នេះជាបណ្តាញ Youtube Channel អ្នកលេងហ្គេមដែលកំពុងតែទទួលបានការគាំទ្រច្រើននៅកម្ពុជា - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

នេះជាបណ្តាញ Youtube Channel អ្នកលេងហ្គេមដែលកំពុងតែទទួលបានការគាំទ្រច្រើននៅកម្ពុជា


នៅថ្ងៃនេះ ខ្ញុំលើកប្រធានបទថ្មីមួយទៀត ដែលនិយាយពី Youtuber ក្នុងស្រុកខ្មែរ មានគំណិត Creative ខ្លួនឯងទាក់ទងទៅនឹងបណ្តាញ ហ្គេមកម្សាន្ត ហើយទទួលបានការគាំទ្រខ្ពស់វិញម្តង អមដោយការណែនាំដល់ប្រិយមិត្តដែលមិនទាន់ស្គាល់ពួកគាត់ផងនោះ។ តោះតាមដានជាមួយខ្ញុំដូចតទៅ៖

1. KhmerGamer 


នេះជា Channel Youtube ហៅថា Khmer Gamer ដែលមានភាពកើតឡើងមុនគេបង្អស់ ហើយទទួលបានការគាំទ្រច្រើនរហូតមកដល់សព្វថ្ងៃមានឈ្មោះថា Khmer Gamer ដោយក្នុងនោះពួកគាត់មានគ្នាពីរនាក់ហៅថា TK និង DS ដោយឡែកគឺបណ្តាញ របស់ TK គាត់ចូលចិត្តផ្សាយបន្តផ្ទាល់ពី GTA Online រីឯ DS វិញគាត់ចូលចិត្តលេងហ្គេមផ្សេងៗ បែបផ្សងព្រេង និង ការរៀបរាប់នូវសាច់រឿងរបស់ហ្គេមផ្សេងៗ បានយ៉ាងលម្អិតផងដែរ។

2. Mister Megamind



បន្ទាប់មកទៀតគឺ Mister Megamind ឃើញថា Channel មួួយនេះ ក៏ទទួលបានការគាំទ្រច្រើនដែរ តាមរយៈការ សង្កេតឃើញពីខ្ញុំក្នុងនាម​ជា Fan ម្នាក់ គាត់ចូលចិត្តលេងនូវវីដេអូហ្គេមផ្សេងៗ ដែលប្លែកៗ រួមទាំងធ្វើនូវ វីដេអូ Vlog ផងដែរ អ្វីដែលគួរអោយចាប់អារម្មណ៍ បច្ចុប្បន្ន Channel នេះតែងតែ Active មានវីដេអូបង្ហោះជាបន្តបន្ទាប់មិនដាច់ទាល់តែសោះ។ 

3. RavenBlaze


ពីមុនឡើយគាត់មាន Channel ពីរដោយមួយសម្រាប់ហ្គេម រីឯ មួយទៀតសម្រាប់ Vlog ដោយសារតែមានភាពស្មុគស្មាញពេកឥឡូវនេះសម្រាប់ចាក់បញ្ចូលគ្នា មកសល់ត្រឹម Channel មួយ ដែលមានទាំងវីដេអូ ហ្គេម និង វីដេអូជីវិតកម្សាន្តរបស់ខ្លួនឯងផងដែរ ។ 

4. JR Kon Khmer

ជា Channel មួយទៀតដែលទទួលបានការគាំទ្រច្រើនផងដែរ នោះគឺ JR Kon Khmer ជា Channel មួយភាគច្រើន Live អំពី GTA V Online អមដោយ Vlog ខ្លះៗ ផងដែរ ចំពោះការនិយាយរបស់គាត់គឺមានភាពទាក់ទាញដែរ ដោយសារតែគាត់ជាកូនកាត់ និង រស់នៅលើទឹកដីសហរដ្ឋអាមេរិចផងនោះ បានជាមិនសូវនិយាយខ្មែរ បានច្បាស់ឡើយ តែយ៉ាងណាក្តីសម្រាប់ការផ្សាយបន្តផ្ទាល់របស់គាត់តែងតែព្យាយាមនិយាយ ខ្មែរជានិច្ច។ 

នៅមាន Channel ជាច្រើនទៀតដែលកំពុងតែចាប់ផ្តើមលោតលាស់មកបណ្តើរៗ ខ្ញុំនឹងជម្រាបលោកអ្នកនៅពេលក្រោយទៀត នៅខាងលើនេះ ខ្ញុំបានរៀបរាប់ពីកម្មវិធីផ្សេងៗ ទាក់ទងនឹង Channel នីមួយៗ ហើយប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍អាចចុចចូលទៅទស្សនា និង Subscribe លើ Channel របស់ពួកគាត់បាន។

ប្រភព Youtube
Powered by Blogger.