តារា Youtube លោក PewDiePie អាចស្វែងរកប្រាក់ចំណូលបាន ១២ លានដុល្លារក្នុងមួយឆ្នាំ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តារា Youtube លោក PewDiePie អាចស្វែងរកប្រាក់ចំណូលបាន ១២ លានដុល្លារក្នុងមួយឆ្នាំ


អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយពីលោក PewDiePie ដែលជាតារា Youtube ស្ថិតក្នុងលំដាប់កំពូលមួយរូប ត្រឹមតែធ្វើវីដេអូបង្ហោះលេងៗលើ Youtube ប៉ុណ្ណោះក្នុងមួួយខែ អាចរកចំណូលត្រឡប់មកវិញមិនក្រោម ១ លានដុល្លារឡើយ សម្រាប់ឆ្នាំ ២០១៥ មកដល់ ២០១៦ នេះ។

យោងទៅតាមរបាយការណ៍ចេញពី ForBes បានអោយដឹងថា កាលពីឆ្នាំ ២០១៥ កំពូល Youtuber ប្រមាណជា ១៣ នាក់ បូកសរុបប្រាក់ចំណូលអាចរកបានដល់ទៅ 54 លានដុល្លារឯណោះ ក្នុងមួយឆ្នាំ រីឯលោក PewDiePie គឺបានចំណែកខ្ពស់ជាងគេ ដោយក្នុងឆ្នាំ 2015 គឺ ប្រមាណជា 12 លានដុល្លារ សហរដ្ឋអាមេរិច។

បើនិយាយទៅវាពិតជាមិនគួរអោយជឿ វាការកើនប្រាក់ចំណូលរបស់គាត់ ក្នុង ឆ្នាំ 2013 គឺគាត់អាចទទួលបានត្រឹមតែ ៣ ទៅ ៤ លានដុល្លារ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ រហូតមកដល់ ២០១៦ នេះ គឺគាត់អាចទទួលបាន សឹងតែពាក់កណ្តាល នៃមួយឆ្នាំទៅហើយ សម្រាប់ប្រាក់ចំណូល មួយខែៗរបស់គាត់ ដោយ វីដេអូនីមួយៗ គឺមានការទស្សនាជិត ២ លានដងឯណោះ គ្រាន់តែបង្ហោះមួយថ្ងៃ។

គួរបញ្ចាក់ផងដែរថា Channel របស់គាត់ពេលនេះ ទទួលបាន Fan អ្នកចុច Subscribe ប្រមាណជា ៤៩ លាននាក់ ក្បែរ ៥០ លាននាក់ទៅហើយ ចំពោះវីដេអូរបស់គាត់ គឺធ្វើបានប្រមាណជា ៣ ពាន់វីដេអូជាង ដោយក្នុងនោះភាគច្រើនគឺជាវីដេអូហ្គេមលាយលំជាមួយនឹង ជីវិតខាងក្រោមការដើរកម្សាន្តរបស់គាត់។

ប្រភព therichest 
Powered by Blogger.