ហ្គេមធម្មតា 30 នាទី Battle Royale 15 នាទី Mode ថ្មីមួយទៀតត្រឹមតែ 5 នាទីប៉ុណ្ណោះ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ហ្គេមធម្មតា 30 នាទី Battle Royale 15 នាទី Mode ថ្មីមួយទៀតត្រឹមតែ 5 នាទីប៉ុណ្ណោះ


ក្រឡែមកមើល Blitz Beta វិញម្តងជា ម៉ូតថ្មីមួយទៀតសម្រាប់ Vainglory ដែលត្រៀមនឹងបញ្ចេញក្នុង Version ក្រោយនេះ តម្រូវអោយលោកអ្នកលេងចំណាយពេល មិនដល់ ៥ នាទីផង ហ្គេមនឹងចប់ភ្លាមៗ តែម្តង និយាយរួមអោយតែក្រុមណារកបានពិន្ទុ ១៥ ដឹងតែឈ្នះហ្មង។

ត្រូវចង់ចាំថា របៀបរកពិន្ទុ គឺ សម្លាប់សត្រូវបានមួយពិន្ទុ រីឯវត្ថុផ្សេងៗដូចជា កាំភ្លើងធំ និង Crystal Miner ឬ Gold Mine គឺ ៣ ពិន្ទុ ចឹងគឺហ្គេមអាចបញ្ចប់បានលឿនបំផុត នៅពេលដែលហ្គេមចាប់ផ្តើមអ្នកនឹងមកជាមួយ Level 9 អមដោយ Gold ចំនួន 6000 ភ្លាមៗតែម្តង ។

គួរបញ្ចាក់ផងដែរថាហ្គេមម៉ូតថ្មីនេះ នឹងដាក់អោយតេស្តសាកល្បងនៅ Version 2.1 ខាងមុខនេះ ស្របពេលជិតរដូវកាលចូលឆ្នាំចិន ចឹងប្រសិនបើអ្នកមិនសូវមានពេលអាចកម្សាន្តជាមួយវាបានយ៉ាងងាយ ព្រោះអីហ្គេមនេះ យូរបំផុតគឺ ៥ នាទី ប្រសិនបើអ្នកចង់ចប់លឿន ចូលអោយគេស៊ីជាការស្រេច។

ប្រភព Vainglory
Powered by Blogger.