អស្ចារ្យ! ស្តាតសម្រាប់កីឡាអេឡិចត្រនិចនឹងមកដល់កម្ពុជាឆាប់ៗនេះ! - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

អស្ចារ្យ! ស្តាតសម្រាប់កីឡាអេឡិចត្រនិចនឹងមកដល់កម្ពុជាឆាប់ៗនេះ!


Neolution E-Sport Stadium គឺជាស្តាតកីឡាអេឡិចត្រនិចមួយ ស្ថិតក្នុងប្រទេស ថៃ និង កំពុងតែពេញនិយម ជាមួយនឹងតម្លៃសម្យរម្យផងដែរ តាមរយៈការ ផ្សាយបន្តផ្ទាល់ដោយបងប្រុសម្ចាស់ Gaming Gears កាលពីថ្ងៃមិញនេះ ខ្ញុំសង្កេតឃើញថា គាត់បានធ្វើការណែនាំ នូវ ស្តាតដ៏ប្រណិតមួយនេះ អោយកាន់តែច្បាស់ និង​ គួរអោយចាប់អារម្មណ៍ក្រលែង។

ក្នុង ស្តាតកីឡាអេឡិចត្រនិច មានឈ្មោះថា Neolution នេះ មិនត្រឹមតែមានកុំព្យូទ័រ និង បន្ទប់ពោរពេញដោយ ហ្គេមលេងនោះទេ ថែមទាំងមាន ទីកន្លែងសម្រាប់ ទទួលទាន អាហារ និង ពិសារភេសជ្ជៈផ្សេងៗផងដែរ។ ចំណែកឯ បន្ទប់នីមួយៗ ក្នុងស្តាតមួយនេះ វាមានបែងចែង កុំព្យូទ័រ និង ប្រភេទ Console ដោយកុំព្យូទ័រមានបន្ទប់លេងជាលក្ខណៈចម្រុះ ជាក្រុម , ម្នាក់ឯង និង ប្រភេទសម្រាប់ Couple ផងដែរ។

(បន្ទប់សម្រាប់ Couple)

បន្ទប់នេះជាលក្ខណៈការកម្សាន្តគូរស្នេហ៍ ដែលហៅថា Couple ដោយបុរសជាអ្នកលេងហ្គេម ឬ មួយមិត្តនារីរបស់គាត់ចង់លេង FB ធម្មតា និងប្រើប្រាស់នូវអ៊ីនធើណែតផ្សេងៗ មិនចង់អង្គុយចាំគាត់ក៏បាន ឬ អាចលេងហ្គេមជាមួយគ្នារឹតតែប្រសើរ។ 

(ចម្រុះ)

ខាងលើនេះជាបែបចម្រុះចូលគ្នាសម្រាប់ប្រិយមិត្តដែលមានមិត្តភក្តិ ចង់ចូលមកកម្សាន្តបំបាត់ស្រេស្ត ជាកុងគ្នាតាមរយៈហ្គេមផ្សេងៗជាដើម ដូចជា Dota 2 , LOL, CS Go។ 

(សម្រាប់ក្រុមផ្សេងៗវឹកហាត់)

នេះជាបន្ទប់សម្រាប់ក្រុមកីឡាអេឡិចត្រនិចតែម្តង ដូចជា Dota 2 , LOL និង CS Go ជាដើម ដោយក្នុងបន្ទប់នេះ បំពាក់ដោយមាស៊ីនត្រជាក់ និង អមដោយក្តាឃៀនសម្រាប់ គូរ ក៏ដូចជារៀបចំគម្រោងសម្រាប់ក្រុមរបស់ខ្លួនមុននឹងចេញប្រយុទ្ធនិយាយរួមទៅគឺវាអស្ចារ្យសម្រាប់ប្រិយមិត្តដែលមានក្រុងលេងហ្គេម បែបអាជីពតែម្តង។ 

(កន្លែងទទួលទានអាហារនិងភេសជ្ជៈ)

គួរបញ្ចាក់ផងដែរថា Neolution គឺជាស្តាតកីឡាអេឡិចត្រនិចចម្រុះមួយដែលកំពុងតែពេញនិយម មិនត្រឹមតែប៉ុណ្ណោះ ជុំវិញស្តាតគឺបំពាក់ដោយ Speaker សឹងគ្រប់ទីកន្លែងដើម្បីងាយស្រួល ដល់ការរៀបចំការប្រកួតផ្សេងៗ និង មានទីកន្លែងសំខាន់ៗមួយចំនួនទៀត បើយោងទៅតាមបងប្រុសម្ចាស់ Gaming Gears បានបញ្ចាក់ថា ប្រសិនបើខែមិនាខាងមុខនេះ អ្វីៗគឺដំណើរការ Neolution នឹងបើកដំណើរការនៅកម្ពុជាតែម្តង។ 

ប្រភព Gaming Gear


Powered by Blogger.