ត្រួសៗទាក់ទងនឹង Hero ថ្មីត្រៀមខ្លួនបង្ហាញក្នុង Vainglory - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ត្រួសៗទាក់ទងនឹង Hero ថ្មីត្រៀមខ្លួនបង្ហាញក្នុង Vainglory


អ្នកទាំងអស់គ្នាបានដឹងច្បាស់ពីតួអង្គថ្មី ដែល Vainglory បង្ហាញអោយឃើញហើយវាជាប្រភេទ តួអង្គមួយ មានលក្ខណៈហៅថា ឆ្មក់ធ្វើឃាតស្ថិតក្នុងប្រភេទ Taka និង Koshka ជាដើម ដឹងស្រាប់ហើយ បើមើលទៅ តួអង្គថ្មីជារឿយៗវាតែងតែមានកម្លាំងខ្លាំង និង ត្រូវបាន Nerf បន្ទាប់ពីចេញហើយភ្លាមៗ មិនទាន់បានប៉ុន្មាននោះ។

​វាមានឈ្មោះថា Idris ជាប្រភេទ តួអង្គប្រើដៃផ្ទាល់ ហើយក៏អាចលេងជាចម្ងាយដោយសិល្បិ៍បានដែរ ឬ ហៅថា Melee តែម្តងក៏បាន ប្រសិនបើវាលេងដោយ Weapon ជាអាវុធដោយ ដៃផ្ទាល់នោះ ពេលដែលវាដំណើរការ វានឹងធ្វើការ បញ្ចូលកម្លាំងអោយភ្លាមៗ រួមទាំងការទម្លាក់នូវ Cooldown នៃ សិល្បិ៍ ទីមួយ ជួយអោយ បន្ថែម Damage លើសត្រូវ និង បញ្ចូលឈាមអោយ ដូចសិល្បិ៍ទីពីរ ដើម្បីទប់កុំអោយស្លាប់ងាយៗ ដូចរបស់ Blackfeather អញ្ជឹង ហើយការលេង Weapon ជា Melee នេះ ខៃមួយៗ វាក៏ទម្លាក់នូវ Cooldown ចុងក្រោយហៅថា Ultimate ផងដែរ បើគិតទៅ វាពិតជាខ្លាំងមែនទែន។

ចំពោះការលេងអាវុធ Crystal វិញរាល់ការប្រើប្រាស់ បាញ់ចម្ងាយជាសិល្បិ៍វានឹងបន្ថែមអោយកម្លាំង Weapon បែបការខៃធម្មតាហៅថា Basic Attack រួមទាំងកម្លាំង Crystal ទៀតផង ជាមួយនឹងកម្លាំងនេះផងដែរ ប្រសិនបើអ្នកទិញ អាវុធណាជំនួយដល់ Energy ដូចជាថ្ម ដែលក្នុង Dota 2 ហៅថា Mana នោះវាក៏ជួយបញ្ចូល Energy បន្ថែមអោយត្រឡប់មកវិញភ្លាមៗទៀតផង។

បើនិយាយពីសិល្បិ៍របស់ តួអង្គនេះទាំងបីវិញគឺអាចលេងបានទាំងគប់ចម្ងាយ និង ការខៃធម្មតា ប៉ុន្តែសម្រាប់ការលេង ខៃធម្មតាវាហាក់បីដូចជាខ្លាំងជាងបន្តិច ដោយសារតែការលេង Weapon នោះវាជួយ បញ្ចូលកម្លាំងបន្ថែមដូចដែលបានជម្រាបខាងលើអញ្ចឹង។ ប្រសិនបើលោកអ្នកចង់ដឹងកាន់តែច្បាស់អាចចុចទៅ កាន់តំណរពី វេបសាយ Vainglory ផ្ទាល់តែម្តង ឬ រង់ចាំទស្សនាវីដេអូដែលនឹងបង្ហាញនៅថ្ងៃស្អែកនេះ។

ប្រភព Vainglory



Powered by Blogger.