ពេលដែលគេង អ្នកមិនគួរណាដាក់ទូរស័ព្ទក្បែរខ្លួនទេ ព្រោះវាមានផលប៉ះពាល់ច្រើន - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ពេលដែលគេង អ្នកមិនគួរណាដាក់ទូរស័ព្ទក្បែរខ្លួនទេ ព្រោះវាមានផលប៉ះពាល់ច្រើន


បច្ចុប្បន្ននេះ ដោយសារតែពិភពលោកចេះតែដើរទៅមុខ មនុស្សគ្រប់គ្នា មានស្មាតហ្វូនប្រើប្រាស់សឹងតែគ្រប់ដៃទៅហើយ មិនថាអ្នកធ្វើការកម្រិតណា ឬ សិស្សានុសិស្សធម្មតាឡើយ នៅថ្ងៃនេះ ខ្ញុំចង់រំលឹកអ្នកពីរឿងមួយ ដែលជាបញ្ហាផលប៉ះពាល់ពីទូរស័ព្ទ និង គ្រឿងអេឡិចត្រូចនិចផ្សេងៗរបស់លោកអ្នក ពេលដែលចូលគេង ហើយលោកអ្នកយកវាដាក់ក្បែរខ្លួន ឬ ក្បែរដំណេក។

អ្នកដឹងទេថា ពេលណាដែលអ្នកចូលគេង មិនគួរណាយករបស់ទាំងអស់នេះ ដាក់ក្បែរដំណេករបស់ខ្លួនឡើយ ព្រោះវាពិតជាមានផលប៉ះពាល់ច្រើន ដោយសារតែទូរស័ព្ទគឺវាមានវិទ្យសកម្ម ធ្វើអោយមនុស្សងាយនឹងកើតជម្ងឺមហារីក សម្រាប់កុមារ ឬ មនុស្សដែលមានលលាក្បាលស្តើងជាដើម គឺពិតជាងាយនឹងកើតណាស់។

មួយវិញទៀតរបស់ទាំងអស់នេះ យើងមិនអាចមើលដឹងថា វានឹងមិនមានបញ្ហាអ្វីកើតឡើយ កាលពីកន្លងទៅនេះ តែងតែមានបញ្ហាផ្ទុះ និង ឆេះជារឿយៗ ដូច្នេះចូរប្រុងប្រយ័ត្នអោយបានច្រើន ទើបជាការប្រសើរ អំឡុងពេលដែលអ្នកគេងលក់ អ្នកមិនអាចដឹងឡើយ ប្រសិនបើវាឆេះ គឺវាងាយនឹងរីករាលដាលបំផុត ព្រោះវាបានស្ថិតលើ ពួក និង ខ្នើយ ឬ ក្បែរភួយលោកអ្នកជាដើម ដោយសារតែរបស់ទាំងអស់នេះជាក្រណាត់ងាយនឹងឆេះ។

ជាមួយគ្នានោះដែរ កាលពីឆ្នាំ ២០១១ កន្លងទៅនេះ អង្គការសុខភាព ពិភពលោកក៏បានធ្វើការ ព្រមាន មិនអោយ គេងដាក់ទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រព័ន្ធវិទ្យុសកម្មដាក់ក្បែរខ្លួនឡើយ ព្រោះវាមានផលប៉ះពាល់ច្រើនជាពិសេសគឺ ងាយបំផុត សម្រាប់កុមារតូចៗ និង មនុស្សដែលមានលលាក្បាលស្តើងជាដើម។ ខ្ញុំមិនអាចរៀបរាប់អស់ឡើយ តាមពិតទៅវាមាន ផលប៉ះពាល់ជាច្រើនទៀត ដែលអ្នកគួរតែស្វែងយល់ពីវាអោយបានច្រើន រវាងរបស់ទាំងអស់នេះ និង សេរីរាង្គរបស់មនុស្សលោកទូទៅ។

ប្រភព health
Powered by Blogger.