ទឹកភ្នែក Gamer! អានហើយរំជួលចិត្ត - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ទឹកភ្នែក Gamer! អានហើយរំជួលចិត្ត


នេះជាខ្សែរសាច់រឿងមួយដែល ខ្ញុំបានឃើញលើទំព័រ រាត្រីរន្ធត់ចុះផ្សាយយ៉ាងណាមិញ ខ្ញុំសូមអធ្យាស្រ័យដល់ម្ចាស់ដែលផលិតខ្សែរសាច់រឿងនេះឡើងផង ក៏ព្រោះតែចង់ចែកជូនដល់មិត្តអ្នកអាន ដែលមិនទាន់បានជ្រាប ក៏ដូចជាដាក់ប្រភពជូនផងដែរ ចង់ដឹងខ្សែរសាច់រឿងនេះ ជូរចត់បែបណានោះ តាមដានដូចតទៅ៖

———————————————————
- អាវី! ហ្អែងNoob ម៉េសហា៎
- អាណាដឹង បានអញដើរៗបាត់វាពីMap មួយសន្ទុះ
វាHook អញចឹង
- ហ្នឹងហើយហ្អែងដើរអត់ពែកមី
- ហ្នឹងហើយ,ម៉ោរពីពួកហ្អែងអត់ដោត Ward
- ក្រែងហ្អែងProផ្លូវលើ,ពួកអញបិទកណ្ដាលហើយ
ក្រោមហេស?
- ១វាយ៣ អាណាវាយឈ្នះហា៎
- អញឲ្យ Farm ម្ង៉ៃហើយយី! អាដុត
- បានហើយហា៎ អញម៉េច Pro hero Axe ដូចហ្អែង
- ចុះអញឲ្យលេង Slayer ហ្អែងមិនប៉ាកាច់លេង...
....................................................................................
ខ្ញុំឈ្មោះវី តែគ្រប់ពួកម៉ាកខ្ញុំចូលចិត្តហៅខ្ញុំ អាSlayer
ព្រោះខ្ញុំពូកែលេងHero Lina ឬក៏ Slayer ក្នុងGame Dota។
ពួកខ្ញុំសុទ្ធតែចៃហ្គេម មាននិស្ស័យហ្គេមតាំងតែពី
កំណើត ហ្គេមអីក៏ពួកខ្ញុំស្គាល់ដែរ មិនថាទូរស័ព្ទ
PC ,xBox ឬក៍Playstation គឺគេចមិនផុតពីពួកខ្ញុំទេ
រហូតដល់មានអាខ្លះហាត់Skillដៃដែកបានសម្រេចទៀតផង
(Skillដៃដែក=Skillគាស់ទូម៉ែ)។ គ្នាខ្ញុំមាន៥នាក់និយាយ
ទៅគ្រប់1teamល្មម មាន ខ្ញុំអាវី, អាប៊ី(អាស្វាក្រហម)
, អាអ៊ី(អាចាប់ទឹកកក), អាទី(អាខ្មៅ), អាធី(អាBlood)
គ្រប់គ្នាសុទ្ធតែមានHeroប្រចាំត្រកូលរាងខ្លួន។
អ្នកដឹងស្រាប់ហើយGamerម្នាក់ៗមិនសូវមានសង្សារ
ទេប៉ុន្តែពួកខ្ញមប្រហែលជាសំណាងជាងគេមើលទៅ
អាធីបើនិយាយពីសង្សារដូរមុខរាល់អាទិត្យ រហូតដល់
អ្នកនៅNetស្ងើចសរសើរគ្រប់ៗគ្នា។ បើអាប៊ីវិញរូបរាង
គ្រាន់បើដែរតែចង្រៃអី ស្រលាញ់ប៉ះតែសង្សារគេ មិនបាន
ប៉ុន្មានផងគេទៅរកសង្សារគេវិញបាត់ អាអត់លិទ្ធ។
បើអា2នាក់នោះវិញម្ង៉ៃៗគេបង្អាប់វាថាវាចេករហូត
ព្រោះអីវាទៅណាមកណាគឺមិនដែលបែកគ្នាឡើយ
មិនថាទៅមើលកុន ទៅNet ទៅដើរលេង តែពួកវា
សុទ្ធតែមានសង្សាររាងខ្លួនហើយ។ បានហើយចូល
ដល់តួឯកខ្ញុំម្ដង ខ្ញុំមានសង្សារនឹងគេដែរតើហើយស្អាតទៀត
នាងមិនប្រកាន់ថាខ្ញុំជាGamerហើយថែមទាំងលួចរៀន
លេងហ្គេមស្ងាត់ៗមិនឲ្យខ្ញុំដឹង ឥលូវនាងចេះលេងហើយ
ល្មមតែហ្នឹងSupportខ្ញុំបាន។ រាល់ពេលខ្ញុំទៅលេងហ្គេម
ម្ដងៗនាងតែងតែអង្គុយពីក្រោយដើម្បីឲ្យកម្លាំងចិត្តខ្ញុំ
រហូតមានពេលខ្លះនាងទិញបាយប្រអប់យកមកឲ្យខ្ញុំ
ដល់Netទៀតផង, រាល់ថ្ងៃក្រៅពីGameមនុស្សស្រីដែល
ខ្ញុំស្រលាញ់គឺមានតែម៉ាក់ខ្ញុំ ហើយនឹងនាងទេ។ នាងតែង
Take careខ្ញុំ បង្រៀនខ្ញុំឲ្យស្គាល់ថាស្នេហ៏ពិតមិនមែន
មានតែក្នុងកុន ឬក្នុងFacebookនោះទេ។
.........................................................................................
-អាឡូអូន!
-ចាស៎ Babe
-អូនឯងនៅណាហ្នឹង?
-នៅតាមផ្លូវ ថីបង?
-អូនមកCyrusអត់?
-បាទ, គេទៅដល់លូវហើយចឹង
-បាទ ទៀត.... អូនហា៎ ទិញអីឲ្យបងឈីផង
-ឈីGameហ្នឹងទៅ
-ខេខេខេ, ប៉ុន្នឹងសិនហើយBabeដាច់ប៉មលូវហើយ
-លេងឲ្យឈ្នះហា៎ លឺនៅ? តែចាញ់ដាច់បាយបងឯង
-បាទ បាទ....
កន្លះម៉ោងក្រោយមកអូនតាក៏មកដល់ ហើយដៃម្ខាង
កាន់បឺហ្គើ ផ្ញើឲ្យខ្ញុំ ។ តាមពិតទៅខ្ញុំមិននឹកស្មានថា
ទេវតាប្រទាន រីតាមកឲ្យខ្ញុំទេ អរគុណដែលលោក
ប្រទាននាងមកឲ្យខ្ញុំ ឲ្យស្គាល់ពីភាពរីករាយចេញឆ្ងាយ
ពីភាពឯការ ឬForever Alone។ គម្រោងខ្ញុំក្រោយពីរៀន
ចង់ខ្ញុំសុំនាងរៀបការហើយ ឲ្យប៉ាម៉ាក់ទៅដណ្ដឹងនាង
តែម្ដង ប៉ុន្តែទេវតាពិតជាអាត្មានិយមមែន ហេតុអ្វី
មិនប្រទាននាងឲ្យខ្ញុំរហូតមក ហេតុអ្វីក៏ដាក់នាងចូល
ក្នុងជីវិតខ្ញុំហើយយកនាងទៅវិញ??? ហេតុអ្វីក៏ឆក់យក
នាងទៅវិញទាំងពេលដែលយើងកំពុងស្រលាញ់គ្នាខ្លាំង។
ប្រហែលជាដើមហេតុនេះមកពីរូបខ្ញុំក៏ថាបាន...
......រីតាតែងនិយាយថាប្រសិនជាពេលនេះមានគេសុំខ្ញុំរៀប
ការមិនដឹងជាពិសេសយ៉ាងណាទេហ្ន៎...
មនុស្សខ្ញុំគឺចូលចិត្តធ្វើអ្វីឲ្យគេSurprise ដូច្នេះហើយ
គម្រោងBirthdayរបស់នាង ខ្ញុំនឹងធ្វើឲ្យនាងភ្ញាក់ផ្អើល
ហើយសុំនាងរៀបការនៅថ្ងៃនោះតែម្ដង... ខ្ញុំនឹងសម្លាញ់
ទាំង៤នាក់របស់ខ្ញុំក៏ពិគ្រោះគ្នាថានឹងធ្វើជាវក់ហ្គេមហើយ
មិនរវីរវល់នឹងនាង...
១ខែដំបូងក៏បានចាប់ផ្ដើម... ជាធម្មតាខ្ញុំតែងនិយាយ
ទូរស័ព្ទ២ទៅ៣ម៉ោងជាមួយនាងជាប្រចាំ យូរៗខ្ញុំក៏ចាប់
ផ្ដើមកាត់បន្ថយរហូតដល់ឃើញលេខនាងចុចបិទ...
ហើយប្រាប់នាងថា ជាប់ដៃវាយDota... ពេលនាងមក
ជួបខ្ញុំ ខ្ញុំធ្វើជាមិននិយាយរកនាងហើយទុកនាងចោល
...កន្លះខែនេះពេលដែលនាងមកជួបខ្ញុំ ខ្ញុំសង្កេតឃើញថា
ទឹកមុខនាងស្រពោនជាប់ តែទោះជាយ៉ាងក៏នាង
នៅតែកាន់បាយកញ្ចប់មកឲ្យខ្ញុំរហូត តែបែជាត្រូវខ្ញុំ
បដិសេដថាញ៉ាំរួចហើយ ពេលនោះខ្ញុំអាណិតនាងណាស់
ហើយក្នុងចិត្តគិតថា ទ្រាំសិនអូនសម្លាញ់ពិបាកដល់អូន
ហើយ នៅសល់តែ១អាទិត្យជាងទៀតទេដល់BDអូនហើយ
ធ្វើម៉េចបើបងជ្រុលជាStart Gameហើយ វាមិនងាយ
នឹងEnd បានស្រួលៗទេ...
... មិនយូរប៉ុន្មានថ្ងៃកំណត់ក៏បានមកដល់ ខ្ញុំមានគម្រោង
នឹងរៀបចំវានៅភោជនីយដ្ឋានមួយ ហើយថ្ងៃនោះខ្ញុំពឹង
ឲ្យមិត្តភ័ក្តិស្រីរបស់នាងណាត់នាងមកតាំងពី៣ថ្ងៃមុន...
... ថ្ងៃ១៤ ខែ៧.
ខ្ញុំនឹងពួកម៉ាកខ្ញុំ បានត្រៀមខ្លួនរួចជាស្រេច មានអ្នក
កាន់ផ្កា មានអ្នកកាន់ចិញ្ជៀន មានអ្នកចាំថត ដាក់នៅ
តាមទីតាំងមួយៗ... ស្រាប់តែពេលនោះ ខ្ញុំទទួលទូរស័ព្ទ
មកថានាងបានទៅដល់ព្រលានយន្តហោះបាត់ទៅហើយ
គ្រាន់តែលឺដំណឹងភ្លាមខ្ញុំនឹងពួកម៉ាកខ្ញុំឡើងឡាន
ទៅតាមក្រោយយ៉ាងលឿន។ តែទោះជាយ៉ាងណាក៏តែ
មិនទាន់ នាងទៅចោលខ្ញុំហើយ នាងទៅចោលខ្ញុំទាំង
ខ្ញុំមិនទាន់បានប្រាប់នាងពីការពិត...
ខ្ញុំពិតជាមានអារម្មណ៏ស្ដាយក្រោយខ្លាំងណាស់ មិនគួរ
ណាលេងហ្គេមនេះជាមួយនាងទេ... នាងទៅបាត់ដោយ
បន្សល់នូវសំបុត្រមួយច្បាប់...
មកដល់បងវីជាទីស្រលាញ់
ស្របពេលដែលបងកំពុងអានសំបុត្រមួយនេះអូនប្រហែល
ជាកំពុងហោះហើរឆ្លងទ្វីបហើយ។អូនមិនប្រាកដថាបងមាន
អារម្មណ៍យ៉ាងណាទេពេលអូនចាកចេញតែដឹងត្រឹមតែ
ពេលនេះក្នុងបេះដូងអូនពុំភ្លេចបងឡើយ។
បងចាំទេ?អូនយកបាយឲ្យបងញ៉ាំរហូតមិនថា
នៅកន្លែងធ្វើការ ឬក៏លេងហ្គេម។ អូនមិនដែលខ្វល់ថា
បងទុកអូនសំខាន់ជាងហ្គេម ឬក៍អត់ទេ។ តែហេតុអ្វី
ក៏បងចិត្តចុចបិទទូរស័ព្ទស្របពេលដែលអូនត្រូវកំលាំងចិត្ត
ត្រូវការជំនួយ ត្រូវការការពិភាក្សារពីបង។ អូនបដិសេដ
ឈ្លោះគ្នាមិនព្រមទៅស្រុកក្រៅព្រោះចង់រស់ជាមួយបង។
រាល់ថ្ងៃអូនខ្មែរតែម្នាក់ឯងដោយសារមានបងអូនតែង
ចាត់ទុកបងលើសពីសង្សារ សឹងតែហៅជាប្ដីហើយ។
អូនមិនប្រកាន់ទេទោះបងលេងហ្គេមក៍ដោយ សុំត្រឹម
តែលើកទូរស័ព្ទអូន ពេលអូនត្រូវការទៅបានហើយ។
មានថ្ងៃមួយអូនមិនស្រួលខ្លួន ពិបាកដកដង្ហើមព្រោះ
ជំងឺរើឡើង តែពេលនោះអូនខលទៅបងមិនដឹងជាប៉ុន្មានដង
តែបងចុចបិទរហូត ប្រាកដថាបងរវល់ឬក៏មិនចង់
លើកលេខអូនទេ តែពេលនោះចេះសំណាងដែរដែល
អូនខលទៅមិត្តភ័ក្តិអូនវាលើក បើពុំនោះទេថ្ងៃនេះ
បងច្បាស់ជាបានចូលរួមបុណ្យសព្វរបស់អូនមិនខាន
ពេលអូនបើកភ្នែកឡើងនៅមន្ទីពេទ្យមនុស្សទី១ដែល
អូនចង់ឃើញគឺជារូបបង តែផ្ទុយស្រលះបែរជាប៉ាម៉ា
អូនទៅវិញ គាត់សុខចិត្តចំណាយពេជិះយន្តហោះតាំងពី
អាមេរិចមកដល់ខ្មែរ ដើម្បីមកមើលអូន។ អូនសម្រាកក្នុង
មន្ទីជិត១អាទិត្យ ហើយសង្ឃឹមថាបងនឹងមកមើលអូន។
តែក្ដីសង្ឃឹមក៍រលាយដោយខ្យល់ ក្រោយអូនគិតថាប្រហែល
ជាអូនអស់តម្លៃចំពោះបងហើយ ហើយប៉ាម៉ាក់អូនក៏
ពិគ្រោះគ្នាយកអូនទៅអាមេរិច អូនក៏ព្រមជាពួកគាត់
ទាំងមិនដាច់ចិត្ត ។ បងត្រូវចាំថាបើអត់ពីអូន បងត្រូវ
ចេះរកអីញ៉ាំខ្លួនឯងព្រោះបងធំហើយ មិនមែនក្មេងទេ។
ត្រូវញ៉ាំអីឲ្យឆ្អែតទើបមានកម្លាំងទៅធ្វើការនឹងលេងហ្គេម
ព្រោះអូនអស់វេលានឹងត្រូវដាស់តឿនបងទៀតហើយ។
សង្ឃឹមថាបងអាចរកបាននារីម្នាក់ដែលអាចយកបាយឲ្យបងញ៉ាំដូចអូនរាល់ថ្ងៃ
ហើយកុំភ្លេចសុំគេរៀបការផង ព្រោះវាជាក្ដីបំណងរបស់អូន។
អរគុណបងសម្លាញ់ដែល
ផ្ដល់ទំនុកចិត្ត នឹងថែរក្សារអូនអស់រយៈពេលប៉ុន្មានឆ្នាំនេះ។
បើមាននិស្ស័យយើងគង់ជួបគ្នាមិនខាន។
ពីអូន រីតា។
_______________________________
ខ្ញុំអានសំបុត្រអូនតាចប់បេះដូងខ្ញុំលោតខ្កុកក្ដាក់ ស្ទើរផ្ទុះ
ម្ដងៗ សោកស្ដាយត្រង់មិនបានសុំនាងរៀបការ...
ឈប់សិន! ជំងឺចាស់រើឡើង??? អូនឈឺ? ម៉េចក៏នាងមិន
ដែលនិយាយប្រាប់ខ្ញុំចឹង??? ខ្ញុំក៏សម្រេចចិត្តតាមដេញដោល
មិត្តភ័ក្តិនាង.។
_______________________________
ថ្ងៃប្រហែលជាថ្ងៃដែលខ្ញុំយល់ថាខ្ញុំមានវិប្បសារីបំផុត
ខ្ញុំទៅសួរដេញដោលអានី មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់
អូនតា ហើយនាងក៏និយាយប្រាប់ខ្ញុំគ្រប់យ៉ាង។
តាមពិតរីតាគួរណាស់តែទៅអាមេរិចជាមួយប៉ាម៉ាក់
គេយូរណាស់ហើយតែដោយសារខ្ញុំធ្វើរីតាទ្រាំនៅខ្មែរ
តែម្នាក់ឯង។ អ្វីដែលខ្ញុំមិនដែលដឹងសោះនោះគឺ នាងមាន
ជំងឺផ្លូវដង្ហើម (ហឺត) តែសុខចិត្តទ្រាំលាក់បាំងពិបាកតែ
ម្នាក់ឯង ហើយស្របពេលដែលខ្ញុំលេងហ្គេមជាមួយ
គេពេលនោះដែរ ជាពេលដែលជំងឺចាស់នាងរើឡើង
ហើយបែរជាត្រូវខ្ញុំទុកនាងចោលម្នាក់ឯងទៀត...
ហើយឥលូវដល់ដំណាក់កាលនេះប៉ាម៉ាក់នាងក៏យក
នាងទៅព្យាបាលនៅអាមេរិច ខ្ញុំពិតជាសោកស្ដាយនឹង
គម្រោងនេះណាស់....................................
________________________________
វគ្គ Bee
កាត់ចិត្តទៅអាវី ទោះហ្អែងពិបាកចិត្តក៏នាងបានដឹងដែរ
យ៉ាងច្រើនយំ អត់ស៊ីបាយស៊ីទឹកហ្អែងឈឺមួយទៀតមិនខាន
ចាត់ទុកថានាងទៅព្យាបាលនៅអាមេរិចចុះមាននិស្ស័យ
គេនឹងត្រលប់មករកហ្អែងវិញមិនខាន...
ទោះជាខ្ញុំខំប្រើប្រាស់សមត្តភាពពិសេសទៅលួងលោម
វាយ៉ាងណា ក៏វាមិនព្រមស្ដាប់។ បីខែហើយអាវីមិនមាត់
មិនករ សូម្បីតែហ្គេមក៏វាមិនខ្ចីប៉ះពាល់ដែរ អាធីតែង
បញ្ចុះបញ្ចូលវាឲ្យយកសង្សារថ្មីដើម្បីបំភ្លេចរីតា តែវានិយាយ
ថាយកនាំតែឲ្យគេគ្រាំចិត្តនឹងគ្នាទេ។ ខ្ញុំពេលឃើញពួក
ម៉ាកធ្លាក់ក្នុងសភាពបែបនេះ ខ្ញុំក៏ពិបាកចិត្តដែរ។
មួយអាទិត្យក្រោយមក ថ្ងៃល្អមួយក៏បានមកដល់។
អាវីបានទទួលទូរស័ព្ទពីមិត្តភ័ក្តិរីតាថា រីតាត្រលប់មក
ខ្មែរវិញហើយ ថ្ងៃជាថ្ងៃអាវីសប្បាយចិត្តជាងគេក្នុងជីវិត
វា អាចថាជាថ្ងៃដែលទេវតាចុះពីលើមេឃក៏ថាបាន
វាមុជទឹកផងរាំផងច្រៀងផង ហើយវាបង្ខំឲ្យពួកខ្ញុំ
តែងខ្លួនឲ្យស្អាតបាតនឹងអាលទៅទទួលរីតា។
យន្តហោះចុះនៅម៉ោង៩យប់ តែពួកខ្ញុំទៅដល់តាំងពី
ម៉ោង៥ល្ងាច ថ្ងៃអាវីនិយាយច្រើនជាងរាល់ដង និយាយ
ឡើងពួកខ្ញុំឃាត់វា... នាឡិការលោតម៉ោង៩តឺង....
យន្តហោះក៏មកដីល្មម។ ពួកខ្ញុំនាំគ្នាទៅកន្លែងរងចាំ
ដើម្បីរងចាំរីតា... មួយស្របកក្រោយមករីតាចុះពីលើ
យន្តហោះជាមួយប៉ាម៉ាក់គេ ពេលមកដល់ដីអាវីស្ទុះទៅ
អោបរីតា ឯរីតាក៍អោបអាវីវិញប្រៀបដែកឆកដាក់ក្បែរ
គ្នាចឹង មើលទៅរីតាហាក់បីដូចជាមិនខឹងគុំគួននឹងអាវី
អីបន្តិច ឯប៉ាម៉ាក់គេក៍អត់ថាអីទៀត... យីស្នេហាគេ
អីក៏សមប្រកបម្ល៉េះ អត់លិឍអីតែឯង... ពួកខ្ញុំបានជូន
គ្រសាររីតា ទៅផ្ទះហើយក៏ចែកជើងគ្នាមកផ្ទះមករៀងៗខ្លួនមក។
________________________________
ថ្ងៃនេះជាថ្ងៃដែលខ្ញុំមានសុភម្គលជាងគេក្នុងជីវិត ព្រោះ
មនុស្សខ្ញុំស្រលាញ់ បានត្រលប់មកចូលក្នុងជីវិតខ្ញុំ
សារជាថ្មី ហើយយប់នេះ ប៉ាម៉ាក់អូនឃាត់ខ្ញុំឲ្យនៅ
សម្រាក់ជាមួយគាត់មួយយប់ ខ្ញុំក៏មិនប្រកែកដែរ
ណាមួយខ្ញុំចង់បកស្រាយរឿងចាស់ប្រាប់អូនតាផង។
ពេលមើលទូរទស្សន៏ជុំគ្នាមើលទៅហាក់បីដូចជាគ្រួសារ
តែមួយអញ្ចឹង ខ្ញុំថាឱកាសល្អខ្ញុំក៏ឈ្លាតពេលបកស្រាយរឿង
ចាស់ តែអ៊ុំប្រុសបានហាមមិនឲ្យនិយាយ គាត់ប្រាប់ថា
គាត់ដឹងរឿងអស់ហើយ ហើយក៏ដឹងពីគោលបំណង
ខ្ញុំចង់សុំអូនតារៀបការដែរ គាត់និយាយគាត់មិនចង់
បំបែកបំបាក់ពួកខ្ញុំទេតែព្រហ្មលិខិតអ្នកបំបែក គាត់
និយាយបណ្តើរអួលដើមករបណ្តើរ តែត្រូវអូនតាឃាត់
ឈប់មិនឲ្យនិយាយតរ។ យប់នេះខ្ញុំគេងជាមួយអូនតា
គេងអោបនាងយ៉ាងណែន នាងនិយាយថាខ្លួននាង
សព្វថ្ងៃចាត់ទុកខ្ញុំជាប្ដីទៅហើយ ទោះជាខ្ញុំចង់បានអ្វី
ក៏គេមិនបដិសេដដែរ។ ខ្ញុំគិតថាមិនយូរមិនឆាប់ខ្ញុំនឹង
ឲ្យប៉ាម៉ាក់ខ្ញុំមកដណ្ដឹងអូនតា តែយ៉ាងណាក៏ខ្ញុំមិនឲ្យ
ខុសពីប្រពៃណីដែរ ត្រឹមអោបថើបធម្មតាបានហើយ។
នាងអោបខ្ញុំយ៉ាងណែនហាក់ដូចមិនចង់ឲ្យខ្ញុំបាត់ទៅ
ណាសោះ...
- អូនឯងយំ!
- ចាស, អត់អីទេ
- អូនកើតថី? ប្រាប់បងមើល?
- មនុស្សល្អដូចបងមិនសមនឹងខូចចិត្តដោយសារ
អូនសោះ គួរណាស់តែបងរកបានមនុស្សជាងអូន
- អូនហា៎ ឯងនិយាយឆ្កួតៗអីចឹង!
- បើអូនទៅចោលបងបាត់បងកុំស្ដាយអូនអី
រកអ្នកថ្មីណាល្អជាងអូនទៅណា
- អូនហា៎បងធ្លាប់ប្រាប់អូនហើយ ថា
No one is Perfect, but You are...
Perfect in my Own Two Eyes...
ពេលស្ដាប់ពាក្យខ្ញុំចប់នាងយំហ៊ូ ហើយខ្ញុំក៏លួងនាង
ឲ្យគេងយើងទាំងពីរគេងអោបគ្នាយ៉ាងណែន ហាក់
បីដូចជាប្តីប្រពន្ធថ្មោងថ្មីអញ្ចឹង។
________________________________
មួយខែខ្ញុំរស់នៅជាមួយអូនតាយ៉ាងមានសេចក្ដីសុខ
រហូតដល់ថ្ងៃមួយបានមកដល់តែខ្ញុំចាប់ផ្ដើមសង្កេត
ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងចាប់ផ្ដើម
ចុះខ្សោយទៅៗ រហូតថ្ងៃមួយបានមកដល់...
ខ្ញុំសង្សារបណ្ដូលចិត្តរបស់ខ្ញុំមក លំហែរកាយនៅ
កោះដាច់។ ពួកយើងនាំអង្គុយជជែកគ្នាពីនេះពីនោះ
ហើយនាងក៏និយាយថា បើអូនស្លាប់ទៅ អូនសង្ឃឹមថា
បងនឹងក្លាយជាមនុស្សបាត់បង់ការចងចាំ។
ខ្ញុំក៏មិនបានចាប់អារម្មណ៏នឹងសម្ដីនាងដែរហើយយើង
ក៏បន្តរសន្ទនាររហូតដល់អូនតាគេងលក់ ហើយខ្ញុំក៏គេង
លក់តាមក្រោយនាង។ ម៉ោងប្រហែល៤ជាង ខ្ញុំភ្ញាក់
ឡើងតែមិនទាន់ឃើញអូនតាភ្ញាក់ ខ្ញុំក៏អង្រួនដាស់នាង
ព្រោះមេឃវាល្ងាចហើយ..........

ភាគពីរ៖

ចម្លែកណាស់ខ្ញុំអង្រួននាងយ៉ាងណាក៏នាងនៅតែមិន
ព្រមភ្ញាក់ ខ្ញុំភ័យណាស់តិចជម្ងឺចាស់នាងរើឡើងទៅ?
ខ្ញុំនាងដាក់ក្នុងឡានហើយបើកជូននាង ទៅពេទ្យ។
តាមផ្លូវខ្ញុំបើកបណ្តើរដាស់នាងបណ្តើរដាស់នាងបណ្តើរ
ទៅដល់ពេទ្យខ្ញុំបីនាងដាក់លើប្រង់ការហើយ ពេទ្យក៏
រុញនាងចូលបន្ទប់សង្គ្រោះបន្ទាន់។ ខ្ញុំខលហៅអ៊ុំប្រុស
អ៊ុំស្រី មួយសន្ទុះក្រោយមកពួកគាត់ក៏មកដល់ភ្លាម។
ពេលនោះអ៊ុំប្រុសដឹកដៃខ្ញុំទៅសួនខាងក្រោយពេទ្យ
មកដល់បង់មួយគាត់ក៏អង្គុយចុះហើយ និយាយថា...
- វី! ប៉ាដឹងថាកូនស្រលាញ់កូនតាខ្លាំងណាស់ ឲ្យប៉ាសុំទោស
ផងដែលប៉ាលាក់បាំងនឹងកូន តែវាក៏ជាគំនិតកូនតាដែរ។
- មានរឿងអីប៉ា មានរឿងអី?
- តាមពិតទៅជំងឺរបស់កូនតា មិនទាន់ជាទេ ហើយពេទ្យ
និយាយថានាងរស់បានតែ១៥ថ្ងៃទេ ក្រោយពីលឺដូច្នេ
កូនតារន្ធត់ចិត្តណាស់ តែវាទទួចសុំប៉ា់មកខ្មែរ
ដើម្បីប្រើប្រាស់ដង្ហើមចុងក្រោយជាមួយមនុស្សវាស្រលាញ់
ណាមួយកូនតាថាមិនចង់ស្លាប់នៅស្រុកគេទេ ចង់ស្លាប់
នៅដីខ្មែរដែលជាកន្លែងកំណើត។ ប៉ានឹងម៉ាក់បានត្រៀម
ចិត្តត្រៀមកាយរួចរាល់ហើយ សង្ឃឹមថាកូនរៀបចំខ្លួន
ឲ្យហើយដែរទៅ។ ដូចប៉ាបធ្លាប់បានប្រាប់ហើយ
ប៉ាមិនចង់បំបែកពួកកូន ចង់ឲ្យតែកូនមានសេចក្តីសុខ
តែធ្វើម៉េចបើព្រហ្មលិខិតមិនព្រមនឹងកូន។តែប៉ាឆ្ងល់
ណាស់ជាង១ខែហើយកូនតាមិនអី ទើបតាមកដល់ថ្ងៃនេះ
គាត់និយាយបណ្តើរទឹកភ្នែកបណ្តើរ បេះដូងខ្ញុំចាប់
ផ្តើមច្របល់ រន្ធត់ខុសប្រក្រតីពេលបានលឺ រឿង
រ៉ាវអូនតា ខ្ញុំធ្វើចិត្តមិនបានទេ ហេតុក៏ទេវតាឃោឃៅម្ល៉េះ
បែរជាមកផ្ដាច់និស្ស័យមនុស្សដែលកំពុង ស្រលាញ់គ្នា
រីតាបានធ្វើអ្វីខុស ឬមួយក៏ទេវតាច្រណែននឹងនាង
ខ្ញុំតែងសង្ឃឹមថាបានរស់ជួបជុំនឹងនាង បង្កើតគ្រួសារ
ដែលមានកូន២នាក់ប្រុស១ស្រី១ ហើយមានគម្រោង
នឹងគ្នាទៅលំហែកាយនៅកំពុងសោម ហើយរស់នៅជា
មួយគ្នាដល់ចាស់សក់ស្កូវរាងៗខ្លួន តែឥលូវៗ អ្វីគ្រប់
យ៉ាងបានត្រឹមជាខ្យល់សូន្យឈឹងគ្មានរូបរាង ឲ្យខ្ញុំរស់
យ៉ាងណាបើគ្មាននាង រាល់ថ្ងៃនាងជាកម្លាំងចិត្ត៥០%
បន្ទាប់ពីប៉ាម៉ាក់ខ្ញុំ បាត់បង់នាងដូចបាត់បង់បេះដូង
អញ្ចឹង... ខ្ញុំដើរទៅបន្ទប់សង្គ្រោះបន្ទាន់ទាំងទន់ជើង។
______________________________ _
ឈប់សិន! អានដល់ត្រឹមនេះតើសាច់រឿងចុងក្រោ
អ្នកគិតថា ចង់ឲ្យអាវី នឹងរីតាជួបគ្នា ឬព្រាត់គ្នា?
ឥលូវសូមអានតរ....
______________________________ _
...ខ្ញុំទន់ជើងដើរសឹងតែមិនរួច ស្ទើរតែវាទៅហើយ។
ខ្ញុំដើរមកដល់មុខបន្ទប់ គ្រូពេទ្យចេញមកល្មមគាត់
ចេញមកទាំងទឹកមុខស្រពោន ហើយនិយាយថា
អ្នកជំងឺបានផុតដង្ហើមតាំងពីមុនយកមកមន្ទីពេទ្យ
មកម្ល៉េះ ឥលូវអ្នកទាំងអស់គ្នាអាចចូលទៅមើលសពបាន។
គ្រូពេទ្យចេញទៅផុតខ្ញុំដើរទ្រោមៗទាំងអស់សង្ឃឹម
ចូលទៅមើលអូនតា...
ទឹកមុខនាងនៅស្រស់ដដែលខ្ញុំយំអោបនាង តែសម្បកកាយ
ដែលវិញ្ញាណនាងបានចេញទៅចោលខ្ញុំបាត់ទៅហើយ។
ហេតុអ្វីក៏ជីវិតខ្ញុំជួបតែរឿងបរាជ័យដូច្នេះ។
______________________________ _
វគ្គ Bee
———————————————————
បុណ្យសពរបស់រីតាបានបញ្ចប់តែអាវីនៅតែមិនដាច់
ចិត្ត ពីនាងវាខូចចិត្តចេះផឹកស្រាចេះជក់បារី ម្ង៉ៃៗ អង្គុយ
អោបតែរូបថតរីតា។ ការងារក៏ឈប់ទៅធ្វើ រាល់ថ្ងៃនៅតែ
Net ក្រៅពីលេងហ្គេមជក់បារីផឹកស្រានឹងយំវាធ្វើអ្វីមិនចេញ។
ថ្ងៃមួយពួកខ្ញុំបបួលវាចេញមកទាត់បាល់ ដើម្បីកាត់
Stress វាក៏យល់ព្រម។ ណាត់វាតាំងពីម៉ោង៣ ឥលូវ
ម៉ោង៥ហើយអត់ឃើញវាមកទៀត លក់មែនវ៉ី...
ស្រាប់តែទូរស័ព្ទខ្ញុំរោទិ៍ ពេលនោះខ្ញុំរន្ធត់ចិត្តណាស់
ហេតុអ្វីបានជារឿងអាក្រក់កើតផ្ទួនៗលើអាវីបែបនេះ។
អាវីត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ព្រោះគ្រោះថ្នាក
ចរាចរណ៍។ គិតៗទៅខ្ញុំអាណិតវាណាស់ ទើបតែបាត់បង់
មនុស្សដែលវាស្រលាញ់ឥលូវ គ្រោះថ្នាក់ខ្លួនឯងទៀត។
______________________________ _
វគ្គ Ravy
———————————————————
ខ្ញុំបើកភ្នែកឡើង ឃើញមនុស្សជុំវិញខ្លួនម្នាក់ៗមើល
ទៅដូចជាប្រហែលៗ មីងម្នាក់សួរខ្ញុំ ថា វី! កូនយ៉ាងម៉េច
ហើយ! ខ្ញុំឆ្ងល់ណាស់ខ្ញុំដូចជាស្គាល់ពួកគេតែរកនឹក
មិនឃើញ មានពូកម្នាក់ស្លៀកពាក់សរ ទំនងមើលទៅ
ជាគ្រូពេទ្យគាត់និយាយថា កូនមីងមិនអីគ្រាន់តែប៉ះ
ពាល់ក្បាលបន្តិចបន្តួចមួយអាទិត្យក្រោយ ការចងចាំមក
វិញដូចដើមហើយ។ តែសូមអ្នកទាំងអស់គ្នាត្រូវជួយ
គេរំលឹករឿងចាស់ៗផង។
______________________________ _

ដូចពេទ្យនិយាយមិនខុសមែន ១អាទិត្យក្រោយមក
អាវីចាប់ផ្ដើមស្គាល់ពួកខ្ញុំ ចាប់ផ្ដើមចេះផ្គុំItem Hero
ម្ដងទៀតនិយាយរួមទៅ អាវីបានត្រលប់មកវិញហើយ។
តែរឿងមួយដែលមិនបានត្រលប់មកវិញនោះគឺ ការចង
ចាំរបស់វាហើយនឹងរីតា វាតែងសួរថាស្រីម្នាក់
ក្នុងរូបថតក្នុងទូរស័ព្ទដែលវាថតជាមួយនោះជានរណា
ហើយពួកខ្ញុំប្រាប់វាថា ជាសង្សារចាស់តែបែកគ្នាយូរ
ហើយ មិនយូរប៉ុន្មានខ្ញុំក៏យកទូរស័ព្ទមកលប់រូបថត
ចាស់ៗចោល Acc Facebook ក៏ប្លក់ឈ្មោះ សៀង សុវណ្ណរីតា
ចោលទៀត ប៉ុន្មានខែក្រោយមកវាចាប់ផ្ដើមភ្លេច ឈ្មោះ
រីតាចេញពីជីវិតវាតែម្តង។
____________((ចប់))___________ _

ការបញ្ចប់ម្យ៉ាងទៀត (បញ្ចប់ឲ្យជួបគ្នា)

———————————————————
...ខ្ញុំទន់ជើងដើរសឹងតែមិនរួច ស្ទើរតែវាទៅហើយ។
ខ្ញុំដើរមកដល់មុខបន្ទប់ គ្រូពេទ្យចេញមកល្មមគាត់
ចេញមកទាំងទឹកមុខស្រពោន ហើយនិយាយថា
អ្នកជំងឺបានផុតដង្ហើមតាំងពីមុនយកមកមន្ទីពេទ្យ
មកម្ល៉េះ ឥលូវអ្នកទាំងអស់គ្នាអាចចូលទៅមើលសពបាន។
គ្រូពេទ្យចេញទៅផុតខ្ញុំដើរទ្រោមៗទាំងអស់សង្ឃឹម
ចូលទៅមើលអូនតា... ខ្ញុំបើកទ្វាចូលទៅស្រាប់តែ...
- Surprise!!!!!!!!!!!
- Happy Birthday To You! Happy Birthday To You!
Happy Birthday To You!....
ខ្ញុំចូលទៅឃើញពួកម៉ាក់ខ្ញុំទាំងបួន រួមទាំងអូនតា
កាន់នំខួបកំណើត ខ្ញុំខឹងមិនកើត ហើយភ្លេចទាំងថ្ង
នេះជាថ្ងៃខួបកំណើត របស់ខ្ញុំផង។
- ផ្លុំទានទៅកូន ផ្លុំទៅ
- ហ្អែងភ័យមែនហា៎ អាវី!!!
ខ្ញុំផ្លុំទានហើយ ក៏សួរទៅអូនតា
- អូនឯងបានគំនិតនេះពីណា?
- បានពីបងឯង
- បងបង្រៀនអូនពីកាល!
- ៣ខែមុន? បងឯងអត់ដឹងទេ ឥលូវអូនជាGamerដែរហើយ
- អូនឯងដឹងអត់បារម្ភហា...
- ចុះ៣ខែមុនបងមានដឹងគេបារម្ភអត់?
- ចេះសងសឹកបងទៀត...
- ម៉េចបងឯងខឹង???
ខ្ញុំទ្រាំមិនបានក៏ចាប់អូនតាមកថើបនៅកណ្ដាលហ្វូង
អ្នកគ្រប់គ្នាក៏នាំគ្នាហូ ទាំងអ៊ុំប្រុសអ៊ុំស្រី
- បងឯងខ្មោចចូលទេហី!
- ខ្មោចចូលបងតាំងពីលឺថាអូនធ្វើសន្លប់ហូ
នាងក៏យកនំមកប៉ាតមុខខ្ញុំ ហើយសើច ខ្ញុំក៏ប៉ាត់
ទៅវិញ ពួកហ្នឹងឃើញពួកខ្ញុំលេងដែរទាំងអ៊ុំប្រុស
អ៊ុំស្រីក៏លេង...
១ខែក្រោយមកខ្ញុំក៏បានសុំឲ្យប៉ាម៉ាក់ខ្ញុំចូកមកដណ្ដឹង
អូនតាតាមប្រពៃណី ហើយអ្វីដែលខ្ញុំគ្រោងទុក
ក៏បានដំណើរការជាបណ្ដើរៗ....
______________(ចប់)______________

ប្រភព Horror Night - រាត្រី រន្ធត់
Powered by Blogger.