Laptop ជំនាន់ថ្មីត្រកូល Razer មានអេក្រង់បង្ហាញចំនួនបីជាប់គ្នា - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

Laptop ជំនាន់ថ្មីត្រកូល Razer មានអេក្រង់បង្ហាញចំនួនបីជាប់គ្នា


Razer ជា Brand មួយដែលល្បីល្បាញ និង មានតម្លៃថ្លៃផងដែរ ហើយ Brand Name មួយនេះ យោងបានទាំងគុណភាព និង ភាពលេចធ្លោផងដែរ ភាគច្រើនបណ្តាញនៃអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់ Razer សុទ្ធតែមានភាពថ្លៃថ្នូរ និង ទុកចិត្តថាវាអាចប្រើប្រាស់បានយូរអង្វែង។

នៅថ្ងៃនេះ Razer បានធ្វើការប្រកាសនូវ គម្រោងថ្មីមួយទៀតពី Laptop ថ្មីរបស់ខ្លួន អមដោយកញ្ចក់អេក្រង់បង្ហាញចំនួនបីជាប់គ្នា ដែលយើងហៅថា Triple Monitor ដែលក្នុងមួយ មានទំហំ 17.3 អ៊ីង កម្រិតបង្ហាញ 3840x2160 គ្របដណ្តប់ដោយ RGB 100% តែម្តង៊ វាមិនធ្លាប់មានពីមុនមកតតែសោះ ដូច្នេះហើយអ្នកនឹងទទួលបាននូវកម្រិតបង្ហាញ 11520 x 2160 ឯណោះ ពី កញ្ចក់បង្ហាញ Laptop ជំនាន់ថ្មីរបស់ Razer ថែមទាំងបំពាក់នូវបច្ចេកវិទ្យា G-SYNC ផងដែរ។ ទស្សនាវីដេអូខាងក្រោម



គួរបញ្ចាក់ផងដែរថា យ៉ាងណាមិញ វាមិនទាន់លេចចេញជាផ្លូវការឡើយ ត្រឹមតែជាគម្រោង និង រូបរាងដែលបង្ហាញត្រួសៗសិនប៉ុណ្ណោះ ពត៌មានលម្អិតវានឹងត្រូវបានលាតត្រដាងនៅពេលដែល គម្រោងមួយនេះរួចរាល់ទាំងស្រុងពី Razer ផ្ទាល់។

ប្រភព Razer
Powered by Blogger.