ដឹងទេ Laptop Acer Predator 21 X ដែលមាន GTX 1080 ពីរដើមមានតម្លៃ ក្បែរ ១ ម៉ឺនដុល្លារ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ដឹងទេ Laptop Acer Predator 21 X ដែលមាន GTX 1080 ពីរដើមមានតម្លៃ ក្បែរ ១ ម៉ឺនដុល្លារ


អ្នកទាំងអស់គ្នា ប្រហែលជាស្គាល់ច្បាស់ពី Brand Name Predator របស់ Acer កន្លងមក ហើយវាជាពពួក Gaming ដែលមានកម្លាំង ខ្លាំង ជាពិសេសគឺ មិនត្រឹមតែរត់ហ្គេមធំៗបានយ៉ាងរលូននោះទេ ថែមទាំងមានសមត្ថភាពក្នុងការផ្សាយបន្តផ្ទាល់យ៉ាងល្អឥតខ្ចោះផងដែរ។

ជាធម្មតារាល់ការប្រកួត ហ្កេម Dota ខ្ញុំតែងតែសង្កេតទៅមើល ពួក Caster អ្នកអធិប្បាយហ្គេម គឺសុទ្ធតែប្រើប្រាស់ ប្រភេទ Predator តាំងអស់ដើម្បីចែកចាយនូវការផ្សាយបន្តផ្ទាល់របស់ពួកគេ ទៅកាន់ ពិភពលោកទាំងមូល។

នៅថ្ងៃនេះ ក្រឡែកមកមើល Laptop Acer Predator 21 X ដែលបង្កប់ដោយ VGA GTX 1080 ដល់ទៅពីរដើមវិញម្តង ហើយមានទម្ងន់ប្រមាណជា 8 គីឡូក្រាមឯណោះ ចំពោះ CPU របស់វាគឺចំនាន់ទី 7 ពពួក Kaby Lake តែម្តង បន្ទាប់ពី Skylake ជំនាន់ទីប្រាំមួយ។ វានៅមានលក្ខណៈពិសេសជាច្រើនទៀត ដូចជា អាចផ្ទុកប្រភេទ SSD បានដល់ទៅ 4 TB ហើយ Ram តិចបំផុត 16 GB ប្រភេទ DDR រួមទាំងកង្ហាជំនួយអោយ ម៉ាស៊ីនត្រជាក់ដ៏ទៅប្រាំបី។

និយាយពីតម្លៃវាវិញម្តង ពីមុនអាចនឹង ៥ ពាន់ដុល្លារ ប៉ុន្តែខណៈពេលនេះ ខ្ញុំទទួលបានប្រភពថ្មីជាក់លាក់ ពី The Verge បានអោយដឹងថា វាមានតម្លៃ $8,999 ហើយនឹងបង្ហាញខ្លួន ដាក់លក់ជាផ្លូវការនៅ ខែកម្ភៈខាងមុខនេះ ។

ប្រភព The Verge
Powered by Blogger.