• បើកការចុះឈ្មោះ ការប្រកួត Vainglory ក្នុងអាស៊ីជាផ្លូវការ ទឹកប្រាក់សរុប 5000$ និង 14 ម៉ឺន ICE

     

    នេះជាការប្រកួត Vainglory ក្នុងអាស៊ីជាផ្លូវការ ដែលរៀបចំដោយ ក្រុ​មការងារ Tesseract សម្រាប់រដូវកាល Spring ថ្មី ក្នុង ឆ្នាំ 2017 នេះ ដោយហៅថា Vainglory 8 មានការចែកចេញជាការប្រកួតតូចៗជាមុនសិន សឹមឈានដល់ការប្រកួតធំតាមក្រោយ ពោលគឺចម្រាញ់យកជើងខ្លាំងអោយមែនទែនតែម្តង ដោយការបើកឆាកដំបូងនេះ សម្រាប់ ក្រុម ប្រមាណជា 64 មានរង្វាន់សរុប 3 ម៉ឺន 6 ពាន់ ICE។  ពោលអោយចំមានន័យថា ការប្រកួតនេះ គឺមានប្រាំបីដំណាក់កាល ផ្ទួនៗពីមួយទៅមួយ ក្នុងមួយដំណាក់កាលជ្រើសរើស 64 ក្រុម ប៉ុន្តែក្នុងនោះ ក៏មានរង្វាន់ដូចគ្នា ទើបបញ្ចប់ត្រឹម Tesseract Challenger League តែម្តងបាទ។  ហើយរង្វាន់សរុបសម្រាប់ការប្រកួតទាំងមូលគឺ 5000$ និង 147000 ICE

     

    ប្រសិនបើប្រិយមិត្តមានបំណងចង់សាកល្បងចូលរួម នោះសូមរៀបចំក្រុមរបស់អ្នកអោយបានត្រឹមត្រូវជាមុនសិន ជាពិសេសសូមធ្វើការ អានច្បាប់ទម្លាប់ការប្រកួត ផ្ទាល់នៅទីនេះ (http://www.tesleague.com/springrules)  អ្វីដែលអ្នកត្រូវដឹងនោះគឺ វាជាការប្រកួតផ្លូវការមួយ ដូច្នេះ វាអាចនឹងមានតម្រូវការខ្ពស់បន្តិចសម្រាប់ចូួលរួម ដូចជា Tier និង ការស្វែងយល់ពី ច្បាប់ទម្លាប់ តាមរយៈ ភាសាអង់គ្លេស។ ដើម្បីដាក់ពាក្យសូមចុះឈ្មោះ សូមចុចទៅកាន់តំណរនេះ http://www.tesleague.com/split1application

     

     

    • ដោយ: Noobie GMK
    • 8:49 pm, March 10, 2017
    • ប្រភព: tesseractleague
    • ក្រុម: Vainglory

    បញ្ចេញមតិ