ទីបំផុតខ្សែរភាពយន្តតុក្កតា Young Justice ត្រឡប់មកវិញហើយជាមួយនឹងរដូវកាលទីបី - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ទីបំផុតខ្សែរភាពយន្តតុក្កតា Young Justice ត្រឡប់មកវិញហើយជាមួយនឹងរដូវកាលទីបី


ក្រោយពីការបាត់ខ្លួនមួយរយៈ និង ការនឹករលឹកពីសំណាក់អ្នកគាំទ្រជាច្រើន នៅទីបំផុតខ្សែរភាពយន្តតុក្កតាដែលប្រមូលផ្តុំដោយ វិរៈបុរសវ័យក្មេងជាច្រើន Young Jusctice នេះបានសម្រេចប្រកាសជាផ្លូវការ នូវការត្រឡប់មកវិញពីខ្សែរភាពយន្តរបស់ខ្លួន សម្រាប់រដូវកាលទីបី។


ផលិតកម្ម Warner Bros បានប្រកាសជាផ្លូវការតែម្តង ទាក់ទងនឹងការត្រឡប់មកវិញរបស់ខ្សែរភាពយន្តគំនូរជីវចលមួយនេះ ជាយុទ្ធនាការរបស់ វិរៈបុរសវ័យក្មេងជាច្រើនសម្រាប់រដូវកាលទីបី ដោយកំពុងតែចាប់ផ្តើមផលិតវាបណ្តើរៗហើយ ហើយសន្យាថានឹងព្យាយាមធ្វើវាអោយបានល្អបំផុតតាមដែលអាចធ្វើទៅបាន។

យ៉ាងណាមិញយើងមិនទាន់ទទួលបានថ្ងៃខែ បញ្ចាក់ច្បាស់លាស់ពីថ្ងៃដែលត្រៀមចាក់បញ្ជាំងវាឡើងវិញឡើយ ព្រោះខណៈពេលនេះវាកំពុងតែស្ថិតក្នុងការផលិតនៅឡើយ ប៉ុន្តែ Warner Bros បានបញ្ចាក់ថានឹងមិនយូរឡើយ គឺវានឹងចាប់ផ្តើមនៅឆាប់ៗនេះ អាចនឹងចុងឆ្នាំ 2016 ឬ ដើមឆ្នាំ 2017 ហើយ។

ប្រភព Warnerbros
Powered by Blogger.