ត្រួសៗបច្ចុប្បន្នកាលពីអតីត ស្តេច Glaive Lane ហៅ CullTheMeek - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ត្រួសៗបច្ចុប្បន្នកាលពីអតីត ស្តេច Glaive Lane ហៅ CullTheMeek


ពីដើមឡើងអំឡុងឆ្នាំ ២០១៥ CullTheMeek គឺជាអ្នកលេង Vainglory ដ៏ល្បីល្បាញម្នាក់ ដោយសារតែទទួលបានការជោគជ័យតាមរយៈការលេងប្រកួត Championship និង យកតួអង្គ Glaive លេងលើ Lane ផងដែរ ក៏ព្រោះតែ Glaive នេះមិនធ្លាប់ឃើញនរណាលេង Lane ទាល់តែសោះ តាំងពីពេលនោះមកទើបល្បីល្បាញដល់បច្ចុប្បន្ននេះ ហើយចាប់ផ្តើមមានមនុស្សជាច្រើនយកស្តាយលេងតាម CullTheMeek ផងដែរ។

យ៉ាងណាមិញចំពោះប្រវត្តិក្រុមរបស់ CullTheMeek នេះ ធ្លាប់ចូលរួមជាមួយ Gankstar និង TeamSolomid មួយរយៈក្រោយមក ពាក់កណ្តាលឆ្នាំ ២០១៦ នេះ ទើបសម្រេចចាកចេញពី TSM និង ចូលរួមជាមួយ ក្រុម Phoenix តែម្តង ប៉ុន្តែមិនទាន់បានប៉ុន្មានខែផង ស្រាប់តែបាត់ខ្លួនពី Phoenix ទៅហើយ ដោយសារតែ CullTheMeek មួយរយៈក្រោយនេះ មានការលេងមិនត្រូវដៃជាមួយ នឹងក្រុម Phoenix ទាល់តែសោះ រួមទាំងការធ្លាក់ទឹកដៃលេងផងដែរ។

យ៉ាងណាមិញ នៅលើការបង្ហាញនៃគេហទំព័រ Phoenix ជាផ្លូវការ មិនឃើញមានការបង្ហាញឈ្មោះ CullTheMeek ទៀតឡើយ ប៉ុន្តែសកម្មភាពការផ្សាយផ្ទាល់ Vainglory របស់គេនៅតែដំណើរការធម្មតា ជាប្រចាំលើ Mobcrush ចំណែកឯគណនី បណ្តាញ Twitter ក៏ត្រូវស្ងប់ស្ងាត់ផងដែរ។

បច្ចុប្បន្ននេះ CullTheMeek នៅតែបន្តការលេង Vainglory ដដែល ប៉ុន្តែមិនទាន់មាន Team ច្បាស់លាស់ឡើយ គ្រាន់តែមិនមានជាមុខងារ Carry ដូចពីមុនភាគច្រើនគឺ Roam អាចអតីតសមាជិកក្រុម Secret ម្នាក់ដែលទើបនឹងចាកចេញថ្មីៗ ហើយក៏ជា មនុស្សម្នាក់ដែលទទួលបាន Tier 10 Gold មុនគេលើពិភពលោក សម្រាប់រដូវកាលនេះដូចគ្នា។

ក្រឡែកនិយាយពី CullTheMeek ជាមួយនឹង អតីតសមាជិកក្រុម Secret ដែលទើបនឹងចាកចេញថ្មីៗម្តង ដោយសារតែពួកគេមិនមានក្រុមច្បាស់លាស់ដូចគ្នាខណៈពេលនេះ ណាមួយអតីតសមាជិករូបនោះក៏បាន បង្ហើបលើ Twitter ថាខ្លួននឹងបង្ហាញពីក្រុមថ្មីរបស់ខ្លួនឆាប់ៗនេះ ដូច្នេះហើយ ការសនិដ្ឋានបណ្តោះអាសន្នគឺអាចនឹងចាប់ដៃគូរជាមួយ CulltheMeek ក្នុងការបង្កើតក្រុមថ្មីរបស់ពួកគេ អោយលេចចេញនូវរូបរាងឆាប់ៗនេះផងដែរ។

ប្រភព NoobieGMK
Powered by Blogger.