• ប្រសិនបើរកឃើញថា Account Vainglory របស់អ្នកត្រូវបានអ្នកផ្សេងលេងអោយ អ្នកនឹងត្រូវបាន Ban

     

    មួយរយៈក្រោយមកនេះ Vainglory មិនទាន់មាន ចំណាត់ការច្បាស់លាស់ណាមួយលើ កម្រិត Tier ឡើយ ក្រោយពីវាត្រូវបាន បិទមិនអោយ Reset មកដូចដើម ក្រោយចូល SEASON ថ្មីនេះហើយជាមូលហេតុដែលធ្វើអោយ អ្នកលេង មានទឹកដៃខ្ពស់មួយចំនួន មានពេលឆ្លៀតឪកាសក្នុងការរកស៊ី ជួយ អូស Tier អោយអ្នកដ៏ទៃ ដើម្បីទទួលបានប្រាក់កម្រៃ ឬ ជាថ្នូរដោះដូរផ្សេងៗផងដែរ ជាមួយនឹង អ្នកលេងដែលចង់ បង្ហាញគេ អោយបាន Tier ខ្ពស់ទាំងទឹកដៃរបស់ខ្លួួនឯងមានកម្រិតនៅឡើយ។

     

    យ៉ាងណាមិញ Vainglory មានការពិនិត្យជាក់លាក់ជាមួយនឹង Account ផ្សេងៗ ថាតើរាល់ថ្ងៃលេងលើ Device ណាអោយពិតប្រាកដ ប្រើប្រាស់អ៊ីនធើណែតអ្វីដើម្បីលេង ប៉ុន្តែមិនបានតាមដានអោយគ្រប់គណនីឡើយ លុះត្រាតែមានការ Report ឬ ផ្តល់ជាយោបល និង មានចំណាត់ការសង្ស័យ ទើបធ្វើការត្រួតពិនិត្យលើគណនីមួយនោះតែម្តង។ ត្រូវចាំថាប្រសិនបើគណនីរបស់អ្នកត្រូវបានរកឃើញថា លេងលើ ឧបករណ៍ផ្សេងៗ ខណៈពេលដែល Rank គួរតែប្រុងប្រយ័ត្នអោយហើយព្រោះ គេនឹងមានចំណាត់ការក្នុងការ Ban គណនីរបស់អ្នកចោល។

     

    ថ្មីៗនេះ គណនីមួយចំនួនត្រូវបានលុបចោល ក្រោយពេលដែលមាន Player ជាច្រើនចាប់ផ្តើមធ្វើការ Report ផ្តល់យោបលអោយក្រុមការងារ Vainglory ថាគណនីនោះមានការ Boost Tier អោយអ្នកផ្សេងលេងអោយ ជាការដោះដូរទៅនឹង ទឺកប្រាក់ ឬ ថ្នូផ្សេងៗ តាមដែលពួកគេអាចធ្វើទៅបានផងដែរ ក្រោយមកក្រុមការងារ Vainglory បានដាក់ការសើបអង្កេតលើ ឧបករណ៍ និង អ៊ីនធើណែតលេង ហើយប្រាកដថា គណនីនោះពិតជាមានគេលេងអោយមែន នឹងត្រូវបាន Ban ចោល ឬ ទម្លាក់ Tier មកដើមវិញភ្លាម។

     

    • ដោយ: Noobie GMK
    • 6:50 pm, April 6, 2017
    • ប្រភព: Noobie-GMK
    • ក្រុម: Vainglory

    បញ្ចេញមតិ