• គុណវិបត្តិរបស់អ្នកលេងហ្គេម Solo គឺវិបាកសហការជាមួយអ្នកលេង Support

     

    អោយតែពពួកហ្គេម MOBA មិនថា LOL, Dota ឬ Vainglory ឡើយ មានការបែងចែកនូវមុខងារនីមួយៗ ជាពិសេសគឺ Carry និង Support ជាដើម ក្នុងនោះ សម្រាប់អ្នកដែលមានគ្នាលេង ដើម្បី Party មិនសូវជាជួបប្រទះបញ្ហាច្រើនឡើយ ប៉ុន្តែសម្រាប់បងប្អួនប្រិយមិត្ត ដែលតែងតែលេងហ្គេមទាំងនោះ Solo នោះគឺភាគច្រើន ជួបផលវិបាកដ៏ធំមួយ នោះគឺមិនសូវជាមានការសហការគ្នាបានល្អជាមួយអ្នកលេង Support។
    មូលហេតុនេះ ដោយសារតែ អ្នកលេង​ Support ភាគច្រើនមិនសូវជាចូលចិត្តអោយគេបញ្ជា ពីលើនោះទេ និង មិនសូវស្របតាមតម្រូវការរបស់អ្នកលេង Carry ដែលខ្លួនចង់បានឡើយ តែងតែធ្វើអ្វីដែលឆ្គង និង ផ្ទុយពីតម្រូវការរបស់សមាជិកក្នុងក្រុម។ ឧទាហរណ៍ដូចជា Dota 2 ភាគច្រើនអ្នកលេងមុខងារ Support មិនសូវជាពេញចិត្តក្នុងការដោត Ward និង Sentry ឡើយ លើកឡើងដោយ ពាក្យថា ចាំបន្តិចទៀត ឬ ទិញសត្វជាដើម លុះដល់ហ្គេមចាញ់ ធ្លាក់លុយ បន្ទោសតែ Carry លេងមិនកើត ចំណែក ឯ Vainglory វិញអ្នកលេង Support ភាគច្រើន មិនសូវជាសហការគ្នាបានល្អជាមួយ Carry ឡើយ ពេលខ្លះ ឃើញ Carry ងាប់ ឬ ខុសបច្ចេកទេសបន្តិចបន្តួចចាប់ផ្តើមបាក់ទឹកចិត្ត មិនព្រោម Support និង Gank អោយឡើយ ឬ ចុច Block ឬ ដាក់ឈាមអោយជាដើម។

     

    យ៉ាងណាមិញនេះគ្រាន់ជាការលើកឧទាហរណ៍របស់ខ្ញុំដែលកំពុងតែជួបប្រទះសព្វថ្ងៃប៉ុណ្ណោះ បញ្ហានេះ មិនមែនសម្រាប់ដាក់បន្ទុក ទាំងស្រុងលើ Support ឡើយគ្រាន់តែជាការផ្តល់យោបលអោយច្រើនបន្តិចដល់អ្នកលេង Support ជាពិសេសគឺត្រូវមាន ចិត្តអោយមាំបន្តិច កុំលះបង់ដោយងាយៗ និង អត់ធ្មត់អោយខ្លាំង ជៀសវាងមានបញ្ហាឈ្លោះគ្នា ធ្វើអោយហ្គេមចាញ់ទាំងស្រុងជាដើម ព្រោះពពួកហ្គេមទាំងនេះត្រូវការភាពសហការជាមួយសមាជិកម្នាក់ៗក្នុងក្រុម មិនអាចអត់នរណាម្នាក់បានឡើយ ហើយកត្តាដែលចាំបាច់បំផុតនោះគឺ ជំនួយពីអ្នកលេង Support ផ្ទាល់តែម្តង វឹកហាត់អោយបានហ្មត់ចត់ និង មានភាពរហ័សរហួនអោយបានច្រើនផងដែរ។

     

    • ដោយ: Noobie GMK
    • 2:43 pm, April 3, 2017
    • ប្រភព: Noobie-GMK
    • ក្រុម: ចំណេះដឹងផ្សេងៗ

    បញ្ចេញមតិ