ទាំងនេះសុទ្ធតែជាក្រុម Vainglory ខ្លាកំណាចក្នុង Server អាស៊ីយើង - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ទាំងនេះសុទ្ធតែជាក្រុម Vainglory ខ្លាកំណាចក្នុង Server អាស៊ីយើង


នៅថ្ងៃនេះ ខ្ញុំលើកប្រធានបទពីក្រុម Vainglory ដែលមានទឹកដៃខ្ពស់ក្នុង Server អាស៊ីយើងវិញម្តង ប្រហែលជាមានប្រិយមិត្តជាច្រើន ចង់ដឹងហើយថា ក្នុង អាស៊ីយើងមានក្រុមណាខ្លះដែលខ្លាំងៗ និង ស្នងដំណែង បន្ទាប់ពី ក្រុម Infamous Legion ដែលចេញមកពី Infamous Gaming នោះអី។

1. Infamous

Infamous Legion គឺជាក្រុមមួយដែលត្រូវបានគេទទួលស្គាល់ក្នុងអាស៊ីយើង ព្រោះរាល់ការប្រកួត ធំៗក្នុងអាស៊ីគឺក្រុមនេះ តែងតែទទួលបាន ដំណែងជើងឯក ជាប់ជានិច្ច និង ជាជើងឯក ឈ្នះ ផ្ទួនៗរដូវកាលជាប់គ្នាផងដែរ អមដោយ តិចនិចលេងប្លែកៗជាច្រើន អាចនិយាយបានថា ជាក្រុមដែលគួរអោយញញើតក្នុងអាស៊ីយើងផ្ទាល់។

2. Ember

គឺជាក្រុមដែលទើបនឹងលេចមុខមកថ្មីៗសម្រាប់រដូវកាលមុន ដែលអាចទទួលបានដំណែកជើងឯក លេខពីរបន្ទាប់ពី Infamous Legion ក៏ព្រោះតែការប្រកួត Vainglory ក្នុងអាស៊ីសម្រាប់រដូវកាលមុន ក្រុមនេះ អាចឡើងដល់វគ្គផ្តាច់ព្រ័ត ប៉ះជាមួយនឹង Infamous តែម្តង ហើយត្រូវចាញ់ ដូច្នេះហើយគឺ ដំណែងលេខពីរ។

3. Kung Fu ChikenZ និង Hype Lovers

Hype Lovers គឺជាក្រុមមួយដែលគួរអោយខ្លាចដែរ បន្ទាប់ពី ក្រុម Ember មកព្រោះក្រុមនេះទទួលបានដំណែងលេខបី និង ក៏ព្រោះតែប្រកួតជាមួយ Kung Fu ChikenZ តែគេទទួលបានជ័យជំនះ ហើយក្រុម Kung Fu ChikenZ នោះក៏មិនអន់ដែរ និង មានប្រវត្តិធ្លាប់ចូលរួមការប្រកួតច្រើនដងដែរហើយ អមដោយមានសមាជិកស្រីម្នាក់ផងដែរ។

យ៉ាងណាមិញ បួនក្រុមដែលខ្ញុំបានរៀបរាប់នៅខាងលើនេះ គឺសុទ្ធតែជាក្រុមដែលគួរអោយញញើត ជាមួយនឹងទឹកដៃខ្ពស់របស់ពួកគេ ប៉ុន្តែយើងមិនទាន់ដឹងថា តើពួកគេអាចប្រកាន់ភ្ជាប់នូវ Gameplay ក៏ដូចជាការបង្កើនទឹកដៃបន្ថែមសម្រាប់ រដូវកាលក្រោយនេះទេ ព្រោះអាចនឹងមានសិស្សប្អួនថ្មីៗ ឡើងមកបំបាក់បានដែរ។

ប្រភព Tesseractesports
Powered by Blogger.