ហ្គេមនិស្ស័យស្នេហ៍ដាវទេព អាចលេងលើទូរស័ព្ទដៃបានហើយ? - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ហ្គេមនិស្ស័យស្នេហ៍ដាវទេព អាចលេងលើទូរស័ព្ទដៃបានហើយ?


JX Hero Craft ជាហ្គេមនិស្ស័យស្នេហ៍ដាវទេពដាក់អោយលេងតេស្តសាកល្បង លើប្រព័ន្ធទូរស័ព្ទ Android ហើយ វាជាប្រភេទហ្គេម ផ្សងព្រេងមិនខុសពីហ្គេម JX លើកុំព្យូទ័រ និង ប្រភេទហ្គេមមួយចំនួនទៀតឡើយ អមដោយការបូកនូវ Skill និង អាវុធផ្សេងៗផងដែរ ដើម្បីធ្វើយ៉ាងណាអោយ Hero របស់ខ្លួនមានសមត្ថភាពខ្ពស់ជាដើម។


បើនិយាយពីស្តាយរបស់ហ្គេមនេះ គឺប្រភេទ បុរាណចិន អមដោយបក្សបញ្ចូលចំនួនបីតែម្តង ដោយមានជំនាញ សិល្បិ៍ និង ស្តាយ មុខមាត់ខុសៗគ្នា គឺកំពូលអ្នកកាន់ដាវ , ស្តេចលំពែង និង កណ្តាប់ដៃនាគរាជ។ អ្នកអាចធ្វើការជ្រើសរើសបានដោយខ្លួនឯង និង ចាប់ផ្តើមធ្វើដំណើរផ្សងព្រេង ដើម្បីភាពរីករាយនៃការ កម្សាន្តហ្គេមមួយនេះ។ 


ក្នុងនោះផងដែរ តាមរយៈ JX Hero Craft នេះក៏មានកម្មវិធីប្រកួតប្រជែងជ្រើសរើស ជើងខ្លាំងផងដែរ ប្រសិនបើអ្នកអាចទទួលបាន កម្រិត Level តួអង្គ ដែលមានសម្ថភាពខ្ពស់ជាងគេអាចនឹងមានឪកាស ទទួលបានរង្វាន់ផ្សេងៗ។ 


គួរអោយសោកស្តាយដោយសារតែ ហ្គេមនេះទើបតែចេញសម្រាប់ Android ប៉ុណ្ណោះ ហើយជាការតេស្តសាកល្បងផងដែរ ដូច្នេះហើយអ្នកមានទូរស័ព្ទ iOS មិនទាន់អាចទាញយកបានឡើយ ដោយឡែកប្រិយមិត្ត Android អាចទាញយក តាមរយៈ តំណរនេះ , ពត៌មានបន្ថែម និង ការស្វែងយល់ពីហ្គេមមអោយកាន់តែច្បាស់ចូលទៅកាន់ គេហទំព័រនេះ

ប្រភព Sabay
Powered by Blogger.