• អំពីខ្លួនខ្ញុំ

   

  សួស្តីសម្រាប់បណ្តាញប្រិយមិត្ត ដែលចូលរួមកំសាន្តជាមួយនឹង Facebook Page & គេហទំព័ររបស់ខ្ញុំបាទ ជាពិសេសទៀតនោះ ក៏អរគុណដល់មិត្តអ្នកអានដែលចូលមកទីនេះ​ចង់ដឹងអំពីខ្លួនខ្ញុំ។ ខ្ញុំបង្កើត Facebook Page និង គេហទំព័រនេះឡើងគ្រាន់តែចង់ ចែករំលែករាល់នូវពត៌មានហ្គេម រួមទាំងការ Stream វីដេអូហ្គេមជាមួយនឹងការប្រកួតផ្សេងៗ របស់ហ្គេមដែលមានប្រជាជន និង បងប្អូនកម្ពុជាកំពុងលេង ហើយបង្កើតបរិយាកាសរីករាយជាមួយនឹងអ្នកទាំងអស់គ្នា តាមរយៈការទស្សនា Stream និង លេងហ្គេមថតវីដេអូជាមួយគ្នាជាដើម។

   

  ខ្ញុំរីករាយនូវការទទួលយកពត៌មានទាក់ទងនឹងហ្គេមផ្សេងៗ ពីអ្នកទាំងអស់គ្នា មកចែករំលែកលើទំព័រខ្ញុំ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកទាំងអស់គ្នាដែលចូលរួមកំសាន្តជាមួយនឹងខ្ញុំតាមរយៈ Page រួមទាំង ការ Live Stream លើ Youtube របស់ខ្ញុំផងដែរ។ និយាយទៅវាគ្រាន់តែជារឿងមួយផ្នែករបស់ខ្ញុំក្រោយពេលទំនេរពីការសិក្សារ និង ការងារ ខ្ញុំទុកពេលទំនេរដើម្បីធ្វើការជាមួយនឹង ទំព័រនេះ ក្នងការចែករំលែកពត៌មានវិទ្យា , ហ្គេមទៅកាន់អ្នកទាំងអស់គ្នា រួមទាំងការកំសាន្តផងដែរ។

   

  ប្រសិនបើលោកអ្នកមានបំណងចង់ឧបត្ថមដល់រួបខ្ញុំដើម្បី ធ្វើការសន្សំទិញឧបករណ៍អេឡិចត្រូវនិច ឬ ប៉ះប៉ាវ នូវ ការបន្ថែមចំនុចខ្វះខាតលើ ទំព័រឬ Facebook Page អាចធ្វើការឧបត្ថមមកខ្ញុំបានតាមរយៈ Paygo ដែលមានលេខសម្គាល់ ID22117

   

  អ្នកអាចធ្វើការ ទំនាក់ទំនងខ្ញុំតាមរយៈ បណ្តាញផ្សេងៗ​នៅខាងក្រោមនេះ

   

  – Website : www.noobiegmk.com
  – Email : chinneangleangmeng@gmail.com 
  – Facebook : www.facebook.com/noobie4gmk

  – Twitter : https://twitter.com/Mengsmiles
  – Google Plus : https://plus.google.com/u/0/+NoobieGMK
  – Youtube : https://www.youtube.com/NoobieGMK

   

  ការឆាតបន្ទាន់ ទាក់ទងនឹងសំណួរផ្សេងៗ

  – Line ID : noobiegmk

  – Skye ID : leangmeng007