• ស្វែងយល់ពី Skill Perk របស់ Grumpjaw

   

  គ្រប់ តួអង្គរបស់ Vainglory តាំងអស់ មិនត្រឹមតែអនុវត្តន៍ហើយប្រាកដថាអ្នកអាចលេងវាស្ទាត់ឡើយ អ្វីដែលសំខាន់គឺត្រូវតែចេះស្វែងយល់ពី Skill របស់វានីមួយៗ ជាពិសេសគឺ Perk ជាសិល្បិ៍ក្នុងខ្លួនរបស់វាតែម្តង។ នៅថ្ងៃនេះ ខ្ញុំនឹងលើកយកការបង្ហាញពី Skill Perk របស់ Grumpjaw ដែលជាតួអង្គថ្មី និង ចុងក្រោយគេបង្អស់ ក្នុង Version មួយនេះ វាជាប្រភេទ តួអង្គដើរផ្លូវខាងក្រោម និង លេងជា Melee ដោយប្រើប្រាស់ដៃ សម្រាប់ Skill Perk របស់វាមានឈ្មោះថា Living Armor ដោយ វាអាចធ្វើអោយ តួអង្គនេះ អាចតាន់ជាងមុនបានប្រសិនបើអ្នកចេះប្រើប្រាស់វា។

   

  គ្រប់ពេលវេលា រាល់ពេកដែល អ្នកលេងតួអង្គនេះ ប្រើប្រាស់ Basic Attack ការខៃធម្មតា វានឹងធ្វើអោយ វាកើនឡើងនូវ Armor បន្ថែមដល់ទៅ 5 Stacks ឯនោះ ដោយក្នុង Stack នីមួយៗវានឹងបង្កើតនូវ Armor និង Shield អោយតាន់បន្ថែមទៀត ហើយគួរបញ្ចាក់ផងដែរថា តួអង្គនេះ វាខុសពី Glaive សម្រាប់ Glaive ប្រសិនបើដាក់ Ultimate វានឹងអស់ Stacks ប៉ុន្តែសម្រាប់ តួអង្គនេះ រាល់ពេលដែលអ្នកត្រូវរងការវាយប្រហារពី សត្រូវ មិនថាការខៃធម្មតា ឬ ប្រើប្រាស់សិល្បិ៍ឡើយ អ្នកនឹងអស់ Stack ចំនួនមួយវិញភ្លាម ក្នុងអំឡុងពេលមួយវិនាទី ។

   

  • ដោយ: Noobie GMK
  • 2:01 pm, March 13, 2017
  • ប្រភព: vainglory
  • ក្រុម: អំពី Hero

  បញ្ចេញមតិ