Mannequin Challenge មកដល់ហើយ សម្រាប់តម្រូវចិត្តអ្នកលេង Vainglory - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

Mannequin Challenge មកដល់ហើយ សម្រាប់តម្រូវចិត្តអ្នកលេង Vainglory


កម្មវិធីប្រកួត The Mannequin Challenge ជាកម្មវិធីកម្សាន្តដែលកំពុងតែល្បីល្បាញលើពិភពលោក ដើម្បីឈរអោយស្ងៀមនៅមួយកន្លែងធ្វើការ ផ្តិតយករូបភាព រួមទាំងវីដេអូផងដែរ ឥឡូវនេះ Mannequin Challenge បានមកដល់ Vainglory ហើយ។

អ្នកទាំងអស់គ្នាសុទ្ធតែបានដឹងថា Vainglory 2.0 នេះបានបើកនូវមុខងារសម្រាប់ ថត និង Replay match បានហើយ ដូច្នេះ ដើម្បីចូលរួមកម្សាន្តកម្មវិធី The Mannequin Challenge លោកអ្នកត្រូវធ្វើការផលិតវីដេអូ Mannequin Challenge ដោយខ្លួនឯងតាមរយៈការប្រើប្រាស់នូវ បច្ចេកទេស មុខងារ Replay Match និង Pause វាដើម្បីថត រួចយកមកកាត់ត ធ្វើយ៉ាងណាគិតថា វាល្អសើច , ទាក់ទាញ ឬ មើលទៅអស្ចារ្យជាដើមពីភ្នែកអ្នកដ៏ទៃ ទាំងខ្លួនឯងផងដែរ។

ថ្ងៃចាប់ផ្តើម 
- ពីថ្ងៃ ៤ ដល់ថ្ងៃទី ១១ សម្រាប់ប្រទេសកម្ពុជា ក្នុងខែមករានេះ

វិធីលេង
- ធ្វើការ Post វីដេអូទាំងនោះលើ Facebook ឬ បណ្តាញ Twitter ឬ Instagram ជាដើម
- ភ្ជាប់នឹង Tags #Vainglory និង #MannequinChallenge
- បញ្ចូលនូវតួអក្សរ ឈ្មោះក្នុង Vainglory របស់អ្នកអោយត្រឹមត្រូវផងដែរ (IGN)
- ត្រូវតែធ្វើការ Like ឬ Follow ទំព័រ Vainglory ជាផ្លូវការលើ Facebook និង Twitter
- អ្នកអាចបង្ហោះវីដេអូប៉ុន្មានដងក៏បាន
- ត្រូវតែប្រើប្រាស់មុខងារ Replay ដើម្បីបង្កើតវីដេអូ

រង្វាន់
- ចាប់ពីប្រាំវីដេអូឡើងទៅ អាចមានឪកាសឈ្នះ 10 Keys យ៉ាងតិច


ប្រភព Vainglory

Powered by Blogger.