ស្វែងយល់ពីឥទ្ធិពល Glaive ពេលដែលលេង iTems ទាំងនេះ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ស្វែងយល់ពីឥទ្ធិពល Glaive ពេលដែលលេង iTems ទាំងនេះ


Okay នៅថ្ងៃនេះខ្ញុំបាទ Noobie នឹងនាំអារម្មណ៍ប្រិយមិត្តមកទស្សនា iTems Glaive បែប Mix ចូលគ្នា ដែលមើលមិនយល់ថា ជា Carry ឬ Support នោះ តាមពិតទៅ ការពាក់ iTems ទាំងនេះ គឺហៅថាជាជំនួយការ ដ៏ល្អប្រសើរសម្រាប់ក្រុមខ្លាំង ជាតួអង្គមួយ ត្រូវចាប់ផ្តើមមុន Support និង បើកឆាកមុនគេ ហើយក៏ចាំបិទគូទអោយ គូរកនយើងដែរ។

ជាដំបូងខ្ញុំនិយាយពី Tension Bow សិន iTems នេះវាមាន Damage ត្រឹមតែ 45 ប៉ុណ្ណោះ ក្នុងការបញ្ចូលអោយក្នុងខ្លួនយើងក្រោយពេលដែលពាក់វារួចរាល់ ប៉ុន្តែវាមានអំណាចនៅ Early Game និង Mid Game ត្រង់ថាអាចធ្វើស៊ីលើ Lane ដែលមាន Damage ខ្លាំង និង ផុយ យ៉ាងងាយបំផុត ជាមួយនឹង ឥទ្ធិពលអំណាចរបស់វាដែល Refresh ក្នុង ៦ វិនាទីម្តង រាល់ការប្រើប្រាស់ Basic Attack ឬ សិល្បិ៍ណាមួយ វានឹងបញ្ចូន Damage អោយយើង ១៨០ ភ្លាម ក្នុងការលេង iTems នេះខ្ញុំសូមអោយអ្នកចាប់អារម្មណ៍លើ Skill Refresh លើ iTems នេះ សឹមវាលោតពេញ សឹមចូលវាយលើសត្រូវ ព្រោះរាល់ពេលដែលអ្នកជះ Damage លើសត្វផ្សេងៗ ក៏វារាប់បញ្ចូលដែរ ចឹងត្រូវចេះប្រើប្រាស់វាអោយត្រូវតាម កាលៈទេសៈ ព្រោះ ថា វាពិតជាមានប្រយោជន៍ខ្លាំងនៅ Early Game។

ហេតុនេះ ហើយបានជា Glaive គ្រប់រូបដែលលេង Tension Bow នៅ Early Game ពេលដែលចេញ iTems នេះហើយ គេមិន បន្តការ Farm ទៀតឡើយ ពោលគឺឆ្លៀតឪកាសឡើងលើ Lane ជួយធ្វើស៊ីសត្រូវ អោយបានសម្រេច ដើម្បី ទទួលបាន Gold និង Ex ជាពិសេស បំបិតលុយខាងលើកាន់តែច្រើនកាន់តែល្អ និង ជួយអោយ ផ្តាច់ហ្គេមបាន លឿនផងដែរ។

និយាយពី Aftershock វិញម្តង អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជា Glaive ចាំបាច់ Aftershock តើវាមានឥទ្ធិពលជួយ Glaive បានល្អបែបណាដែរ? ពោលគឺការលេង Glaive ក្រែងលោកអ្នកពឹង លើ Afterburn មែនទេ? ប្រាកដណាស់ Aftershock វាមិនត្រឹមតែជំនួយ Damage ដល់ Afterburn របស់លោកអ្នកបន្ថែមនោះទេ ថែមទាំង Cooldown និង Basic Attack បង្កើន Lifesteal ផងដែរ ចឹងហើយវាមានប្រយោជន៍បំផុតក្នុងការជួយ Afterburn លើសត្រូវ ឬ រត់គេចបានយ៉ាងលឿន តាមរយៈ ទឹកដៃ Afterburn របស់លោកអ្នក។

ចុះ Stormcrown ជួយអីបានខ្លះ ? វាមិនត្រឹមតែជួយអោយលោកអ្នក Farm លើ Minion ដែលមិនមែនជា Hero ចាប់ពី Level 1 - 12 គឺពី 60 ទៅ 160 រីឯ Hero 20% ប៉ុណ្ណោះ ប៉ុន្តែប្រយោជន៍របស់វាកាន់តែអស្ចារ្យនោះគឺ ជួយអោយអ្នកទទួលបាន Energy Charge 4 មួយវិនាទី និង កាត់បន្ថយ Cooldown អមដោយ ឈាមបន្ថែមផងដែរ ចឹងហើយ បើមានវាជាមួយ Aftershock អ្នកនឹងមិនសូវភ័យព្រួយខ្លាច Afterburn ឆាប់អស់ Energy ឡើយ។

ក្រៅពីនឹងគឺជា iTems សម្រាប់ការពារខ្លួនបើអ្នកយល់ថា គេមាន Damage WP ខ្លាំង មិនមែនជាការលេងយក Attack Speed ល្បឿននៃការវាយប្រហារសូមកុំយក Atlas ពាក់ Metal Jacket តែម្តង រីឯការពាក់ Fountain ឬ Aegis នោះ ប្រសិនបើអ្នក គិតថា គេអាច Stun បានច្រើនដង ឬ Silence ក្តី គួរណាស់តែលេង Aegis ប៉ុន្តែ បើមិនសូវជាមាន Stun ឬ អ្នកជាមនុស្សដែលពូកែខាង Reflex លឿនភ្លាមៗ អាចជួយដល់ក្រុមបានមួយចំណែកទៀតដែរ គឺ Fountain អ្វីដែលមិនភ្លេចនោះដោយសារតែ Hero អ្នកមិនសូវមាន Damage ខ្លាំងឡើយ តែអាចប្រើប្រាស់ Afterburn បានច្រើនដង និង ឈាមច្រើនតាន់ ដូច្នេះហើយ កុំភ្លេចលេង Infusion តាមខ្លួនគឺ Weapon ល្អបំផុត។

អ្វីដែលអ្នកត្រូវដឹង ត្រូវចាំថា ប្រសិនបើលេង items ទាំងនេះ ព្យាយាមបុកហ្គេមអោយដាច់មុន 25 នាទី និង បិទលុយគេអោយជាប់គឺល្អបំផុត ព្រោះថា ក្រុមរបស់អ្្នក ពឹងវាសនាលើអ្នកហើយសម្រាប់ការចាប់ផ្តើមហ្គេម ព្រោះមានតែអ្នកទេ ចេញ Tension Bow មុនគេ ដើម្បីឡើងទៅ ធ្វើស៊ី Lane និង ចាប់ផ្តើមឈ្លានពាន បុកបណ្តើរៗ រហូតដល់បញ្ចប់ហ្គេមបានយ៉ាងលឿន។

ប្រភព NoobieGMK

Powered by Blogger.