• លក្ខណៈសម្បត្តិ និង តម្លៃ GTX 1080 Ti នៅខ្មែរ

     

    1080 Ti ជា VGA ជំនាន់ក្រោយបន្ទាន់ពី 1080 តែសមត្ថភាពរបស់ប្រហាក់ប្រហែលទៅនឹង ពពួក Titan X បាត់ទៅហើយ អ្វីដែលកាន់តែពិសេសកាន់តែចាប់អារម្មណ៍ទៀតនោះគឺតម្លៃរបស់វាខុសពី Titan X ឆ្ងាយខ្ទង់ 200 ទៅ 300 ដុល្លារសហរដ្ឋអាមេរិច។ ក្រឡែកមកមើល VGA ជំនាន់ក្រោយ 1080 Ti នេះវិញម្តង ជាប្រភេទ GPU Pascal អមដោយ Frame Buffer 11GB GDDR5X ហើយល្បឿនទំហំ 11GBps ចំពោះ Boost Clock របស់វាកើនដល់ទៅ 1582 MHz ប្រសិនបើអ្នកចង់ដឹងអោយកាន់តែច្បាស់ ចុចទីនេះបន្ថែម 

     

    និយាយពីតម្លៃរបស់វាម្តង ដោយពេលដែលចេញជាផ្លូវការ ប្រកាសពី Nvidia តម្លៃប្រមាណជា 799$ ប៉ុន្តែសម្រាប់តម្លៃនៅប្រទេសកម្ពុជា ចាប់ពី 850$ ដល់ 900$ គឺវាខ្ទង់ពិនៗនឹងឯង អ្នកអាចងាយនឹងសម្រេចចិត្តដោយខ្លួនឯង ប្រសិនបើអ្នកទិញខ្លួនឯង ពីក្រៅមកវាអាចនឹងមានតម្លៃទាបចេញបន្តិចបន្តួចប៉ុន្តែគ្មានការធានាច្បាស់លាស់ណាមួយ ប្រសិនបើវាមានបញ្ហាអីគឺវាច្បាស់ជាបាក តាមគំនិតខ្ញុំ គិតថាវាមិនសូវជាលើសគ្នាណាស់ណាឡើយ ដោយសារតែ ទីផ្សារក្នុងកម្ពុជា កំពុងតែដេញជើងគ្នាផង​ដែរ ចឹងតម្លៃប៉ុណ្ណេះ គឺអាចទទួលយកបាន សម្រាប់ប្រទេសកម្ពុជាយើង។

    ប្រភព :

    NoobieGMK

    • ដោយ: Noobie GMK
    • 11:40 am, March 17, 2017
    • ក្រុម: បច្ចេកវិទ្យា

    បញ្ចេញមតិ