ដើមខែធ្នូនេះ Youtube មានបញ្ហាធ្វើអោយម្ចាស់ Channel ជាច្រើនឈឺក្បាល - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ដើមខែធ្នូនេះ Youtube មានបញ្ហាធ្វើអោយម្ចាស់ Channel ជាច្រើនឈឺក្បាល


មួយរយៈចុងក្រោយប្រមាណជា មួយសប្តាហ៍រាប់តាំងពីដើមខែធ្នូមក គឺមិនដឹងថា ដំណើរការវេបសាយ បង្ហោះវីដេអូ Youtube យ៉ាងណានោះទេ ធ្វើអោយ ម្ចាស់ Channel ជាច្រើនឈឺក្បាលបញ្ហាធំបំផុត គឺស្រាប់តែធ្លាក់ និង បាត់បង់ Subscribers របស់ខ្លួនជាច្រើន និង ជាញឹកញាប់ផងដែរ អ្វីដែលគួរអោយកត់សំគាល់គឺ Channel មួយចំនួន ទាក់ទងនឹងការ View ក៏បានធ្លាក់ចុះរួមទាំងការ ផ្តល់ដំណឹងដល់ Subscribers ក៏មិនទៀងទាល់ផងដែរ។

ទាក់ទងនឹងបញ្ហានេះ យើងមិនដឹងថា មានរឿងអ្វីអោយប្រាកដឡើយសូម្បីតែលោក Pewdiepie ដែលស្តេច Youtuber ដ៏ល្បីល្បាញនោះ ក៏បានលើកឡើងទាក់ទងបញ្ហាដែលបានកើតឡើងថ្មីៗ ចំពោះ Youtube ទៀតផង រហូតដល់មានការបង្ហោះវីដេអូ ថា Youtube ពិតជាចង់បានផលចំណេញច្រើនពីខ្លួនវិញ។ រីឯបញ្ហាចុងក្រោយមួយទៀត Channel ចាស់ៗត្រូវបានបាត់បង់ពេលដែល ស្វែងរក មិនឃើញនូវខាងលើឡើយ បែរជាបង្ហាញ Channel ដែលទើបនឹងបង្កើតថ្មីៗ ឬ Channel ដែលធ្វើការ ចម្លងស្តាយរបស់គេផ្សេងទៅវិញ។

យ៉ាងណាមិញនេះគ្រាន់តែជាពត៌មានមួយជម្រាបជូនដល់ម្ចាស់ Channel Youtube ទាំងអស់ប៉ុណ្ណោះ ចំណែកឯ Channel របស់ខ្ញុំក៏បានបញ្ហាដូច្នេះដែរ ហើយយើងសង្ឈឹមថា នឹងទទួលបានការ អធិប្បាយ ក៏ដូចជាដំណោះស្រាយណាមួយ ពី ក្រុមការងារ Youtube ត្រឡប់មកវិញចែកជូនអ្នកទាំងអស់គ្នាឆាប់ៗនេះ។
ប្រភព Pewdiepie
Powered by Blogger.