Kompaz ជាក្រុមហ៊ុនផលិត Keyboard និង Mouse ប្រភេទ Gaming ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

Kompaz ជាក្រុមហ៊ុនផលិត Keyboard និង Mouse ប្រភេទ Gaming ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា


បច្ចុប្បន្ននេះ វិស័យលេងហ្គេមតាមរយៈប្រព័ន្ធកុំព្យូទ័រវាពិតជាមានអាត្រាខ្ពស់ និង មានភាពជឿនលឿងជាង វិស័យលេងហ្គេមតាមម៉ាស៊ីនហ្គេមពពួក Console ផងដែរ ជាពិសេសនៅប្រទេសកម្ពុជាផងដែរ ហើយចំពោះហ្គេម Online លើប្រព័ន្ធកុំព្យូទ័រ ដែលកំពុងតែពេញនិយមនៅប្រទេសកម្ពុជាយើងសព្វថ្ងៃនោះមានដូចជា Dota 2 , LOL, Overwatch, GTA និង CS-Go ជាដើម។


គួបផ្សំនឹងហ្គេម Online ដែលកំពុងតែពេញនិយមនេះផងដែរ តម្រូវការរបស់អ្នកលេង ចាំបាច់បំផុតគឺ សម្ភារៈជំនួយក្នុងការលេងហ្គេមរបស់ខ្លួន អោយកាន់តែប្រសើរជាពិសេសនោះគឺ Keyboard និង Mouse ឬ ឧបករណ៍ភ្ជាប់នឹងកុំព្យូទ័រផ្សេងៗជាដើម ប្រសិនបើឧបករណ៍ទាំងនោះមិនបានដំណើរការយ៉ាងរលូនទេ ការលេងហ្គេមរបស់លោកអ្នកក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។

ក្នុងឪកាសនេះផងដែរ ខ្ញុំបានសូមធ្វើការណែនាំខ្លះៗទាក់ទងនឹងក្រុមហ៊ុន Kompaz ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ផ្តោតលើការផលិត ក្តារចុច, Mouse និង ឧបករណ៍ជំនួយកុំព្យូទ័រផ្សេងៗពពួក Gaming។


បច្ចុប្បន្ននេះ Kompaz Cambodia ក៏ត្រូវបានទទួលស្គាល់ ដោយជើងឯកកីឡាករអេឡិចត្រូនិច ជាច្រើននៅកម្ពុជាច្រើនផងដែរ ដោយផលិតផល ដែលកំពុងតែចែកចាយ ដាក់លក់លើទីផ្សារនោះរួមមាន ប្រភេទ Meta Keycap អមដោយពណ៌ផ្សេងៗ , Mice Pad, Keyboard ប្រភេទ Kompaz Mechanical 87Keyless អមដោយពណ៌ខ្មៅ និង Keyboard ប្រភេទប្រដេញភ្លើងពណ៌មានបួនជម្រើសគឺពណ៌ ផ្ទៃមេឃ, ពណ៌ប្រផេះ, ពណ៌ទឹកក្រូច និង ពណ៌សធម្មតា រួមទាំង Mouse ថែមទាំងមានការឧបត្ថមគាំទ្រដល់ក្រុម Dota 2 IQ និង ក្រុមការងារ Dota 2 Cambodia ទៀតផង។


អ្នកទាំងអស់គ្នាស្វែងរកផលិតផល ឬ សាកសួរពត៌មានបន្ថែមទៅកាន់ Kompaz តាមរយៈទំព័រ Facebook Kompaz Cambodia ឬ ទំនាក់ទំនងលេខទូរស័ព្ទ 088 623 7777។ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរណា ដើម្បីលើកស្ទួយអោយកាន់តែមានភាពរីកចម្រើន ខ្លាំងឡើងៗ។

ប្រភព NoobieGMK

Powered by Blogger.