ណែនាំពីជើងខ្លាំង SM ជាប់លេខប្រាំបី ប្រចាំបក្សសាវលឺងក្នុងនគរសុវណ្ណភូមិ (JX) - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ណែនាំពីជើងខ្លាំង SM ជាប់លេខប្រាំបី ប្រចាំបក្សសាវលឺងក្នុងនគរសុវណ្ណភូមិ (JX)


កាលពីថ្ងៃមិញនេះ JX 2 បានធ្វើការបង្ហាញនូវ ជើងខ្លាំង SM ប្រចាំបក្សសាវលីងក្នុងនគរសុវណ្ណភូមិម្នាក់ដែលជាប់ចំណាត់ថ្នាក់លេខប្រាំបី អមដោយ Level ដល់ទៅ 95 ឯណោះ។ គាត់មានឈ្មោះ Hero ថា Platinum_SM ឈ្មោះពិតគឺ Chea MonyPanha អាយុប្រមាណជា ២២ ឆ្នាំ។

បច្ចុប្បន្នគាត់កំពុងតែរីករាយជាមួយនឹងនគរថ្មីរបស់ JX II គឺ សុវណ្ណភូមិនេះឯង ដោយចាប់ផ្តើមប្រលូកវិស័យ JX II ពីនគរផ្សេងៗកន្លងមកតាំងពី ឆ្នាំ 2014 មកម្លេះ។ គាត់ថាពីមុនគាត់លេងនៅនគរចាស់ ប៉ុន្តែមិនមែនជាជើងខ្លាំងអីឡើយ ប៉ុន្តែលើកនេះ គឺជាពិភពថ្មីសម្រាប់គាត់ ដែលអាចអោយគាត់ជាប់ចំណាត់ថ្នាក់ ក្នុងជើងខ្លាំងទាំង ១០ ប្រចាំ សាវលីង ។ ហើយគាត់ថា សម្រាប់ខ្លួនគាត់ផ្ទាល់ ហ្គេម JX II គឺជាហ្គេមផ្សងព្រេង ដែលល្អ យ៉ាងពិតប្រាកដ ហើយគាត់ពិតជា ចូលចិត្តលេងវា ជាពិសេសទុកពេលសម្រាកពីការងារ និង លេងវាដើម្បីភាពសប្បាយរីករាយជាមួយមិត្តភក្តិផងដែរ។

ប្រភព Facebook Page JX Sabay
Powered by Blogger.