• ក្រុម Invictus Gaming ជាជើងឯកការប្រកួត Dota 2 ក្នុងអាស៊ី សម្រាប់ 2017 ដាក់ OG ខ្ទប់ 3:0

     

    នេះជាការប្រកួត Dota 2 មួយក្នុងអាស៊ីយើង ដោយមានការជម្រុះក្រុមជាច្រើន កន្លងមក អ្វីដែលនឹកស្មានមិនដល់គឺ ក្រុម Invictus Gaming ជាជើងឯកនៃការប្រកួតមួយនេះ ក្នុងព្រឹត្តិការណ៍ Dac 2017 ដើម្បីលើកពាន អមដោយប្រាក់រង្វាន់ ២ សែន ដុល្លារជាង ស្ថិតក្នុងទឹកប្រាក់សរុបសម្រាប់ការប្រកួត នេះ ប្រមាណជា ៦ សែនដុល្លារសហរដ្ឋអាមេរិចឯណោះ។ អ្វីដែលកាន់តែអស្ចារ្យ ក្នុងវគ្គផ្តាច់ព្រ័តលេងជាទម្រង់ Best of 5 នោះគឺ Invictus Gaming ដាក់ OG ៣ ទល់នឹង ០ តែម្តង។ យើងសង្កេតឃើញថា មួយរយៈក្រោយមកនេះ ក្រុម IG មានការឡើងទឹកដៃគួរអោយកត់សម្គាល់ក្រោយពេលដែល រៀបចំ Roster ថ្មី និង តែងតែចូលរួមការប្រកួតជាច្រើន ដើម្បី វឹកហាត់បន្ថែមទៀតជាដើម ឲឡុវនេះ Ti7 ក៏ជិតមកដល់ដែរ ចឹងយើងរង់ចាំមើលទាំងអស់គ្នា ថាតើ Invictus Gaming នៅរក្សារដំណែងនេះបានដែរឬទេ?

     

    • ដោយ: Noobie GMK
    • 6:26 pm, April 4, 2017
    • ប្រភព: teamliquid
    • ក្រុម: Dota 2

    បញ្ចេញមតិ