ចំនុចមួយចំនួនដែលធ្វើអោយអ្នកលេង Vainglory មិនឡើងដៃ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចំនុចមួយចំនួនដែលធ្វើអោយអ្នកលេង Vainglory មិនឡើងដៃ


នៅថ្ងៃនេះខ្ញុំនឹងលើកអត្ថបទមួយ ដើម្បីអោយប្រិយមិត្តមួយចំនួនបានជ្រាបកាន់តែច្បាស់ ទៅលើប្រភេទ Online ហ្គេមដែលត្រូវការប្រើប្រាស់ ខួរក្បាល និង សមត្ថភាពខាងក្រៅខ្លះៗផងដែរ មិនថា Dota 2 , LOL ឡើយ ប៉ុន្តែអត្ថបទនេះ ខ្ញុំសូមផ្តោតខ្លាំងលើ Vainglory បន្តិចសិន។

1. មិនមានការទំនាក់ទំនងជាមួយមិត្តរួមក្រុម 

ការលេងហ្គេមបែបនេះ ប្រសិនបើអ្នកមានក្រុមកាន់តែប្រសើរ​ ព្រោះអ្នកអាចស្វែងរក ចំនុចខ្វះខាត និង សិក្សាបន្ថែមពីគ្នាទៅវិញទៅមក យ៉ាងងាយបំផុត​ ព្រោះពេលខ្លះ Hero នោះគាត់មិនស្ទាត់ជំនាញមែន តែគាត់អាចដឹងច្រើន ប៉ុន្តែយើងស្ទាត់ខាងលេងវា មិនសូវដឹងពីទ្រឹស្តី ចឹងហើយ វាកាន់តែងាយប្រសិនបើអ្នកបានដឹងពីទ្រឹស្តីបន្ថែមពីពួកគាត់ ជាពិសេស ការទំនាក់ទំនង ស្តាប់គ្នាទៅវិញទៅមក អំឡុងពេលលេងគឺកាន់តែប្រសើរ និង មានប្រសិទ្ធភាព។

2. មិនព្រមទទួលយកចំនុចខ្សោយខ្លួនឯង ពីការរិះគន់ខាងក្រៅ 

ប្រសិនបើអ្នកគិតថា ខ្លួ​នឯងខ្លាំងគឺខុសហើយ ដូចភ្នំចឹង​ទោះបីមានខ្ពស់មែនតែក៏នៅមានភ្នំមួយទៀតខ្ពស់ជាងនឹងទៀតដែរ ចឹងហើយ ការលេងហ្គេមវាមិនខុសគ្នានោះទេ ប្រសិនបើអ្នកនៅតែមិនទទួលយកចំនុចខ្សោយខ្លួនឯងមកកែប្រែទេ ថ្ងៃក្រោយទៅ ដៃរបស់អ្នកនៅតែប៉ុណ្ណឹង ប៉ុន្តែប្រសិនបើអ្នកព្រមស្តាប់ ការរិះគន់ និង ការ បន្ថែមយោបល់ពីអ្នកដ៏ទៃគឺល្អប្រសើរបំផុត ព្យាយាមកែប្រែវាពីខ្សោយទៅខ្លាំង ឬ ពីខ្លាំង កាន់តែខ្លាំងបន្ថែមទៅទៀត។

3. មិនយល់ច្បាស់ពីការលេង Hero និង iTems 

នេះជាចំនុចសំខាន់បំផុត ដែលអ្នកត្រូវដឹង ព្រោះហ្គេមទាំងនេះ មិនត្រឹមតែលេងវាគឺរួចខ្លួននោះទេ ត្រូវការ ពឹងផ្អែកលើការចងចាំបន្ថែមទៀត ភាគច្រើនជើងឯក ការប្រកួតហ្គេមរាប់ឆ្នាំ ពួកគាត់សឹងតែចាំអស់ទៅហើយ ដូចជា Skill និង ការ ពន្យល់ពី iTems នីមួយៗ ក្នុងហ្គេម។ ចឹងហើយប្រសិនបើអាច អ្នកចង់ឡើងដៃគួរតែស្វែងយល់ពី សិល្បិ៍ និង តិចនិកលេងរបស់ តួអង្គនីមួយៗ រួមទាំង តិចនិកលើការ ផ្គុំ iTems ក៏ដូចជា ការលេង Teamfight និង ការ Combo Hero ផងដែរ។

4. តែងតែរំលងមិនព្រមទស្សនាការប្រកួតផ្សេងៗ 

នេះជាចំនុចសំខាន់មួយដែលអ្នកត្រូវដឹង រាល់ការប្រកួតផ្សេងៗ អ្នកគួរតែចំណាយពេលទស្សនា និង ស្តាប់នូវការ ពន្យល់ ពី តិចនិក ក៏ដូចជាការអធិប្បាយបន្ថែមពី អ្នកអធិប្បាយ ទាំងនោះ ព្រោះកាន់តែអោយអ្នកយល់ច្បាស់ពីហ្គេមមួយនេះផងដែរ ឬ ក៏អាចទស្សនារាល់ការផ្សាយបន្តផ្ទាល់ Gameplay របស់កីឡាករល្បីៗ ផ្សេងៗ លើបណ្តាញ Mobcrush, Twitch, Youtube កាន់តែប្រសើរ និង យល់កាន់តែច្បាស់ពីតួអង្គផ្សេងៗ ដែលពួកគាត់ព្យាយាមលេង និងការ ប្រើប្រាស់ Draft ផងដែរ។

ប្រភព NoobieGMK


Powered by Blogger.