• Youtuber ម្នាក់វាយឪពុកចុងរបស់ខ្លួន ខណៈពេលកំពុងតែលេងហ្គេមនិងផ្សាយបន្តផ្ទាល់

     

    Youtuber ដ៏ល្បីមួយរូបដែលអាចស្វែងរកប្រាក់ចំណូលមិនក្រោម ១ ពាន់ដុល្លារ រាល់ពេលដែលផ្សាយបន្តផ្ទាល់ម្តងៗ បានធ្វើការវាយទៅកាន់ឪពុកចុងរបស់ខ្លួនខណៈពេលដែលកំពុងតែ លេងហ្គេម Minecraft និង ផ្សាយបន្តផ្ទាល់ផងដែរ។ ហេតុតការណ៍នេះមកពី ឪពុកចុងរបស់ខ្លួនបានវាយធ្វើបាបម្តាយរបស់ខ្លួន ទើបសម្រេចអោយគេងើបចេញពីកៅអី កំពុងតែផ្សាយបន្តផ្ទាល់ភ្លាមៗ ដោយគ្មានការបិទ ទាល់តែសោះ និង ធ្វើអោយអ្នកទស្សនាជាច្រើនមានការងឿយឆ្ងល់ផងដែរ។

     

    យោងទៅតាម Youtuber ម្នាក់ដែលមានវ័យប្រមាណជា ២០ ឆ្នាំនេះ បានប្រាប់ទៅមិត្តភក្តិរបស់ខ្លួនថា ប្រហែលជាឪពុកចុងរបស់ខ្លួននឹងវាយធ្វើបាបម្តាយរបស់ខ្លួនហើយ ភ្លាមៗនោះគេក៏ងើបចេញកៅអីនិងឈ្លោះសម្តីជាមួយនឹង ឪពុកចុងរបស់ខ្លួន ស្រាប់តែត្រឡប់មកវិញ ដៃរបស់ Youtuber ម្នាក់នោះ សុទ្ធតែឈាមប្រឡាក់ពេញដៃតែម្តង ។ តើអ្នកគិតថា គេគួរតែខលទៅប៉ូលីសជាមុនឬយ៉ាងណា? តើការប្រព្រឹត្តិអំពើបែបនេះ ដើម្បីការពារម្តាយរបស់ខ្លួនខុសដែរឬទេ? សូមពិចារណាទាំងអស់គ្នា

     

    ប្រភព :

    fraghero

    • ដោយ: Noobie GMK
    • 1:57 pm, March 14, 2017
    • ក្រុម: ប្លែកៗ

    បញ្ចេញមតិ