AquaticX ជា Guild នៅកម្ពុជា ដែលកំពុងតែល្បីថាមាន Queen ច្រើន - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

AquaticX ជា Guild នៅកម្ពុជា ដែលកំពុងតែល្បីថាមាន Queen ច្រើន


ការលេង Vainglory ដែលជាហ្គេម Mobile សម្រាប់ទូរស័ព្ទដៃដ៏ពេញនិយម ក្នុងនាពេលបច្ចុប្បន្ននេះ ធ្វើអោយមនុស្សជាច្រើន កាន់តែមានភាពស្និទស្នាលតាមរយៈការបង្កើត ក្រុម និង Guild ផងដែរ ថែមទាំងមានការជួបជុំគ្នា នៅខាងក្រៅបន្ថែមទៀត។


ក្នុងនោះផងដែរ ហ្គេម Online បានធ្វើអោយមនុស្សឯកោជាច្រើនអ្នកចាកចេញពី ពិភពងងឹតឈឹងប្រែក្លាយជាពិភពមួយទៀត ដែលមើលទៅស្រស់បំព្រង និង ធ្វើអោយជីវិតរបស់ខ្លួនរីករាយ តាមនឹងដែរ មិនខុសពីខ្ញុំកាលពីមុនឡើយ ត្រឹម Offline ហ្គេមមិនងាយមិនមិត្តភក្តីឡើយ ក្រោយពីបានស្គាល់មនុស្សជាច្រើន តាមរយៈ Online ពួកយើងតែងតេមានការ ជួបជុំគ្នា ក្នុងការដើរកំសាន្ត ទៅញ្ញាំអី ទៅមើលកុនជុំគ្នាជាដើម។


ក្រោយពេលត្រឡប់មកផ្ទះរៀងៗខ្លួនវិញពួកយើងបន្តការ លេងហ្គេមបន្តទៀត ក្រោយពេលចប់ការងារ ឬ កិច្ចការសាលា ដែលគ្រូដាក់អោយធ្វើជាដើម។ នៅថ្ងៃនេះ ខ្ញុំនឹងធ្វើការណែនាំ នូវ Guild ថ្មីមួយ ដែលកំពុងតែល្បីល្បាញ ក្នុងបណ្តាញសង្គម Facebook ប្រទេសកម្ពុជាយើងហៅថា Aquatix។ Aquatix គឺជា Guild មួយដែល Active ជាប្រចាំជាមួយនឹង Level ខ្ពស់គួរសម្យដែរ សម្រាប់ហ្គេម Vainglory។


អ្វីដែលធ្វើអោយ ខ្ញុំបាទកាន់តែចាប់អារម្មណ៍នោះ ក្នុង Guild នេះគឺមាននារីៗគាត់លេង Vainglory ច្រើន ដែលបណ្តាញអ្នកលេងតែងតែហៅថា តតគ្នាថាជា Queen នោះអី។ ពួកគាត់នីមួយៗ សុទ្ធតែមានរូបសម្បត្តិមិនចាញ់តារាប៉ុន្មានឡើយ។ តើអ្នកមានចំណាប់អារម្មណ៍បែបណាជាមួយនឹង Guild AquaticX?

ប្រភព AquaticX


Powered by Blogger.