• Google បញ្ចេញកម្មវិធីសម្រាប់ iPhone អាចអោយអ្នកទស្សនាវីដេអូលើ Youtube ជាមួយមិត្តអ្នកក្នុងពេលតែមួយ

     

    នេះជាកម្មវិធីថ្មីមួយមានឈ្មោះថា Uptime គោលដៅគឺសម្រាប់ អោយប្រិយមិត្តដែលជាអ្នកគាំទ្រ Youtube ផ្ទាល់អាចទស្សនាវីដេអូបានភ្លាមៗ ពេលវេលាជាមួយគ្នា ជាមួយនឹងមិត្តភក្តិរបស់អ្នកទាំងអស់គ្នា ដែលនៅទីកន្លែងផ្សេងៗតាមរយៈ Online តែម្តង។ វាគួរអោយសោកស្តាយដែរ ដោយសារតែកម្មវិធីនេះ មានសម្រាប់តែ iOS ប៉ុណ្ណោះ លើបណ្តាញ App Store នាពេលបច្ចុប្បន្ន សម្រាប់ Android វិញនិងមកដល់ឆាប់ៗនាពេលខាងមុខនេះហើយ។

     

     

    វាច្បាស់ជាងាយស្រួល និង មានអារម្មណ៍កានតែរីករាយ ដោយសារតែលោកអ្នកអាចទស្សនាវីដេអូផ្សេងៗលើបណ្តាញ Youtube បានក្នុងពេលតែមួយជាមួយនឹងមិត្តភក្តិរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះគឺ លោកអ្្នកក៏អាចធ្វើការ ឆាតឆ្លងឆ្លើយគ្នាបានទៅវិញទៅមក និង បង្កើតជា Profile ដោយមាន តំណរត្រឹមត្រូវ អមដោយការដាក់រូបភាពផងដែរ លោកអ្នកអាចធ្វើើការទាញយក ដោយចូលទៅកាន់ App Store ស្វែងរក Uptime ឬ ចុចតំណរខាងក្រោមនេះតែម្តង

     

    ទាញយកទីនេះ

     

    ប្រភព :

    App Store

    • ដោយ: Noobie GMK
    • 6:43 pm, March 17, 2017
    • ក្រុម: កម្មវិធី

    បញ្ចេញមតិ