អ្វីដែលអ្នកត្រូវដឹង និង កត់សម្គាល់មុនពេលកំណែ Update Vainglory 2.0 មកដល់ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

អ្វីដែលអ្នកត្រូវដឹង និង កត់សម្គាល់មុនពេលកំណែ Update Vainglory 2.0 មកដល់


សួស្តីដល់ប្រិយមិត្តលេង Vainglory ទាំងអស់ នៅក្នុងការ Update Vainglory ជំនាន់ថ្មីជិតមកដល់ហើយជាមួយនឹងមុខងារប្លែកៗជាច្រើនដែលអ្នកស្មានមិនដល់ទាល់តែសោះ ហេតុនេះហើយ ទើបកំណែទម្រង់ថ្មី មិនមែនជា 1.25 ទេគឺជា 2.0 តែម្តង អមដោយការបញ្ចូលរដូវកាលថ្មីមកដល់ផងដែរ។ នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញត្រួសៗទាក់ទងនឹងកំណែ Update 2.0 ដែលនឹងមកដល់ឆាប់ៗនេះ ប្រហែលជា ថ្ងៃ ១៤ ខែធ្នូ ដើម្បីអោយអ្នកទាំងអស់គ្នាងាយស្រួលក្នុងការកត់សម្គាល់ និង បានដឹងផងដែរ៖

1. ផែនទីថ្មី


វាជាផែនទីមួយសម្រាប់អបអររដូវកាលរងារ និង រដូវកាលធ្លាក់ព្រឹកក៏មកដល់ដែរ ហៅថា Winter ប្រចាំនរគរ Halcyon fold នេះឯង ដូច្នេះហើយអ្នកអាចនឹងមានការប្លែកភ្នែកជាមួយនឹង ផែនទីថ្មីនេះ វាមានភាពភ្លឺច្បាស់ជាងមុន ហើយវាក៏ធ្លាប់បានបង្ហាញខ្លួនក្នុង ចុងឆ្នាំ ២០១៥ ម្តងរួចមកហើយដែរ។ 




2. ការផ្លាស់ប្តូររបស់ប្រអប់រដូវកាល 


ប្រអប់រដូវកាលដែលហៅថា Season Chest នោះសម្រាប់ផ្តើមរង្វាន់អោយអ្នកពេលឡើង Level ឬ ប្រើប្រាស់កូនសោរដើម្បីបើកយករង្វាន់ផ្សេងៗដូចជាការសន្សំនៅគ្រាប់ Opals របស់អ្នកជាដើម ផងដែរ ប៉ុន្តែវានឹងត្រូវបាន ផ្លាស់ប្តូរឈ្មោះទៅជា Mystery Chest សម្រាប់ Version ក្រោយនេះ អមដោយការបង្កប់នូវរង្វាន់ Skin និង គ្រាប់ Opals ដល់ទៅ ១ លានផងដែរ សម្រាប់អ្នកមានសំណាង។


3. ការផ្លាស់ប្តូរភាពគ្រប់គ្រង សម្ព័នហៅថា Guild 


ចំពោះការផ្លាស់ប្តូរភាពគ្រប់គ្រងសម្ព័ន Guild ពេលនេះ អ្នកទាំងអស់គ្នាកាន់តែមានភាពងាយស្រួលជាងមុន ដោយគ្រាន់តែធ្វើការ ព្យាយាមឡើង Level មួយកម្រិតទៅមួយកម្រិតអ្នកអាចបើកយករង្វាន់បានភ្លាម មិនចាំដល់ Level ពេញទៀតឡើយ មួយវិញទៀតការលេង ម្នាក់ឯង ក៏ទទួលបាន Fame សម្រាប់ Guild ដែរ ប៉ុន្តែត្រឹម 30% ប៉ុណ្ណោះសម្រាប់ការលេង ពីរនាក់នឹងទទួលបាន 100% ហើយចាប់ពីបីនាក់ឡើងទៅគឺ 120% ឯណោះ។ ក្នុងនោះផងដែរ អ្នកក៏អាចធ្វើការ កំណត់នូវមុខងារជាច្រើនទៀតសម្រាប់ បង្ហាញអោយ Guild របស់អ្នកបានផងដែរ ដូចជាម៉ោង ជាដើម។ 


សម្រាប់អ្នកមិនមាន Guild ទាល់តែសោះអាចធ្វើការស្វែងរក Guild ចូលមានភាពងាយស្រួលជាងមុន សម្រាប់ Guild ណាដែលអាចចូលបានដោយមិនចាំបាច់អញ្ជើញ​ក្នុងមួយ មុខអាចបង្ហាញបាន បី Guild ប្រសិនបើអ្នកមិនពេញចិត្តអាចផ្លាស់ប្តូរការស្វែងរកផ្សេងទៀតបាន។ ចំពោះការគ្រប់គ្រង Leader អាចផ្លាស់ប្តូរបាន មិនចាំបាច់ Kick ចេញទាំងអស់ដូចមុននោះទេ។

4. ការបង្ហាញពី តួអង្គមុនពេលជ្រើសរើសលេង 


ក្នុងនោះផងដែរសម្រាប់ ការបង្ហាញនូវ UI ពីតួអង្គដែលលេង មុននឹងអ្នកជ្រើសរើសក៏វាមានការផ្លាស់ប្តូរ ដែរ ដើម្បីអោយមានភាពងាយស្រួលជាងមុន ទាក់ទងនឹងទឹកដៃរបស់អ្នកលេងថាចង់លេង Damage ឬ ការពារអោយមាំជាដើម។ 

5. ការផ្លាស់ប្តូរឈ្មោះ Roam , Jungle និង Lane


កំណែទម្រង់ថ្មីនេះនឹងផ្លាស់ប្តូរឈ្មោះថ្មីអោយ Roam , Lane និង Jungle ហើយដោយដាក់ Roam ទៅជា Captain រីឯ Jungle ជា Jungler និង Lane ទៅជា Carry តែម្តង ហើយការមានការផ្លាស់ប្តូរនៅការបង្ហាញរបស់វា នីមួយៗផងដែរ។ 

6. ការត្រឡប់មកវិញនៃ Skin Winter នីមួយៗ និង បញ្ចូល Skin ថ្មី 





ខាងលើនេះគឺជាការត្រឡប់មកវិញនូវ Skin Winter ចំនួនពីរនោះគឺ Catherine និង Fortress រីឯ Kestrel រួមទាំង Ardan គឺជា Skin ថ្មីសុទ្ធសាតសម្រាប់រដូវកាល Winter នេះអមដោយការទាក់ទាញយ៉ាងខ្លាំង ជាពិសេសនោះគឺ Effect ថ្មីផងដែរ។ 

7. ចំនុច Gameplay 

អ្វីដែលអ្នកត្រូវចាប់អារម្មណ៍ដោយការផ្លាស់ប្តូរ ចំនុចចាប់ផ្តើមហ្គេមបីមុនអ្នកទទួលបាន Gold 350 ប៉ុន្តែសម្រាប់កំណែ Update ថ្មីគឺវានឹងចាប់ផ្តើមដោយ Gold ចំនួន 625 Gold តែម្តង ចឹងហើយអ្នកអាចទិញអាវុធដែលមានតម្លៃ 300 Gold ដល់ទៅពីរ អមដោយ ការដុងឈាមបានមួយផងដែរ។ 


ចំពោះ Minion Miner នោះឈ្មោះថ្មីរបស់វាសម្រាប់ កំណែ Update ក្រោយហៅថា Crystal Miner វានឹងផ្លាស់ប្តូរមិនមែនបង្ហាញខ្លួនក្នុង ៤ នាទីទៀតឡើយ គឺចេញតាំងពីហ្គេមចាប់ផ្តើមតែម្តង ដោយវាដើរចេញមកពី Vain Crystal ដើម្បីទៅកាន់ទីតាំងរបស់វា។ 


ប្រសិនបើអ្នកចូលទៅឈ្លានពានសត្រូវដល់ទីតាំង Jungle ខាងគេ Crystal Miner នេះនឹងឡើងមកប្រយុទ្ធជាមួយអ្នកសម្រាប់កំណែ Update ក្រោយដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្តិចទើបបាន ព្រោះនៅ Early ហ្គេមវាអាចសម្លាប់អ្នកបានយ៉ាងងាយ។ 


Jungle Shop ដែលយើងហៅវាថាផ្សារកណ្តាលនោះ វានឹងបង្ហាញខ្លួនក្នុងរយៈពេល ៤ នាទីមិនដូចមុនឡើយ ដូច្នេះប្រសិនបើអ្នកចង់ជាវអាវុធផ្សេងៗ ត្រូវរង់ចាំដល់ បួននាទី ទើបអាចទិញវាបាននៅផ្សារកណ្តាលនេះ ឬ មុននេះអាចទៅផ្ទះដើម្បីទិញសិនបាន។ 


Minion អាបន្ទាប់ដែលយើងហៅវាថា Treat នោះវាមាន Skill ថ្មីមួយទៀតគឺសម្រាប់ Root ចង់ជើងលោកអ្នកអោយនៅមួយកន្លែងក្រោយពេលវៃជាមួយវា ដូច្នេះហើយការចូលទៅឈ្លានពានសត្រូវមិនមែនជារឿងងាយស្រួលទៀតឡើយ។ 


នៅលើការបង្ហាញវាក៏បានបង្ហាញពី មុខងាររបស់ Hero នីមួយៗ អមទាំងការដាក់ Ultimate កើតឡើងផងដែរ តែអាចមើលបានសម្រាប់តែគ្នាឯងប៉ុណ្ណោះ យើងមិនអាចដឹងពីសត្រូវឡើយ ចឹងហើយវាកាន់តែមានភាពងាយស្រួលដល់អ្នកលេងម្នាក់ឯងជាងមុន។ 

8. iTems ថ្មី 


iTems នេះសម្រាប់ធ្វើការ បង្ហូរឈាមសត្រូវបានដល់ទៅរយៈពេលពីរវិនាទីប៉ុណ្ណោះ ដូច្នេះវាពិតជាមានប្រយោជន៍ដល់មិត្តអ្នកអាន ដែលត្រូវការ iTems ណាមាន សិល្បិ៍បង្ហូរឈាមដូច សិល្បិ៍ចុងក្រោយរបស់ Taka ដល់សល់ឈាមល្មមៗ និង ហូរដល់ស្លាប់តែម្តង។ 


Echo អាវុធសម្រាប់ចុចប្រើប្រាស់ភ្លាមៗលើការកាត់បន្ថយ Cooldown អោយប្រើប្រាស់សិល្បិ៍ម្តងទៀតបានភ្លាមៗដល់ទៅ ១៥០% ដូច្នេះរាល់សិល្បិ៍ដែលអ្នកចុចប្រើប្រាស់ហើយចង់អោយវាកាត់ Cooldown ប្រើប្រាស់បានម្តងទៀតអាចទិញ Echo បានផងដែរ។ 


 ជួយអ្នកប្រឆាំងជាមួយនឹងការទប់នូវឈាមរបស់អ្នក ក្នុងរង្វង់នៅក្បែរខ្លួនអ្នកជាពិសេសការទប់ទលនឹង Ultimate របស់ Alpha និង joule ជាដើម ចឹងហើយចាប់ពីកំណែទម្រង់ក្រោយទៅអ្នកលេង Lane លែងសូវខ្លាចនឹងការបំផ្ទុះទៀតហើយ វាពិតជាមានប្រយោជន៍ខ្លាំង។


អាមួយនេះវិញសម្រាប់ចុចប្រើប្រាស់បិទ iTems សត្រូវមិនអោយដំណើរការ ក៏ដូចជាចុចប្រើប្រាស់ជាដើម ដូច្នេះហើយ ប្រសិនបើ Roam ជាប់ iTems នេះហើយច្បាស់ជាពិបាកក្នុងការជួយគ្នាដូចជាចុច Block និង ឈាមអោយជាក់ជាងមិនខានឡើយ។

ប្រភព Vainglory
Powered by Blogger.