ស្វែងយល់ពីវិធីសាស្រ្ត និង តួអង្គក្នុងការ បំបិទ Vox - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីវិធីសាស្រ្ត និង តួអង្គក្នុងការ បំបិទ Vox



បើនិយាយពី Vox សម្រាប់ការចាប់ផ្តើមហ្គេម មិនសូវជាល្អប៉ុន្មានឡើយ គឺអន់មែនទែន ប៉ុន្តែ Vox នឹងក្លាយទៅជាស្តេចប្រចាំ ផែនទី Vainglory នៅពេលដែលចេញ iTems រួមទាំង Level នៅ Late ហ្គេម ជាមួយនឹងការប៉ះ Hero មួយនេះ ប្រសិនបើគេលេង Crystal Power ពេលប្រយុទ្ធគ្នា សូមមេត្តាកុំឈរក្បែរគ្នា ឬ Minion ក៏ដូចជាសត្វព្រៃជាដើម ព្រោះថា ឥទ្ធិពលនៃការលេង Crystal Power របស់ Vox កាលណា សត្រូវកាន់តែច្រើន ធ្វើអោយ តួអង្គនេះ កាន់តែមានឪកាសខ្លាំងក្នុងការ សម្លាប់តាមរយៈ សិល្បិ៍ទីពីរបស់គេ និងការដាក់ សិល្បិ៍ចុងក្រោយគឺ Ultimate ផងដែរ។

និយាយពី Crystal Power សម្រាប់តួអង្គនេះប្រសិនបើប្រយុទ្ធមួយស្មើរគឺអោយ សូន្យតែម្តង ព្រោះគ្មាន Damage សម្រាប់ទប់ទល់ជាមួយយើងឡើយលុះត្រាតែត្រូវការ Minion សត្វព្រៃ និង សត្រូវឈរក្បែរទើបអាចបង្កើននូវ Damage Crystal អោយគេបាន ក្លាយតែមួយគត់គឺ Vox Weapon ដែលអាចមានឪកាសខ្លាំងជាង ប៉ុន្តែយើងក៏មាននូវវិធីសាស្រ្តផងដែរដោយប្រើប្រាស់ប្រភេទ Hero វៃដោយ ដៃដើម្បីបំផ្លាញ។

ចំពោះការពាក់ iTems វិញ Crucible, Aegis ឬ Reflex Block គឺល្អបំផុតហើយសម្រាប់ធ្វើការ Block នូវ Ultimate របស់ Vox ប្រសិនបើប្រលែងអោយត្រូវមកយើងទាំងបីនាក់គឺយាប់បន្តិចហើយ តោះយើងក្រឡែកមើលតួអង្គ ដែលងាយស្រួលបំផុតក្នុងការ បំបិទ (Counter) វិញម្តង គឺ Glaive និង Blackfeather កាច ងាយស្រួលបំផុត ក្នុងការជះ Damage បានខ្លាំង កម្ចាត់បានយ៉ាងងាយ ចំណែកឯ ជំនួយការនោះគឺ Phinn អាចធ្វើការជាន់ និង ទាញយក អោយគ្នាយើងជួយសម្លាប់បានយ៉ាងងាយ។

សរុបសេចក្តីមកក្នុងការទប់ទល់ជាមួយតួអង្គនេះ ប្រសិនបើអាចគួរតែព្យាយាមបញ្ចប់ហ្គេមអោយលឿនបំផុត តាមដែលអាចធ្វើទៅបាន អមដោយការជៀសវាងរាល់ការ ស្កេនសិល្បី៍ទីពីរ និង គេចចេញពី Ultimate របស់គេអោយផុតផងដែរ ដូចដែលខ្ញុំបានជម្រាបខាងលើអញ្ជឹង។

ប្រភព NoobieGMK


Powered by Blogger.