• ក្រុម Dota 2 IQ តំណាងអោយកម្ពុជា កំពុងតែឡើងកូដ និង ឈរជើងលំដាប់លេខ 22 ក្នុងចំណោមក្រុមអាស៊ីទាំងមូល

     

    ក្រុម Dota 2 Intelligence Quotient ដែលហៅថាកាត់ថា IQ កំពុងតែឡើងកូដ ដោយទទួលបានជ័យជំនះជាច្រើនការប្រកួត សម្រាប់ការលេងក្នុងតំបន់អាស៊ី និង មានឈ្មោះបោះសម្លេងរហូតក្លាយជាក្រុមខ្លាំងមួយក្នុងអាស៊ីផងដែរ ដោយក្នុងគេហទំព័រ GosuGamer បានបញ្ចាក់ថា ក្រុម IQ រកចំនូលសរុបពីការប្រកួតបាន ប្រមាណជា 3500$ សហរដ្ឋអាមេរិច និងស្ថិតក្នុងលំដាប់លេខ ២២ នៃក្រុមទាំងអស់ក្នុងអាស៊ីជាងមូល ជាពិសេសគឺ ស្ថិតក្នុងលំដាប់លេខ ១៣៤ ក្នុង ចំណោមក្រុមលើពិភពលោកទៀតផង។

     

     

    ថ្មីៗនេះ IQ ទើបតែចូលរួមការប្រកួត The Kiev Major ដោយវគ្គជម្រុះប្រចាំតំបន់អាស៊ីផងដែរ ក្នុងនោះមានក្រុមចូលរួមប្រមាណជា 1024 ក្រុម ប៉ុន្តែអ្វីដែលគួរអោយសសើរថែមទៀតនោះ ក្រុម IQ អាចធ្វើបាននិងឡើងដល់វគ្គ ៨ ក្រុមចុងក្រោយទៀតផង ប៉ុន្តែគួូរអោយសោកស្តាយ ពីព្រោះយើងដឹងហើយថា កាន់តែធំកាន់តែពិបាកទើបធ្វើអោយ IQ បរាជ័យក្នុងវគ្គប្រាំបីក្រុមចុងក្រោយនេះ​ប៉ុន្តែយើងសង្ឈឹមថា នៅឪកាស ក្រោយ IQ នឹងធ្វើអោយបានល្អជាងនេះ។

     

    អ្វីដែល IQ កំពុងតែចាប់ផ្តើម នេះសរបញ្ជាក់អោយឃើញថា កីឡាអេឡិចត្រនិចនៅកម្ពុជាកំពុងតែវិវត្តន៍ដែរហើយ កាន់តែធ្វើអោយប្រជាជនច្រើនយល់ដឹងពីវា តាមពីតទៅការលេងហ្គេមមិនអាចសរុបឡើងថា វាពិតជាអត់ប្រយោជន៍នោះទេ វាក៏ជាអាជីពមួយដែល ជាចំណង់ចំណូលចិត្តរបស់មនុស្សផ្ទាល់ខ្លួនដែរ ព្រោះការលេងហ្គេមនេះមិនបាន ប៉ះពាល់ ខាតបង់អីដល់សង្គមជាតិយើងឡើង ផ្ទុយទៅវិញ វាថែមទាំងអស់ជួយលើកមុខមាត់ និង ស្វែងរកប្រាក់ចំណូល ថែមទាំងមានកម្មវិធីផ្សេងៗក្នុងការចូលរួមចំណែកជួយសង្គមផងដែរ នៅថ្ងៃមុខទៀត ខ្ញុំសង្ឈឹមថា បងប្អួនជាច្រើន និង ស្ថាប័នផ្សេងៗចូលរួមចំណែកគាំទ្រវិស័យមួយនេះអោយកានត់ែរីកចម្រើន។

     

    • ដោយ: Noobie GMK
    • 12:26 pm, March 14, 2017
    • ប្រភព: IQ , Dota 2 Cambodia
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ