អ្នកស្រាវជ្រាវឆ្នៃប្រឌិតបង្កើត Hack ឬ Cheat ហ្គេម Online នឹងត្រូវជាប់គុកប្រាំឆ្នាំ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

អ្នកស្រាវជ្រាវឆ្នៃប្រឌិតបង្កើត Hack ឬ Cheat ហ្គេម Online នឹងត្រូវជាប់គុកប្រាំឆ្នាំ


អ្នកដឹងទេ ចាប់ពីពេលនេះ នៅឯកូរ៉េខាងត្បូងចាប់ផ្តើមពង្រឹងច្បាប់សម្រាប់រឹតបន្តឹងលើហ្គេម Online ហើយ សម្រាប់ជនណា ដែលល្មើសនឹងច្បាប់ ដូចជាបង្កើត Hack ឬ Cheat សម្រាប់ហ្គេម Online ក្នុងគោលបំណង ចែកចាយ ឬ ប្រើប្រាស់នឹងត្រូវបាន ជាប់គុករយៈពេល ប្រាំឆ្នាំ ឬ សងជម្ងឺចិត្តដល់ទៅ បួនម៉ឹន ប្រាំពាន់ដុល្លារ សរដ្ឋអាមេរិចឯណោះ ទើបអាចរួចពីការចោទប្រកាន់បាន។

យ៉ាងណាមិញវាត្រូវបានអនុវត្តគ្រប់ហ្គេម Online ទាំងអស់ ប៉ុន្តែសម្រាប់តែ កូរ៉េខាងត្បូងទេ ជាពិសេសផ្តោតលើការវាយប្រហារខណៈពេលប្រកួតកីឡាអេឡិចត្រូនិចជាដើម។ ដោយសារតែមានការជ្រៀតជ្រែកខ្លាំងពីបណ្តាញជនខិលខូចក្នុងគោលបំណង ស្វែងរកប្រាក់ចំណូលតាមរយៈការបង្កើត Tool ឬ កម្មវិធី Cheat ក៏ដូចជា Hack ហ្គេមនោះ ទើបបណ្តាលអោយមានការបង្កើតច្បាប់នេះឡើងយ៉ាងតឹងតែងបំផុត។

ពីមុនឡើយយើងបានត្រឹមតែដឹងថា អ្នកបង្កើត Hack ឬ Cheat ហ្គេម Online គ្មានផលប៉ះពាល់អ្វីឡើយ យ៉ាងណាច្រើនត្រូវបានលុបគណនីចោលពីហ្គេមតែប៉ុណ្ណឹង ប៉ុន្តែឥឡូវនេះមិនដូចមុនឡើយ ដូច្នេះហើយខ្ញុំអោយ សនិដ្ឋានបានថា ប្រសិនបើការវាយប្រហារកាន់តែខ្លាំង ច្បាប់នេះនឹងត្រូវបានពង្រឹងចែកចាយជុំវិញពិភពលោក ឆាប់ៗនេះ។

ជាក់ស្តែងយើងបានដឹងស្រាប់ហើយ នៅកម្ពុជាយើង បើទោះបីជា យើងមិនទាន់មានច្បាប់ក្នុងទាក់ទងនឹងការវាយប្រហារហ្គេម Online ក្តីប៉ុន្តែយើងក៏មានច្បាប់ទាក់ទងនឹងបច្ចេកវិទ្យាដែរ ដូច្នេះ ម្ចាស់ក្រុមហ៊ុន ហ្គេម Online ដែលចែកចាយនៅ ក​ម្ពុជាយ៉ាងឡាយ គេក៏អាចយកច្បាប់នេះ មកគម្រាមកំហែង និង ប្តឹងទៅកាន់តែអ្នកធ្វើកម្មវិធីផ្សេងៗជ្រៀតជ្រែកលើហ្គេម Online របស់គេបានដែរ ប៉ុន្តែដោយសារតែវាមិនសូវធ្ងន់ធ្ងរខ្លាំងទើបគេមិនខ្វល់ខ្វាយឡើយ ណាមួយខាតពេលវេលាគេផងដែរ។

ប្រភព PCGamer 
Powered by Blogger.