• បញ្ហាដែល Vainglory កំពុងតែជួបប្រទះនៅតំបន់អាស៊ី

     

    មួយរយៈក្រោយនេះ ឃើញថា Server Vainglory ក្នុងអាស៊ីមានបញ្ហារហូតប្រមាណជា ២ ទៅ ៣ ថ្ងៃ ដាច់ឥតល្ហែរ ក្រុមការងារ មិនទាន់រកឃើញតំណោះស្រាយជាក់លាក់ណាមួយទេ ដោយមានតែវិធីដកដាក់ Players ចេញខ្លះប្រសិនបើវាពេញឬតឹងណែនជាដើម ប្រមាណជា ១០ ម៉ោង មុន Vainglory បានធ្វើការប្រកាសថា សម្រាប់បណ្តាញ Server ក្នុងអាស៊ីនៅតែមានបញ្ហាដដែរ ដោយក្រុមការងារ មិនទាន់អាចភ្ជាប់វាមកធម្មតាវិញបានទេ ប៉ុន្តែវាអាចលេងបានធម្មតាសម្រាប់ Players ប្រមាណជា 90% ដោយ 10% ទៀតស្ថិតខាងក្រៅ Server ដដែល។

     

    មួយវិញទៀតបញ្ហា កញ្ចប់លក់របស់ Celeste ជា Bundle សម្រាប់បងប្អួនណាដែលមានបញ្ហាអាចធ្វើការទាក់ទងទៅក្រុមការងារ Vainglory បានតាមរយៈ តំណរ  ។ អ្វីដែលជាការសង្ឈឹមរបស់អ្នកលេងចុងក្រោយ យើងសង្ឈឹមថា Vainglory ជុសជុលបញ្ហា Server នៅអាស៊ីអោយចប់សព្វគ្រប់នាពេលឆាប់ៗនេះ ពីព្រោះវាតែងតែមានបញ្ហារាល់ពេល Update ម្តងៗមិនដែលអាក់ខានឡើយ។

     

    • ដោយ: Noobie GMK
    • 11:54 am, March 17, 2017
    • ប្រភព: Vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ