• នេះជាតារាងការប្រកួត 64 ក្រុមនៅកម្ពុជា ជាមួយនឹងប្រាក់រង្វាន់ 1,000,000 រៀល និង 18000 ICE

     

    ការប្រកួត Vainglory នៅកម្ពុជា ចាប់ផ្តើមជាថ្មីម្តងទៀតដោយជ្រើសរើស និង សម្រិតសម្រាងយក ជើងខ្លាំង ៦៤ ក្រុម ក្នុងនោះក៏មានក្រុម តាមរយៈការបើកអោយចុះឈ្មោះដោយឥតគិតថ្លៃតែម្តង។ នេះជាការលើកស្ទួយលើវិស័យកីឡាអេឡិចត្រនិចមួយ ពីម្ចាស់ឧបត្ថមកម្មវិធី និង រូបខ្ញុំបាទ ផ្ទាល់តែម្តង ក្នុងការព្យាយាមបង្តើតការប្រកួតទាំងនេះឡើង។ ដោយសារតែការប្រកួតនេះ មានពេលវេលាខ្លី ចឹងហើយខ្ញុំបានសម្រេចបែកចែកជា Bracket (តារាងការប្រកួត) ចំនួនពី គឺ Bracket A និង B ដោយក្នុងមួយតារាចែកចេញជា ៣២ ក្រុម។

     

    តារាងការប្រកួត A 

     

    តារាងការប្រកួត B

     

     

    ចំពោះកាលវិភាគវិញនឹងចេញប្រកាស នៅថ្ងៃអង្គារ វេលាម៉ោង ១០ យប់ ដោយទំព័រ Facebook Page ខ្ញុំបាទ សូមបញ្ចាក់ផងដែរថា សម្រាប់ Bracket A គឺកាន់កាប់ដោយខ្ញុំបាទក្នុងការគ្រប់គ្រងនិងផ្សាយបន្តផ្ទាល់ ដោយឡែកសម្រាប់ Bracket B គឺកាន់កាប់ដោយ Brave ដែលមាន IGN ក្នុងហ្គេមសម្គាល់ TheBrAvE ចឹងសម្រាប់ប្រិយមិត្តដែលនៅក្នុង Bracket B សូមធ្វើការត្រៀមខ្លួន Add ទៅកាន់ IGN TheBrAvE ដើម្បីងាយក្នុងការអោយគាត់រៀបចំដែលដំណាងអោយក្រុមការងារ KH-Esports។

    ខាងក្រោមនេះជាកាលវិភាគត្រួសៗ 

     

    *Round 64 Teams
    15/03 – 22/03/2017
    *Round 32 Teams
    23/03 – 26/03/2017
    *Round 16 Teams
    27/03 – 28/03/2017
    *Round 8 Tems
    29/03/2017
    *Round 4 Teams
    30/03/2017
    *Final Day
    04/04/2017

     

    ខ្ញុំបាទ GMK សូមរក្សារសិទ្ធក្នុងការកែប្រែប្រសិនបើមានការចាំបាច់ណាមួយ អរគុណច្រើនសម្រាប់ការចូលរួម សង្ឈឹមថាអ្នកទាំងអស់គ្នានឹងរីករាយចំពោះ ព្រឹត្តិការណ៍ការប្រកួត Vainglory នៅប្រទេសកម្ពុជាមួយនេះ។ អរគុណច្រើន។

    • ដោយ: Noobie GMK
    • 9:52 pm, March 12, 2017
    • ប្រភព: NoobieGMK
    • ក្រុម: ការប្រកួត

    បញ្ចេញមតិ