• អ្វីទៅជា eSports ? ស្វែងយល់ទាំងអស់គ្នា

     

    eSports ជាកីឡាអេឡិចត្រនិចមួយដែលអ្នកទាំងអស់គ្នាបានដឹង យើងហៅថា ការប្រកួតប្រជែងសមត្ថភាពរបស់អ្នកលេង វីដេអូហ្គេម មិនថា Online ឬ Local ឡើយ។ ដែលវាចាប់ផ្តើមដោយការចូលរួមពីអ្នកលេងហ្គេមអាជីព យើងហៅថា Professional មានវិជ្ជាជីវៈច្បាស់លាស់ ដែលមិនមែនលេងគ្រាន់តែកំសាន្តមួយពេលទេ គឺលេងវាអោយខ្លាំងតែម្តង។ ភាគច្រើនការរៀបចំ កីឡាអែឡិចត្រូនិចដែលហៅថា eSports គឺបង្កើតឡើងដោយអ្នករៀបចំផ្ទាល់ លើហ្គេម Online និង Local Area Network ផ្សេងៗ ដូចជា ហ្គេម FPS បាញ់គ្នា CS Go, Call of Duty​ និង ប្រភេទមួយទៀតគឺ MOBA ហ្គេមរួមមាន Dota 2 , LOL, Vainglory ជាដើម។ ភាគច្រើនការប្រកួត កីឡាទាំងនេះ គឺសុទ្ធតែមាន ប្រាក់រង្វាន់ និង ច្បាប់ទម្លាប់ត្រឹមត្រូវ ហើយជ្រើសរើសតែជើងខ្លាំងសម្រាប់លេង និងប្រកបដោយសុជីវធម៌ រួមទាំងវិជ្ជាជីវៈខ្ពស់ប៉ុណ្ណោះ ដើម្បីបង្ហាញដល់ទស្សនិកជនអោយកាន់តែច្បាស់ពីហ្គេមដែល កំពុងតែចាប់ផ្តើមការប្រកួតមួយនេះ។

     

    eSports វាត្រូវបានកើតឡើងក្នុងឆ្នាំ 1972 មកម្លេះ ដោយស្ថិតក្នុង សាកវិទ្យាល័យមួយ ហៅថា Stanford ការប្រកួតនោះគឺជាការប្រកួតហ្គេម Local Area Network មានឈ្មោះថា Specewar ដែលចូលលេង និង រៀបចំដោយនិស្សិតនៅសាកលវិទ្យាល័យនោះផ្ទាល់។ ក្រោយមកទៀតវាក៏ចាប់ផ្តើម មានសន្ទុះលើការប្រកួត ហ្គេមផ្សេងៗជាបន្តបន្ទាប់តែម្តង រហូតដល់កើតមានហ្គេម Online ជាច្រើនមកទល់បច្ចុប្បន្ននេះ មិនថា Dota 2 , LOL , CS Go , Vainglory , Crisis Action ឡើយ។
    មិនយូរប៉ុន្មានដោយសារតែកីឡាអេឡិចត្រនិចមួយនេះ ធ្វើអោយ អ្នកលេងហ្គេមដែលមានវិជ្ជាជីវៈខ្ពស់ជាច្រើន ចាប់អារម្មណ៍ហើយឃើញថា វាអាចជួយអោយខ្លួនរកចំណូលបានពីវាក៏ចាប់ផ្តើមធ្វើការបង្កើតជាក្រុម ច្បាស់លាស់មួយរហូតដល់សព្វថ្ងៃ ថែមទាំងមានអ្នកគ្រប់គ្រង និង ឧបត្ថមអោយប្រាក់ខែត្រឹមត្រូវ រួមទាំងចែកភាគរយរាល់ពេលឈ្នះការប្រកួតម្តងៗផងដែរ។
    មានបងប្អួនជាច្រើន យល់ច្រលំថា eSports ជាល្បែងស៊ីសង ជាល្បែងដែលធ្វើអោយក្មេងៗជាច្រើន ខូចតាមពិតវាមិនដូច្នេះនោះទេ eSports ជាកីឡាមួយដែលមិនខុសពី ការប្រកួតបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗឡើយ គ្រាន់តែកីឡាមួយនេះ ត្រូវការ ប្រើប្រាស់សម្ភារៈអេឡិចត្រូនិចដើម្បីលេង និង ខួរក្បាលផងដែរ ជាពិសេសវាក៏ត្រូវការភាពសាមគ្គីពីក្រុមដូចគ្នា។

     

    eSports អាចជួយអ្វីបានខ្លះ? តាមពិតទៅកីឡានេះ គឺជួយអោយអ្នកលេងហ្គេមផ្សេងៗ កាន់តែមានអារម្មណ៍ល្អជាមួយវា និងកាន់តែព្យាយាមជាមួយវា វាមិនខុសពីអ្នកដែលមានមុខរបរផ្សេងៗនោះទេ និយាយរួមគឺជាវិជ្ជាជីវៈមួយដូចៗគ្នាទាំងអស់ ការប្រកួត eSports វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ ហ្គេមផ្ទាល់ និង អ្នកចូលរួមលេងនោះទេ វាបានផ្តល់ប្រយោជន៍ជាច្រើនទៀត ដល់ម្ចាស់ឧបត្ថមកម្មវិធី ដូចជាការផ្សព្វផ្សាយជាដើម សម្រាប់ការប្រកួតលក្ខណៈក្រៅផ្លូវការ ក្រោមការឧបត្ថមពី ម្ចាស់ស្ថាប័នផ្សេងៗ។

     

    ក្រឡែកមកមើលប្រទេសកម្ពុជាយើង សព្វថ្ងៃសន្ទុះនៃការចាប់ផ្តើមកីឡា eSports ក៏គ្រាន់បើដែរ ដូចជា Dota 2 , Vainglory និង AK ជាដើម ក្រោមការរៀបចំ និង ឧបត្ថមពីស្ថាប័នផ្សេងៗ ខ្ញុំក៏សូមអរគុណដល់ពួកគាត់ទាំងនោះដោយជួយជ្រួមជ្រែងអោយវិស័យមួយនេះកាន់តែរីកចម្រើន កាលណាមានការគាំទ្រកាន់តែច្រើន វិស័យមួយនេះកាន់តែដើរ ចឹងវាក៏ត្រូវការជួយជ្រោមជ្រែងពីអ្នកទាំអស់គ្នា ដែរពីព្រោះ វាអាចធ្វើអោយ អ្នករៀបចំកីឡាអេឡិចត្រនិចល្បីៗ ក្រឡែកមកមើល និង ចាប់ផ្តើមនៅកម្ពុជាដូចគ្នា នាពេលខាងមុខ។

     

    ប្រភព :

    Noobie-GMK | eSports | Wiki

    • ដោយ: Noobie GMK
    • 3:00 pm, March 18, 2017
    • ក្រុម: ការប្រកួត

    បញ្ចេញមតិ