស្រាយ បញ្ហា អ៊ីនធើណែតដោយខ្លួនឯងជាការស្រេច សម្រាប់ផ្តាច់ព្រ័តនឹងប្រារព្ធនៅឯ ទីតាំង ហាងកាហ្វេ iPad Coffee​ អមដោយអ៊ីនធើណែតល្បឿន 30 Mbps តែម្តង សម្រាប់តែអ្នកចូលរួមប្រកួតប្រើប្រាស់ប៉ុណ្ណោះ។


កាលវិភាគនៃការប្រកួត និង ផ្សាយបន្តផ្ទាល់

ជាធម្មតា កាលវិភាគនៃការប្រកួតគឺ សម្រេចដោយអ្នករៀបចំ និង មានការផ្សាយបន្តផ្ទាល់លើ Youtube ទាំងអស់ ហើយ ថតវីដេអូបង្ហោះចូលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងមានការចាក់ផ្សាយឡើងវិញលើ Facebook ក្នុងនោះផងដែរ មុនពេលចាប់ផ្តើម 15 នាទី គឺ Player មានពេល 5 នាទី តេស្ត អ៊ីនធើណែត ខ្លួនឯង ហើយ 10 នាទី សម្រាប់ការមកដល់ និង Check in ពី Spectator ក្នុងហ្គេម។ នៅពេលដែលហ្គេមចាប់ផ្តើម Player មកដល់ Stream នឹងចាប់ផ្តើមដំណើរការបើកអោយមើលក្រោយពេល Draft Mode ចាប់ផ្តើម ដើម្បីធ្វើការ Ban និង ជ្រើសរើសតួអង្គ។


ក្រុម ឬ Player ដែលមិនបង្ហាញខ្លួន 

ដល់ពេលវេលានៃការប្រកួតចាប់ផ្តើមក្រោយរយៈពេល 10 ទៅ 15 នាទី ប្រសិនបើ Player ណាម្នាក់មិនបង្ហាញខ្លួន ការប្រកួតនឹងចាប់ផ្តើមដោយ 2 VS 2 ឬ 1 Vs 1 ជាដើម ឬ អាចសម្រេចចិត្តចាញ់ដោយខ្លួនឯង។ បញ្ចាក់៖ ការសម្រេចចិត្តនេះ គឺភាគីខាងមានសមាជិកពេញ ជាអ្នកសម្រេចថា គួរ 2 ទល់នឹង 2 ឬ 2 ទល់នឹង 3 ឬក៏ 1 ទល់នឹង 2។


ដំណើរការនៃការប្រកួត 

ការប្រកួត 128 ក្រុមសម្រាប់ការចាប់ផ្តើមជម្រុះដោយលេងទម្រង់ Best of 1 ហើយយើងនឹងចាប់ផ្តើមលេងជាទម្រង់ Best of 3 ក្នុងជុំ 32 ក្រុមចុងក្រោយ Best of 5 ក្នុងជុំផ្តាច់ព្រ័ត។

Best of 1 : គឺលេងតែមួយ Match ប៉ុណ្ណោះដើម្បីដឹងចាញ់ឈ្នះ
Best of 3 : គឺលេងជាទម្រង់ ៣ ការប្រកួត ក្រុមដែលឈ្នះ ពីរការប្រកួតនឹងត្រូវជាប់ 
Best of ៥: គឹលេងជាទម្រង់ ៥ ការប្រកួត ក្រុមដែលឈ្នះ បីការប្រកួតគឺនឹងត្រូវជាប់

រាល់ Player ទាំងអស់ត្រូវតែអាចលេង Rank បាន និង មានក្រុមក្នុងហ្គេម

ការប្រកួតតម្រូវអោយលេងតាមរយៈ Draft Mode ចឹង Player ណាដែលមានគណនីមិនអាចលេង Rank បាន គឺប្រាកដជាមិនអនុញ្ញាតអោយចូលរួមការប្រកួតឡើយ ឬ ដកសិទ្ធចេញជាដើម ជាពិសេសក្រុមទាំងអស់ត្រូវតែរៀបចំរួចជាស្រេចក្នុងហ្គេមផងដែរ។

ការប្រកួតនៅចុងបញ្ចប់

ការប្រកួតលេងទម្រង់ Best of 3 ប្រសិនបើ ក្រុម A ឈ្នះ Match ដំបូង ហើយក្រុម B ឈ្នះ Match ទីពីរ ចឹងការប្រកួត និង បន្តដល់ Match ទីបី ដែលលេង ដោយមិនចាំបាច់ Draft Mode និង គ្មានការ Ban Hero ឡើយ។

បម្រាម 

ហាមដាច់ខាត គឺអំឡុងពេលការប្រកួតចាប់ផ្តើម ផ្លាស់ប្តូរ ឈ្មោះ Team និង ឈ្មោះ IGN នៃ Player ប្រសិនបើរកឃើញនឹងត្រូវដកសិទ្ធចេញពីការប្រកួត។
ជៀសវាងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ឬ មានជម្លោះផ្សេងៗ ទាក់ទងនឹងហ្គេម ខណៈពេលដែលក្រុមរបស់អ្នកបានចូលរួមការប្រកួត ទោះបីជារឿងផ្ទាល់ខ្លួនក៏ដោយ
អំឡុងពេលលេងហាមដាច់ខាត Player ដែលមានចរិកក្រអើតក្រទើម ដូចជា លេងឌឺ ដោយ Recall មុខ Player ដ៏ទៃ ឬ ចប់ហ្គេមរត់ចូល Base គេជាដើម Player ដែលរកឃើញ និង ត្រូវ Ban ចេញពីការប្រកួត ចំនួនពីរ ឬ បីមិនអោយចូលនាពេលខាងមុខ។
ក្រោយពេលចប់ហ្គេមហាមដាច់ខាតក្នុងការ លក់ iTems ចូល ប្រសិនបើពិនិត្យឃើញសម្រាប់អ្នកឈ្នះ និង ចាញ់ ធ្លាក់ដោយស្វ័យប្រវត្តិ ហើយ ក្រុមដែលចាញ់ និង Ban ចេញពី ការប្រកួត ពីរ ឬ បីនាពេលខាងមុខចាប់ផ្តើម មិនអោយចុះឈ្មោះលេងទៀត។
Player ដែលអោយគេលេងអោយ ប្រសិនបើមាន ការរកឃើញ ហើយមានការបញ្ចាក់ត្រឹមត្រូវ នឹងត្រូវ អោយធ្លាក់ទាំងក្រុម ហើយដកសិទ្ធមិនអោយចូលរួមការប្រកួតជារៀងរហូត។
ហាមដាច់ខាតក្នុងការប្រកួត មួយ មាន Player ម្នាក់លេង គណនីដ៏ទៅពីរ ប្រសិនបើរកឃើញ នឹងត្រូវធ្លាក់ទាំងក្រុម ហើយដកសិទ្ធដូចគ្នា។
មិនអាចធ្វើការ ផ្លាស់ប្តូរ បន្ថែម ឬ បន្ថយសមាជិកក្រុមបានក្រោយពេលដែលចុះឈ្មោះរួចរាល់

រង្វាន់ការប្រកួត

យើងទទួលបានការឧបត្ថមពី Vainglory ផ្ទាល់ចំនួន 18,000 ICE
ចំពោះប្រាក់រង្វាន់នៃការប្រកួតខណៈពេលនេះគឺ ១,000,000 រៀល 
កាត VIP បញ្ចុះតម្លៃពី iPad Coffee និងការថែមជូននូវភេសជ្ជៈដោយឥតគិតថ្លៃ
⦁ កាតសមាជិក VIP បញ្ចុះតម្លៃពីភោជនីយដ្ឋាន Twin Lotus
⦁ 50​ VIP កាតពី iPad Coffee សម្រាប់ 16 ក្រុមចុងក្រោយ 

កាលវិភាគ និង ការផ្សាយបន្តផ្ទាល់

ការប្រកួតនឹងចាប់ផ្តើមជារៀងរាល់ថ្ងៃ ដោយថ្ងៃច័ន្ទ ដល់ ថ្ងៃ សុក្រ ចាប់ពីវេលាម៉ោង ៩ យប់ ប្រមាណជា ៣ គូរ រីឯថ្ងៃសោរិ៍ និង ថ្ងៃអាទិត្យ ចាប់ផ្តើមពី ម៉ោង ៥ ល្ងាចតទៅ ដោយ ៥ គូរ ដូច្នេះយើងអាចបញ្ចប់ ប្រមាណជា ២៥ គូរក្នុងមួយសប្តាហ៍ ចំពោះពត៌មានផ្សេងៗ យើងនឹងមាន ក្រុមក្នុង Line មួយដើម្បីទំនាក់ទំនងជាមួយប្រធានក្រុម ជូនដំណឹងកាលវិភាគការប្រកួត និង មានកម្មវិធីលើទូរស័ព្ទសម្រាប់ចូលមើលខ្លួនឯងពេលដែលចាប់ផ្តើមផងដែរបាទ។

ចំពោះការផ្សាយបន្តផ្ទាល់ដើម្បីទាញយក គុណភាពល្អច្បាស់ យើងនឹងធ្វើការផ្សាយជូនតាមរយៈ បណ្តាញ Youtube នឹងចាក់ផ្សាយឡើងវិញរាល់ពេលព្រឹកលើបណ្តាញ Facebook ផងដែរ រាល់ពេលបញ្ចប់ជុំនីមួយៗ។

អ្នកទៅទស្សនាផ្ទាល់
រាល់មិត្តអ្្នកអាន ជាហ្វេនឬអ្នកគាំទ្រក្រុមផ្សេងៗ ដែលចូលរួមទស្សនាផ្ទាល់នៅឯ iPad Coffee សម្រាប់វគ្គផ្តាច់ព្រ័ត នឹងទទួលបានការលេងហ្គេមផ្សេងៗ រួមមានដូចជាអាវយឺត Vainglory និង Jacket ដ៏ស្រស់ស្អាតពី Khmer Gamer Store ផងដែរ។ 

ការបរិច្ចាក

ដោយសារតែក្រោយពេលចប់ការប្រកួត យើងនឹងនាំយកនូវទឹកប្រាក់ពីអ្នកទស្សនាធ្វើការឧបត្ថមចូលក្នុងប្រអបបរិច្ចាក និង ទឹកប្រាក់ពីការសម្រេចចិត្តរបស់ក្រុមជាជើងឯក លេខមួយ លេខពី និង លេខបី ផងដែរ ដើម្បីទិញសម្ភារៈសិក្សាជូនដល់ក្មេងៗនៅតំបន់ដាច់ស្រយាល តាមខេត្តជាដើម។

បញ្ចាក់៖ រង្វាន់នៃការប្រកួតខណៈពេលនេះ រហូតដល់ចប់ការប្រកួត នឹងបើកអោយធ្វើការឧបត្ថមបន្ថែមទៀត តាមរយៈការទាក់ទងមកខ្ញុំបានដោយ Email: chinneangleangmeng@gmail.com

លើកស្ទួយការប្រកួត

ការចូលរួម និង ការគាំទ្រការប្រកួតហ្គេមមួយនេះ នឹងជាចំណែកមួយក្នុងការជួយដល់សង្គមតាមរយៈការបរិច្ចាកពី ជើងឯកការប្រកួត និង អ្នកទស្សនាធ្វើការដាក់បន្ថែមក្នុងប្រអប់របស់ពួកយើងនៅទីតាំងការប្រកួត ក្រោយពេលដែលចប់ពួកយើងនឹងយកថរិកាទាំងនោះទិញសម្ភារៈសិក្សាជូនក្មេងៗនៅតំបន់ដាច់ស្រយាលបន្ថែមទៀត។

សូមរក្សារសិទ្ធក្នុងការកែប្រែដោយមិនបានជម្រាបមុន!

ប្រភព NoobieGMK
Powered by Blogger.